ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង

2026/11/02 11:31:50 am        81

ក្រុមបាល់ទាត់ ឡាយហ្វខេត្តព្រះសីហនុ បានយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ ឡើងឈរលេខរៀងទី៥ បណ្ដោះអាសន្ន ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ សប្ដាហ៍ទី៦ ស្របពេលក្រុមបឹងកេត បានស្គាល់ជ័យជម្នះលើកដំបូង បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-០។

សម្រាប់ជំនួបជើងទី១ រវាង ឡាយហ្វខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ បានបន្សល់នូវការវែកញែកយ៉ាងផុសផុលលើបណ្ដាញសង្គម ក្រោយមានការសម្រេចពិន័យកាតក្រហម លើអ្នកចាំទីក្រុមម្ចាស់ផ្ទះ ម៉ាត់ ឡានី នៅចុងវគ្គទី១ តែធ្វើឲ្យក្រុមភ្ញៀវមានប្រៀប និងឱកាសរកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Bruno ២គ្រាប់ នៅនាទី៤៥ និងនាទី៧៦ និងកីឡាករ Kanta Asami ២គ្រាប់ នៅនាទី៥២ និងនាទី៥៨។

ជាមួយរកបាន ៣ពិន្ទុពេញនេះ បានធ្វើឲ្យក្រុមឡាយហ្វខេត្តព្រះសីហនុ ហក់ពីលេខរៀងទី៨ ទៅឈរលេខរៀងទី៥ បណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៥ប្រកួតឈ្នះ២ ស្មើ១ និងចាញ់២ ក្រោមក្រុមអង្គរថាយហ្គឺរ ដែលឈរលេខ៤ មាន ៨ពិន្ទុ តែបើធៀបក្រុមកំពូលតារាង វិសាខា គឺចាញ់ប្រៀបរហូតដល់ ៩ពិន្ទុឯណោះ។ រីឯក្រុមកងយោធពលខេមរភូមិន្ទ បានបន្ដឈរបាតតារាង មិនទាន់មានពិន្ទុរាប់ឡើយ ក្រោយរងបរាជ័យ ៦ប្រកួតជាប់ៗគ្នា។

ដោយឡែកក្រុមបឹងកេតវិញ បានយក ៣ពិន្ទុពីក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ទាំងលំបាក ក្រោយយកឈ្នះ ១-០ លើក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ កាលពីចុងសប្ដាហ៍កន្លងទៅ ។ ១គ្រាប់ ដែលជួយឲ្យបឹងកេត ស្គាល់ជ័យជម្នះលើកដំបូងនេះ រកបានដោយកីឡាករ Balde Romario នៅនាទី៧៤ ហើយបានរំកិលពីលេខ១០ ទៅឈរលេខរៀងទី៩ បណ្ដោះអាសន្ន ដោយរកបាន ៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ១ ស្មើ១ និងចាញ់ ៣ប្រកួត៕

អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ
2026/11/02 11:42:33 am        1
ណាហ្គា ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយប្រកួតស្មើក្រុមភ្ញៀវគិរីវង់ ១-១
2026/11/02 11:35:12 am        1
ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង
2026/11/02 11:31:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីជាង១០ប្រទេស និងប្រទេស៩០ នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០

2026/11/02 02:20:11 pm
​ទេសចរចុះពីនាវា Villa Vie Odyssey អរគុណកម្ពុជា​ដែល​បាន​ផ្ដល់​ជំនួយ​យ៉ាង​កក់​ក្ដៅ​លើស​ការ​រំពឹង​ទុក
2026/11/02 02:04:43 pm
​យុវជនជាប់កាតព្វកិច្ចយោធាបង្ហាញស្មារតីរឹងមាំ និងត្រៀមខ្លួនពេញលេញរួមចំណែកការពារជាតិ
2026/11/02 01:51:39 pm
​អាជ្ញាធរខេត្ដសៀមរាប និងក្រសួងការពារជាតិទម្លាយផ្លូវមួយខ្សែ នៅកណ្ដាលក្រុងសៀមរាប បន្ទាប់ពីបានបិទអស់រយៈពេល ៣០ឆ្នាំ
2026/11/02 01:32:32 pm
​ពលរដ្ឋជាច្រើនទៅទទួលសេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យ នាថ្ងៃចុងសប្ដាហ៍
2026/11/02 01:25:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm