ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោកកូរ៉េ ដើម្បីពង្រឹងទំនាក់ទំនង

2021/04/27 09:59:58 am        26

ភ្នំពេញ៖ តបតាមសំណើរបស់សមភាគី នៃសាធារណរដ្ឋកូរ៉េ ​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សាការងារតាមរយៈប្រព័ន្ធ Video Teleconferencing (VTC) ជាមួយនាយឧត្តមសេនីយ៍ Nam Yeongshin មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េថ្មី ដែលទើបឡើងកាន់តំណែងបន្តពីនាយឧត្តមសេនីយ៍ Suh Wook បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការពារជាតិ។


ជំនួបពិភាក្សារវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកកូរ៉េ គឺ​ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ជាពិសេសក្នុងស្ថានភាពលំបាក ដែលជំងឺកូវីដ-១៩ នៅកំពុងបន្តរាតត្បាតពិភពលោកនៅឡើយ។


នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ Nam Yeongshin បានសម្តែងនូវការពេញចិត្ត និងអរគុណចំពោះឆន្ទៈរួមក្នុងការបន្តថែរក្សាពូនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ​លើមូលដ្ឋាន និងទិសដៅដែលអតីតមេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ រៀបចំបានផ្តួច​ផ្តើមជាមួយ​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។


ជាការឆ្លើយតប ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សមភាគី នៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈកាលកន្លងមក និងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរ ដោយបានសង្កត់ធ្ងន់ផងដែរថា ទោះបីប្រទេសទាំងពីរ ក៏ដូចជាសាកលលោកកំពុងជួបប្រទះនូវការលំបាកបង្កឡើង ដោយជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមដ៏ធ្ងន់ធ្ងរនេះ ក៏ដោយ​ក៏ឧបសគ្គនេះ មិនអាចប៉ះពាល់ដល់ការបន្តទំនាក់ទំនងល្អរបស់យើងបានឡើយ គឺយើងនៅតែអាចស្វះស្វែងរិះរកមធ្យោបាយ ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងជាមួយគ្នា គឺដូចអ្វីដែលកំពុងធ្វើតាមប្រព័ន្ធ Video Teleconferencing (VTC) នាពេលនេះ។


ជាទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ ឱ្យកាន់តែរីកចម្រើនប្រកបដោយផ្លែផ្កា ដោយនឹងខិតខំជំរុញល្បឿន នៃការអនុវត្តកិច្ចការទាំងអស់ឱ្យមានសន្ទុះឡើងវិញ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន។


គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានចែករំលែក និងផ្លាស់ប្តូរអំពីបច្ចុប្បន្នភាព នៃស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសរៀងខ្លួនៗ ព្រមទាំងបទពិសោធន៍របស់កងទ័ពជើងគោកទាំងពីរ ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជន ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ សម្រាប់ជាការដកពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        20
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm