អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទាន​សរុប ៨៨៧លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

2026/10/30 02:05:19 pm        236

អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លាន​ដុល្លារ​អាមេរិក​ ក្នុងនោះហិរញ្ញប្បទានឥតសំណង/ជំនួយបច្ចេកទេសចំនួន ៧៦២ លានដុល្លារអាមេរិក និង​ឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាមេរិក នៅក្នុងរយៈពេលជាង ៣០ ឆ្នាំ​កន្លង​មក​នេះ ​គាំទ្រដល់ការអភិវឌ្ឍលើវិស័យអាទិភាពនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវចាប់ផ្តើមបំពេញបេសកកម្ម​ការទូតនៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ដ៏ល្អកន្លងមក ។ អាល្លឺម៉ង់ជាដៃគូអភិវឌ្ឍទ្វេភាគីដ៏សំខាន់មួយ ក្នុងចំណោមបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបានផ្តល់កិច្ចសហការសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។

ជាក់ស្តែង, តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់​សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក, អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណង/ជំនួយបច្ចេកទេសចំនួន ៧៦២ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ១២៥ លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើវិស័យគន្លឹដូចជា៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, អប់រំ, អភិវឌ្ឍន៍ជនបទ, ថាមពល, សុខាភិបាល, គាំពារសង្គម, ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, វាយនភណ្ឌ និង អភិបាលកិច្ច ។ 

ដើម្បីសម្រេចគោលដៅកម្ពុជាក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងបំណុលសាធារណៈ ការបង្កើនមូលធនក្នុងស្រុក និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តការវិនិយោគ ជាពិសេសការទាញយកសក្តានុពល នៃមូលធនឯកជនពីអ្នកវិនិយោគបរទេស និងដៃគូវិនិយោគឲ្យចូលមកកាន់ទីផ្សារប្រកប​ដោយថាមពលនៅកម្ពុជា ក៏ដូចជាកម្មវិធីកែទម្រង់អាទិភាពផ្សេងទៀតផងដែរ ។ ជាមួយគ្នានេះ,  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ បន្ត​ផ្តល់ការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា និងជួយ​សម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ។

លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព​​នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសមិទ្ធផលនៃការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។ អាល្លឺម៉ង់ប្តេជ្ញាចិត្តបន្តគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈ KfW និង GIZ ស្របតាមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរអំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា នៅក្នុងវិស័យដែលមានសក្តានុពល៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

សប្បុរសជននានាបន្តនាំយកអំណោយជូនកងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបន្តយកទៅចែកជូនវីរកងទ័ពជួរមុខ
2026/10/30 04:34:24 pm        1
ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញ «ភាពស្អាត» តាមគ្រឹះស្ថានសិក្សា
2026/10/30 04:31:32 pm        1
៩ខែឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រួលបែបបទជូនពលរដ្ឋខ្មែរជាង៥ពាន់នាក់ ទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស ខណៈបទល្មើសឆ្លងដែនបង្ក្រាបបានជិត៣ពាន់ករណី
2026/10/30 02:49:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សប្បុរសជននានាបន្តនាំយកអំណោយជូនកងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបន្តយកទៅចែកជូនវីរកងទ័ពជួរមុខ

2026/10/30 04:34:24 pm
​បារាំងនឹងដាក់ពង្រាយនគរបាល ៧០.០០០នាក់ នៅមុនការតវ៉ានា​ថ្ងៃសៅរ៍ ខណៈមានក្តីបារម្ភអំពីហិង្សា
2026/10/30 04:33:00 pm
​ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញ «ភាពស្អាត» តាមគ្រឹះស្ថានសិក្សា
2026/10/30 04:31:32 pm
​លទ្ធផលបោះឆ្នោតចុងក្រោយ ធ្វើ​ឱ្យមានភាពមិនច្បាស់លាស់ជាច្រើនសប្តាហ៍ នៅអ៊ីស្រាអែល​
2026/10/30 04:31:24 pm
​ការតវ៉ាទ្រង់ទ្រាយធំផ្ទុះឡើងនៅទូទាំងទ្វីបអឺរ៉ុប ចំពេលមានក្តីបារម្ភផ្នែកសេដ្ឋកិច្ច
2026/10/30 04:29:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/30 03:53:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm