ប្រជាជន​ជប៉ុន​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​ ៣​ថ្ងៃ​របស់​ប្រធានាធិបតី​អាមេរិក​មក​ជប៉ុន

2022/05/23 12:26:12 pm        2.0 K

​ជប៉ុន៖ ប្រជាជន​ជប៉ុន​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឧទ្យាន Shiba ក្នុង​ទីក្រុង​តូ​ក្យូកាលពី​ថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden មកកាន់​ប្រទេស​ជប៉ុន ខណៈ​ភាព​តានតឹង​អន្តរជាតិ​កំពុង​កើនឡើង​ខ្លាំង​ជុំវិញ​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​លោក Biden បាន​មកដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃអាទិត្យ ហើយ​មាន​ផែនការ​ចូលរួម​កិច្ចប្រជុំកំពូល​នៅ​ថ្ងៃ​អង្គារ ជា​កន្លែង​ដែល​លោក​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida, នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក Narendra Modi និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលីដើម្បី​ជំរុញ​យន្តការក្រុម​ប្រទេស "Quad" ។ Quad ជា​កិច្ចសន្ទនា​សន្តិសុខ​ប្រទេស​ចំនួន​៤ ត្រូវបាន​ផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe ក្នុង​ឆ្នាំ2007 គាំទ្រ​ដោយ​មេដឹកនាំ​សហរដ្ឋអាមេរិក ឥណ្ឌា និង​អូស្ត្រាលី​។​ ​លោក Kanamori ជា​អ្នក​តវ៉ា​ម្នាក់បាន​និយាយថា ខ្ញុំ​គិតថា​ យន្តការ​ក្រុមប្រទេស Quad គឺមាន​គ្រោះថ្នាក់​ខ្លាំង ហើយ​ខ្ញុំ​គិតថា ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិកក៏មាន​គ្រោះថ្នាក់​ដែរ ព្រោះ​វា​នឹងធ្វើ​ឱ្យប៉ះពាល់​ដល់​ប្រទេស​ជប៉ុន​។ ខ្ញុំ​មិន​ចង់ឱ្យ​សហរដ្ឋអាមេរិក និង​ជប៉ុនរៀបចំ​កិច្ចប្រជុំ​មេដឹកនាំ​កំពូលនោះទេ​។

ក្រុមបាតុករ​មួយចំនួនទៀតបានលើកឡើង​អំពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត ដោយបាន​លើកឡើងថា សហរដ្ឋ​អាមេរិក និង​អង្គការ ​NATO គឺជា​ដើមចម​នៃ​ជម្លោះ​។​ ​អ្នក​តវ៉ា​និយាយថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច និង​សមាជិក​អង្គការ NATO ដែល​ដឹកនាំ​ដោយសហរដ្ឋអាមេរិក​បាន​បង្កើន​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​នដែល​បានផ្តល់​ការផ្គត់ផ្គង់​ផ្នែក​យោធាសម្រាប់​អ៊ុយ​ក្រែ​ន ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ដែល​ទាំងអស់នេះ​នឹងមិន​បញ្ឈប់​ជម្លោះ​បាននោះទេ ប៉ុន្តែ​កាន់តែ​រីកធំឡើង និង​អូសបន្លាយ​សង្គ្រាម​ជំនួស​វិញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ កម្ពុជាបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩
2024/04/23 12:17:50 pm        1
ប្រមុខរដ្ឋឡាវចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ
2024/04/23 11:33:25 am        1
លទ្ធផលនៃជំនួបពិភាក្សារវាងសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្ដម វ៉ាង យី ប្រមុខការទូតចិន
2024/04/22 08:25:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងទេសចរណ៍ធ្វើពិធីបួងសួងសុំសេចក្ដីសុខ នៃព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និង ព្រឹត្តិការណ៍សម្ដែងគុណល្បុក្កតោ និងសាវលីង" នៅប្រាសាទបាយ័ន

2024/04/23 02:46:06 pm
​អាជីវករផ្សាសមុទ្រទឹកសាប ក្នុងឃុំឆ្នុកទ្រូ ស្នើអាជ្ញាធរជួយរៀបចំសណ្តាប់ធ្នាប់មុខផ្សារ
2024/04/23 02:40:07 pm
​កាកបាទក្រហមកម្ពុជាផ្ដល់អំណោយជាលើកទី៤ គាំទ្រដល់អង្គការផ្ទះបាយកុមារ
2024/04/23 02:30:14 pm
​ប្រធានរដ្ឋឡាវ៖ ក្នុងឋានៈសម្តេចតេជោជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរ
2024/04/23 02:04:27 pm
​កម្ពុជាគ្រោងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់តំបន់អាស៊ានជាលើកទី៣ នាខែមិថុនាខាងមុខ
2024/04/23 02:00:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/23 03:26:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/22 08:33:09 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am