វិនិយោគិនប្រទេសអូទ្រីស ចាប់អារម្មណ៍លើការវិនិយោគ និងការអភិវឌ្ឍលើវិស័យអគ្គិសនី

2022/05/23 07:09:47 pm        799

ភ្នំពេញ៖ ក្រុមធុរកិច្ចប្រទេសអូទ្រីស ចាប់អារម្មណ៍លើការវិនិយោគ និងផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកទេស បច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍក្នុងស្ថានីយវារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការគ្រប់គ្រងថាមពលជាដើម។

លោ Guamur Sucmer ទីប្រឹក្សាសហគមន៍នៃស្ថានទូតអូទ្រីស ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នាសប្តាហ៍កន្លងមកនេះ បានថ្លែងនូវការ​អបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ មាន​ប្រសិទ្ធ​ខ្ពស់ ដោយកម្ពុជាបានចាកចេញនៃការឆ្លងជំងឺនេះ និងបានបើកប្រទេសឡើងវិញដើម្បីជម្រុញស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីជាដើម។

ចំណែកទាក់ទងវិស័យអគ្គិសនីប្រតិភូធុរកិច្ចអូទ្រីសបានផ្តោតសំខាន់ លើការពិភាក្សាអំពីការរៀបចំ​ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍថាមពលកម្ពុជា ​និងចំណាប់អារម្មណ៍ ​លើការវិនិយោគ និងផ្គត់ផ្គង់​គ្រឿង​បរិក្ខារបច្ចេកទេស​ និងបច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ ​ក្នុងស្ថានីយ៍វារីអគ្គិសនី ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​និងការគ្រប់គ្រងថាមពលជាដើម។

ឯកឧត្តម ឌិត ទីណា បានជម្រាបជូនអំពីវឌ្ឍនភាព នៃការរៀបចំផែនការមេអភិវឌ្ឍថាមពលថ្មីរបស់​កម្ពុជា ឆ្នាំ២០២១-២០៤០ ដែលនឹងអនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា​នាពេលឆាប់ៗ​ខាង​មុខនេះ។ ផែនការមេថ្មីនេះ មិនត្រឹមតែមានគោលដៅធ្វើយ៉ាងណាឲ្យប្រភពអគ្គិសនីមានគ្រប់គ្រាន់ មានស្ថិរភាព ​មានសន្តិសុខថាមពល ​និងមានថ្លៃកាន់តែប្រសើរប៉ុណ្ណោះទេ យើងក៏បានបង្កើន​ចំណែក​ប្រភពថា​មពលដែលស្អាតឲ្យបានអតិបរិមា​ តាមដែលអាចធ្វើទៅបានផងដែរ។

របាយការណ៍អាជ្ញាធរអគ្គិសនីកម្ពុជា​ បង្ហាញឲ្យដឹងថា នៅចុងឆ្នាំ ២០២១ ប្រភពផលិតអគ្គិសនី​ក្នុង​ស្រុកមានអានុភាពជាង ​៣ ០៣៣ មេហ្គាវ៉ាត់ ស្មើនឹង ៧៥.៥៧% ខណៈការនាំចូលអគ្គិសនី​មក​ពី​ប្រទេសជិត​ខាងមាន ជាង ៩៨០ មេហ្គាវ៉ាត់ ស្មើនឹង ២៤.៤៣ភាគរយ​ ក្នុងនោះនាំចូលពីប្រទេសថៃ មានចំនួនជាង ​២៧៧ មេហ្គាវ៉ាត់, វៀតណាមជាង ៣៣២ មេហ្គាវ៉ាត់ និងឡាវ ៣៧១ ​មេហ្គាវ៉ាត់។

ចំណែកនៅក្នុងឆ្នាំ ​២០២២ នេះ ​បើតាមផែនការ​ កម្ពុជានឹងដំឡើងថាពលអគ្គិសនី រហូតដល់ ៣ ១១៦​ មេហ្គាវ៉ាត់ ស្មើនឹង ៧៣.៣៧ % ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាង​នឹងកើន​ឡើង​ជាង ១ ១៣០ មេហ្គាវ៉ាត់ ស្មើនឹង ២៦.៦៣%៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        434
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm