សម្តេចធិបតី៖ «រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធាន​ដ៏សំខាន់​មិន​អាច​ខ្វះបានក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ»

2026/11/02 03:43:36 pm        126

ភ្នំពេញ៖នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២៦-២០២៧)។ ក្នុងសារលិខិតថ្លែងចំពោះទិវាដ៏សំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសរំលេចថា៖ «រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងសមត្ថភាពក្នុងការសម្របខ្លួនជាមួយនឹងការវិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា»។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល​បានថ្លែង​បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២ ខែវិច្ឆិកានេះថា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ឯកឧត្តម ប៉ែន បូណា ថ្លែង​ថា​ ក្នុងន័យនេះ កំណែទម្រង់វិស័យអប់រំ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ហើយកំណែទម្រង់នេះបាននិងកំពុងបោះជំហានទៅមុខជានិច្ច ទាំងការប្រឡង និងលទ្ធផលនៃការប្រឡង។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អត្រាប្រឡងជាប់បានកើនឡើងពី ២៥,៧២% ក្នុងឆ្នាំ២០១៤ ដល់ ៨៤,០៦% នៅឆ្នាំ២០២៦ ខណៈដែលចំនួនបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងពី ១១នាក់ ដល់ ២.០២២ នាក់ក្នុងរយៈពេលដូចគ្នា។ សូចនាករនេះ បង្ហាញពីការប្រែប្រួលនៃលទ្ធផលប្រឡងក្រោយការអនុវត្តកំណែទម្រង់ និងកិច្ចខិតខំរៀនរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ឬអាណាព្យាបាល និងតួអង្គពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមអ្នកនាំពាក្យបានបន្តថា និយាយពីមូលធនមនុស្ស រាជរដ្ឋាភិបាលក៏ផ្តល់អាទិភាពខ្ពស់លើវិស័យសុខាភិបាលដែរ ពីព្រោះ មូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បាន គឺជាមនុស្សដែលមិនត្រឹមតែមានចំណេះជំនាញច្បាស់លាស់ ទាំងជំនាញរឹងនិងទន់ប៉ុណ្ណោះទេ តែក៏ត្រូវមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តដែរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋនូវសេវាព្យាបាល និងថែទាំសុខភាពកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ឡើងជាលំដាប់ និងដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋក្រីក្រ ពោលគឺ រាជរដ្ឋាភិបាលគិតគូរខ្ពស់ទាំងសមត្ថភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

បើតាម​ឯកឧត្តម ប៉ែន បូណា ក្រៅពីសិស្ស និងនិស្សិតដែលមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យ រាជរដ្ឋាភិបាលក៏បានផ្តល់ជូននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដោយឥតគិតថ្លៃដល់យុវជនមកពីគ្រួសារក្រីក្រ ដែលគ្មានលទ្ធភាពបន្តការសិក្សាដោយចាត់ទុកជាគោលនយោបាយអាទិភាពដ៏សំខាន់មួយដែរ។ គោលដៅគឺ យុវជនគ្រប់រូបត្រូវមានចំណេះជំនាញយ៉ាងតិចមួយ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ ជាក់ស្តែង រហូតមកទល់ពេលនេះ មានយុវជនគោលដៅជិត ៣០ ម៉ឺននាក់ហើយដែលទទួលបានការបណ្តុះបណ្តាល ដែលផ្តល់ជូនដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ក្រោមអភិក្រម«រៀនឱ្យចេះ រៀនឱ្យចប់ និងឱ្យមានការងារធ្វើ»។

ឯកឧត្តម ប៉ែន បូណា ថ្លែងថា នៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ ពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញ ប្រជាពលរដ្ឋកំពុងទទួលផលពីការព្យាបាលដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃ។ ជាក់ស្តែង គ្រួសារក្រីក្រ និងងាយរងហានីភ័យដែលប្រើប្រាស់សេវាថែទាំសុខភាពក្រោមកម្មវិធីមូលនិធិសមធម៌បានកើនឡើងដល់ជាង ១៤ លានករណី ខណៈដែលមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទូទាំងប្រទេសដែលបើកបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ មានរហូតដល់ជាង៩៩%។ ទាំងនេះ គឺជាសមិទ្ធផលគួរជាទីមោទនៈនៃការអនុវត្ត គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមជាមួយកំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា​ សរុបមកវិញ បើទោះបីជាត្រូវប្រឈមមុខដោះស្រាយបញ្ហាព្រំដែនដែលរងការឈ្លានពានពីប្រទេសថៃក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តធ្វើឱ្យមានវឌ្ឍនភាពនៃគោលនយោបាយទាំងឡាយដែលបានដាក់ចេញដោយគ្មានការរាំងស្ទះឡើយ។ ពោលគឺ ដៃម្ខាងការពារអធិបតេយ្យភាពបូរណភាពទឹកដី និងប្រជាជន ចំណែកដៃម្ខាងទៀតរាជរដ្ឋាភិបាលបន្តថែរក្សាសុខសន្តិភាព និងបន្តអនុវត្តគោលនយោបាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ក្នុងនោះការកសាងមូលធនមនុស្សជាអាទិភាព ដូចមានបញ្ជាក់ក្នុងមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាឧទាហរណ៍ស្រាប់៕

អត្ថបទដែលទាក់ទង

ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm        1
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកគាំទ្ររបបរាជានិយមថៃ វាយ​មេដឹកនាំ​ពលករអន្តោរប្រវេសន៍មីយ៉ាន់ម៉ា​​ នៅមុខការិយាល័យ UN ក្នុងក្រុងបាងកក

2026/11/02 05:29:37 pm
​ប្រភព៖ ជប៉ុនពិចារណាផែនការចំណាយលើវិស័យការពារជាតិ ៥០០ពាន់លានដុល្លារ នៅ ៥ឆ្នាំបន្ទាប់​
2026/11/02 05:27:58 pm
​មានការផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មន្ត្រីអ៊ីរ៉ង់នៅទីក្រុងដូហា
2026/11/02 05:20:51 pm
​មន្ត្រី៖ មនុស្ស ៩នាក់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន Learjet នៅភាគខាងត្បូងរដ្ឋ Florida
2026/11/02 05:05:36 pm
​កូរ៉េខាងជើង៖ សមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញពីភាពចាំបាច់ក្នុងការពង្រឹងការទប់ស្កាត់
2026/11/02 04:59:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm