មន្រ្តីជំនាញរម្លឹកក្រុមអាទិភាពជួរមុខត្រៀមចាក់វ៉ាក់សាំងដូសជំរុញទី៥ ដើម្បីបង្កើនអង់ទីគ័រទប់ទប់ នឹងជំងឺកូវីដ

2022/05/23 06:30:41 pm        840

ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានក្រើនរម្លឹកពលរដ្ឋមិនចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ រួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ និងក្រុមអាទិភាពជួរមុខ ត្រៀមទៅទទួលការចាក់វ៉ាក់សាំងដូសទី៥ ដែលចាប់ផ្តើមពីថ្ងៃទី៩ខែមិថុនា ខាងមុខនេះ។

មានប្រសាសន៍ប្រាប់BTVនៅថ្ងៃទី២៣ ខែឧសភានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ​ទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរក្តី តែការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជាឧបករណ៍ដ៏​សំខាន់បំផុត ​សម្រាប់បុគ្គលគ្រប់ៗ ការពារខ្លួនទប់ទល់​នឹងការវាយលុក​ធ្ងន់ធ្ងរ​ពីជំងឺកូវីដ-១៩​ និងកាត់បន្ថយអត្រាមរណៈភាពបានជាអតិប្បរិមា។

ក្រៅពីនេះលោកជំទាវ បានក្រើនរម្លឹកពលរដ្ឋមិនចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ សូម​រួសរាន់​ទៅ​ទទួល​ការ​ចាក់វ៉ាក់សាំង ​និងមន្រ្តីជួរមុខ ព្រមទាំង​ក្រុមអាទិភាពត្រៀម​ទៅ​ទទួលការចាក់វ៉ាក់​សាំង​ដូសទី៥ ដែលចាប់ផ្តើម​នៅខែមិថុនា ខាងមុខនេះ។ ហើយការចាក់វ៉ាក់សាំងដូសទី៥នេះ នឹង​ប្រើប្រាស់វ៉ាក់សាំងជំនួយពីប្រទេសចិន ​ប្រទេសឥណ្ឌា​ និងប្រទេសអ៊ីតាលីជាដើម។

យោងតាមសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែល​ហៅ​កាត់គ.វ.ក.១៩ បានបង្ហាញថា ​យោងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​ចុះថ្ងៃទី២០ខែឧសភា ឆ្នាំ២០២២ គ.វ.ក-១៩ នឹងចាប់ផ្តើម​ចាក់វ៉ាក់​សាំងទី៥ ជូនមន្រ្តីជួរមុខ ​និងក្រុមគោលដៅអាទិភាព ​ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ តទៅ ​នៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលការសម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន។

បច្ចុប្បន្នប្រទេសកម្ពុជា ​បើកដំណើរការសេដ្ឋកិច្ចធម្មតា​ ជាមួយវត្តមានជំងឺកូវីដ-១៩ ក្រោយ​ពេល​រាជរដ្ឋាភិបាលទទួលបានជោគជ័យ​លើនយោបាយចាក់វ៉ាក់សាំងកូវីដ ស្រោចលើប្រជាពលរដ្ឋចាប់​ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm