ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន អញ្ជើញ​សម្ពោធ​សមិទ្ធ​ផល​នានា​នៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ស្រុកប្រាសាទបល្ល័ង្ក

2026/11/02 09:29:16 am        119

ខេត្តកំពង់ធំ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្តកំពង់ធំ ព្រះចៅអធិការ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ គណៈកម្មាអាចារ្យវត្ត ក្រុមការងារគណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ-ឃុំ-ស្រុក អាជ្ញាធរមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ថ្នាក់ដឹកនាំ-បុគ្គលិក ក្រុមហ៊ុន ទ្រី ភាព គ្រុប និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាង ៥.០០០ នាក់។

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះចៅអធិការ គណៈកម្មាអាចារ្យវត្ត និងពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានផ្តួចផ្តើមគំនិត និងបានចូលរួមឧបត្ថម្ភ ព្រមទាំងកៀរគរថវិកាក្នុងការកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្ត រហូតសម្រេចបាននូវសមិទ្ធផលគួរឱ្យជ្រះថ្លានាឱកាសនេះ។ តាមរយៈសមិទ្ធផលទាំងនេះ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព នៅតែស្នើសុំឱ្យពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងអស់បន្តថែរក្សាសមិទ្ធផលទាំងអស់នោះ ឱ្យនៅស្ថិតស្ថេរ គង់វង្ស យូរអង្វែង ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិព្រះសាសនា ក៏ដូចជាបន្តលើកតម្កើងមរតកវប្បធម៌ជាតិឱ្យកាន់តែថ្គុំថ្កើង។

ដើម្បីអបអរសាទរចំពោះសមិទ្ធផលខាងលើ និងដើម្បីបង្កើតភាពសប្បាយរីករាយបន្ថែមដល់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកថែរក្សាសិល្បៈវប្បធម៌ខ្មែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានផ្ដល់នូវទស្សនីយភាព ល្ខោនយីកេ និងល្ខោនបាសាក់ ដល់បងប្អូនប្រជាពលរដ្ឋទស្សនាដោយក្ដីសោមនស្សក្រៃលែង។

បន្ថែមលើការផ្តល់នូវទស្សនីយភាពខាងលើ លោកអ្នកឧកញ៉ា បានចូលរួមបច្ច័យកសាងវត្តចំនួន ៥០.០០០.០០០ រៀល។ ក្រៅបច្ច័យកសាង លោកអ្នកឧកញ៉ា ក៏បានផ្តល់ជូននូវថវិកាមួយចំនួនដល់ប្រជាពលរដ្ឋ យាយជីតាជី លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ដែលបានអញ្ជើញចូលរួម ៥.០០០ នាក់ ផងដែរ។ លើសពីនេះ ស្រ្តីមានផ្ទៃពោះចំនួន ៨៦ នាក់ ក៏ទទួលបានថវិកាឧបត្ថម្ភពីលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដែលក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០ រៀល។

សូមបញ្ជាក់ជូនផងដែរថាពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងឃុំសាមគ្គីនាថ្ងៃនេះចំណាយថវិកាអស់ជាង ៤០០.០០០.០០០ រៀល៕

អត្ថបទដែលទាក់ទង

វិចារណកថា៖ «សហគមន៍មួយមានភាពរឹងមាំបំផុត នៅពេលគ្រោះថ្នាក់មិនទុកឱ្យសមាជិកដែលងាយរងគ្រោះបំផុត ត្រូវប្រឈមមុខតែម្នាក់ឯង»
2026/11/02 10:46:30 am        1
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន អញ្ជើញ​សម្ពោធ​សមិទ្ធ​ផល​នានា​នៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ស្រុកប្រាសាទបល្ល័ង្ក
2026/11/02 09:29:16 am        1
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក
2026/11/01 08:28:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិចារណកថា៖ «សហគមន៍មួយមានភាពរឹងមាំបំផុត នៅពេលគ្រោះថ្នាក់មិនទុកឱ្យសមាជិកដែលងាយរងគ្រោះបំផុត ត្រូវប្រឈមមុខតែម្នាក់ឯង»

2026/11/02 10:46:30 am
​អឹមអូអាយ កំពង់ដេវ៉ា យកឈ្នះគីឡូធ្ងន់ភ្នំពេញក្រោន ឡើងឈរ Top-6 បណ្ដោះអាសន្ន
2026/11/02 10:40:51 am
​រុស្ស៊ី-អ៊ុយក្រែនវាយប្រហារដាក់គ្នាដោយប្រើដ្រូន ខណៈលោក Zelenskyy អំពាវនាវសុំជំនួយប្រព័ន្ធការពារដែនអាកាស
2026/11/02 10:39:14 am
​អាល្លឺម៉ង់ចោទប្រកាន់ក្រុមជ្រៀតជ្រែកថាជាអ្នកបង្កហេតុ ខណៈការតវ៉ារបស់យុវជន Gen Z ក្លាយជាអំពើហិង្សា
2026/11/02 10:13:18 am
​បារាំងបើកការស៊ើបអង្កេតករណី «ប៉ុនប៉ងឃាតកម្ម» លើការវាយប្រហារដោយគ្រាប់បែកសាំងលើកងកម្លាំងសន្តិសុខ
2026/11/02 10:11:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 09:50:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm