អង្គការ​សុខភាព​ពិភពលោក​រំពឹង​ថា ​ករណីជំងឺ​អុត​ស្វា​នឹង​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​

2022/05/23 05:22:20 pm        1.1 K

​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) និយាយថា​ ខ្លួន​រំពឹងថា​នឹង​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) បន្ថែម​ទៀត ខណៈ​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​មួយចំនួន ជាទី​ដែល​មិន​ទំនង​ថា​នឹង​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​សោះ​។​

​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងជើង និង​សហភាព​អឺរ៉ុប​កាល​ពីដើម​ខែ​ឧសភា ដែល​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ជំងឺ​ប្រភេទ​នេះ ​ជំងឺឆ្លង​ដែល​ត្រូវបាន​រកឃើញ​ដំបូង​ក្នុងប្រទេស​កុង​ហ្គោ​នៃ​ទ្វីបអាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​។ ​ប្រទេស​អូស្ត្រាលី​បច្ចុប្បន្ន​កំពុង​តាមដាន​ករណី​ឆ្លង​ដំបូង បន្ទាប់ពី​បុរស​វ័យ​ខ្ទង់ ​40ឆ្នាំ​ម្នាក់​បានធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Sydney ដែលមាន​ផ្ទុក​ជំងឺ​នេះ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​សុខាភិបាល​ក្នុង​ទីក្រុង​ Quebec ​របស់​ប្រទេស​កាណាដា​កំពុង​តាមដាន ​បន្ទាប់ពី​មាន​ករណី​សង្ស័យ​លើ​មនុស្ស​រាប់​សិប​នាក់​បាន​លេចឡើង​។

​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​ចំនួន 92នាក់ និង​ករណី​សង្ស័យ​ថា​កើត​ជំងឺ​អុតស្វា 28នាក់​ត្រូវបាន​រាយការណ៍​ពីរ​ដ្ឋ​សមាជិក​ចំនួន 12 ដែល​វីរុស​នេះ​មិន​មែនជា​ជំងឺ​រាតត្បាត​នោះទេ ទីភ្នាក់ងារ​អង្គការ​នេះ​បាន​បន្ថែម​ថា ខ្លួន​នឹង​ផ្តល់​ការណែនាំ និង​អនុសាសន៍​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ សម្រាប់​ប្រទេស​នានា​អំពី​វិធី​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អុត​ស្វា​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        893
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        474
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm