អគារស្ថានីយអ្នកដំណើរ​ពិសេស VIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេច​ការ​សាងស់​បាន ៩៨%​ហើយ

2026/10/30 02:19:01 pm        195

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ​ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋ​លេខា​ធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេម​បូឌា អ៊ែរផត អិនវេសមិន ឯ.ក រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យវឌ្ឍនភាព ការសាង​សង់​អគារ​ស្ថានីយអ្នកដំណើរពិសេស VIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយ​បាន​សម្រេច ៩៨% ដោយគ្រោងនឹងរួចរាល់មុនកម្ពុជាធ្វើម្ចាស់កិច្ចប្រជុំកំពូងហ្វ្រង់កូហ្វូនីលើកទី២០ ។

បញ្ជាក់ប្រាប់ BTV ឯកឧត្តម សារិន គុណ្ណករ អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​បច្ចេក​ទេស​របស់​រដ្ឋ​លេខាធិកា​រដ្ឋាន​អាកាសចរណ៍ស៊ីវិល បានប្រាប់ថា នៅពេលនេះអគារស្ថានីយអ្នកដំណើរពិសេស VIP ​នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានសាងសង់ស្ទើររួចរាល់១០០% ដោយ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ នឹងដាក់ដំណើរការសាកល្បង ដើម្បីត្រៀមទទួលគណៈប្រតិភូជាន់ខ្ពស់ជុំវិញពិភពលោក ដែល​នឹង​មកកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលលើកទី២០ ហ្រ្វង់កូហ្វូនី ដែល​កម្ពុ​ជា​ធ្វើ​ម្ចាស់​ផ្ទះ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​ណែនាំ​ឱ្យក្រុមការងារ ត្រូវរៀបចំឱ្យកាន់តែស្អាតថែមទៀត ទោះមកដល់​ពេល​នេះ​សម្រេច​បាន​៩៨%​ហើយក៏ដោយ កុំឱ្យមានចំណុចខ្វះខាតតិចតួចក្លាយជាបញ្ហាធំឱ្យសោះ ត្រូវ​ធានា​ថា​គ្រប់​ទី​កន្លែង បានរួចរាល់ និងពុំបានបន្សល់ចំណុចខ្វះខាត ឬភ្លេចមុខ ភ្លេចក្រោយឱ្យសោះ ពិសេស​នៅ​សល់ជាង ១០ថ្ងៃប៉ុណ្ណោះ អគារអ្នកដំណើរពិសេស VIP មួយនេះ នឹង​ទទួល​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ដែលនឹងមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនៅលើកទី២០នៅកម្ពុជាហើយ ត្រូវ​រួម​គ្នា​ពិនិត្យ​ និងកែសម្រួលឱ្យបានរួចរាល់១០០%។

សូមបញ្ជាក់ថា អគារស្ថានីយអ្នកដំណើរពិសេស VIP ជាស្ថានីយ​អ្នក​ដំណើរ​ពិសេស​សម្រាប់​ថ្នាក់​ដឹក​នាំ​ប្រទេស ហើយបានកសាងលើផ្ទៃដីជិត៧ហិកតា និងមានបន្ទប់ពិសេស VIP ចំនួន១៧ ក្នុង​នោះ​មាន​បន្ទប់សម្រាប់ព្រះមហាក្សត្រ បន្ទប់សម្រាប់ថ្នាក់ដឹកនាំប្រធានព្រឹទ្ធសភា បន្ទប់​សម្រាប់​ថ្នាក់​ដឹក​នាំ​ប្រធានរដ្ឋសភា បន្ទប់សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបន្ទប់​ពិសេស​ជា​ច្រើន​ទៀត​សម្រាប់​ថ្នាក់​ដឹកនាំប្រទេសធ្វើដំណើរផ្លូវរដ្ឋតំណាងប្រទេសជាដើម៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

សប្បុរសជននានាបន្តនាំយកអំណោយជូនកងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបន្តយកទៅចែកជូនវីរកងទ័ពជួរមុខ
2026/10/30 04:34:24 pm        1
ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញ «ភាពស្អាត» តាមគ្រឹះស្ថានសិក្សា
2026/10/30 04:31:32 pm        1
៩ខែឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រួលបែបបទជូនពលរដ្ឋខ្មែរជាង៥ពាន់នាក់ ទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស ខណៈបទល្មើសឆ្លងដែនបង្ក្រាបបានជិត៣ពាន់ករណី
2026/10/30 02:49:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សប្បុរសជននានាបន្តនាំយកអំណោយជូនកងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបន្តយកទៅចែកជូនវីរកងទ័ពជួរមុខ

2026/10/30 04:34:24 pm
​បារាំងនឹងដាក់ពង្រាយនគរបាល ៧០.០០០នាក់ នៅមុនការតវ៉ានា​ថ្ងៃសៅរ៍ ខណៈមានក្តីបារម្ភអំពីហិង្សា
2026/10/30 04:33:00 pm
​ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជាង ២,០០០ ធុង ដល់សាលារៀននៅខេត្តកំពង់ស្ពឺ ដើម្បីជំរុញ «ភាពស្អាត» តាមគ្រឹះស្ថានសិក្សា
2026/10/30 04:31:32 pm
​លទ្ធផលបោះឆ្នោតចុងក្រោយ ធ្វើ​ឱ្យមានភាពមិនច្បាស់លាស់ជាច្រើនសប្តាហ៍ នៅអ៊ីស្រាអែល​
2026/10/30 04:31:24 pm
​ការតវ៉ាទ្រង់ទ្រាយធំផ្ទុះឡើងនៅទូទាំងទ្វីបអឺរ៉ុប ចំពេលមានក្តីបារម្ភផ្នែកសេដ្ឋកិច្ច
2026/10/30 04:29:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/30 03:53:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm