IMF ព្យាករណ៍សេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ ៥,១ភាគរយ ក្នុងឆ្នាំ២០២២

2022/05/23 07:23:30 pm        619

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ៥,១ ភាគរយសម្រាប់ឆ្នាំ២០២២ ដោយសារការបន្តងើបឡើងវិញ លឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ។

លោក Alasdair Scott ប្រធានក្រុម​បេសកកម្មរបស់ IMF បានលើកឡើងការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុងជំនួបជាមួយ នឹងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងកាលពីសប្តាហ៍មុន។

ក្នុងឆ្នាំ២០២២កម្ពុជានឹងសម្រេចកំណើនសេដ្ឋកិច្ចបាន៥,១ភាគរយ ដូចគ្នានឹងការព្យាករកាល​ពីខែមុន ។​ កំណើននេះ គឺបានដោយសារការបន្តងើបឡើងវិញលឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ។

លោក Alasdair Scott លើកឡើងថា ទន្ទឹមនឹងការព្យាករដ៏ប្រសើរនេះ កម្ពុជាក៏ប្រឈមនូវហានិភ័យ​មួយចំនួន ​ដែលអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនេះផងដែរ។​

លោក លើកឡើងថា កំណើននេះ គឺអាចប្រឈមនឹងហានិភ័យ ព្រោះតែការកើនឡើងខ្ពស់​នៃ​អត្រា​អតិផរណា​, សង្រ្គាមរុស្សី-អ៊ុយក្រែន,ការធ្លាប់ចុះនៃសេដ្ឋកិច្ចចិននិងការរឹតបន្តឹងគោល​នយោបាយ​រូបិយវត្ថុរបស់ប្រទេស​អភិវឌ្ឍន៍ ។

លោក Alasdair Scott ​បានបញ្ជាក់ថា បញ្ហាប្រឈមដែលប៉ះពាល់កំណើនសេដ្ឋកិច្ចកម្ពុជានោះ គឺ​មានការកើនឡើងខ្ពស់នៃអត្រាអតិផរណា, ការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ការ​ថមថយ​នៃសេដ្ឋកិច្ចចិន, និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេស​អភិវឌ្ឍន៍​លឿន​ជាងការរំពឹងទុក។

ទន្ទឹមនឹងនេះ ប្រធាន IMF​ បានបញ្ជាក់ថា នឹងបន្តគាំទ្របន្ថែមដល់កម្ពុជា ជាជំនួយបច្ចេកទេស និង​ការណែនាំនៃគោល​នយោបាយចាំបាច់នានា ​ដើម្បីរក្សាលំនឹងនៃកំណើនសេដ្ឋកិច្ច។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានកត់សម្គាល់មានលក្ខណៈស្រដៀងនឹង IMF លើ​ការ​វាយ​តម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​ ក្នុងរយៈពេលខ្លី ​និងមធ្យម ផងដែរ។

ឯកឧត្តម ស្នើដល់ក្រុមការងារIMF ពិនិត្យមើលលើបញ្ហានៃការកើនឡើង​នៃអត្រាអតិផរណា​ដោយ​សារសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ​ដែលជះឥទ្ធិពលមកសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិកម្ម ព្រមទាំង​ការកើនឡើង​ នៃឥណទានក្នុងវិស័យឯកជន​ និង​ហានិភ័យ​មួយចំនួនទាក់ទង​វិស័យ​សំណង់ និងអចលនទ្រព្យ៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        313
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm