កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០

2026/11/02 04:22:30 pm        137

(ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការត្រួតពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នា បទពិសោធទទួលបាន និងការរៀបចំផែនការសម្រាប់ឆ្នាំ ២០២៧-២០៣០" ដែលរៀបចំឡើងដោយគម្រោងភាពជាដៃគូ ILO-Korea នាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិត, និយោជក, អង្គការ ILO និងភ្ញៀវជាតិ-អន្តរជាតិជាដៃគូអភិវឌ្ឍន៍។

 

សិក្ខាសាលានេះមានគោលបំណង ពិនិត្យវឌ្ឍនភាពរួមគ្នា និងសមិទ្ធផលសំខាន់ៗនៃគម្រោង, កំណត់បញ្ហាប្រឈមដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោងចាប់ពីឆ្នាំ ២០២៤-២០២៦, ចងក្រងមេរៀនទទួលបាន និងការអនុវត្តល្អៗ ព្រមទាំងរៀបចំផែនការសម្រាប់ឆ្នាំ២០២៧-២០៣០ តាមរយៈការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំចំណុចអាទិភាព ការអន្តរាគមន៍ជាយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវសម្រាប់កម្មវិធីបន្ត។

 

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះគម្រោងភាពជាដៃគូ ILO-Korea ដែលបានរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង និងបានកោតសរសើរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សហជីព សមាគមនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ជាពិសេសបងប្អូនកម្មករនិយោជិតដែលបំពេញការងារក្នុងវិស័យសំណង់ ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈក្នុងរយៈពេលកន្លងមក។

 ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់ការងារ និងការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពសំខាន់។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០២៤-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងទិសដៅពង្រឹងការអនុវត្តច្បាប់ការងារ លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ ព្រមទាំងជំរុញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ។

 ក្រសួងក៏បានបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមាន ILO, ILO-BFC, ILO-Korea, KOSHA និង GIZ ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងផ្សព្វផ្សាយចំណេះដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងជំរុញការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ តាមរយៈការចរចា សម្របសម្រួល និងផ្សះផ្សា ដើម្បីកាត់បន្ថយភាពតានតឹង រក្សាទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជក និងស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ។ ទន្ទឹមនេះ ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការ​ងារ ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុត្ត និងវប្បធម៌បង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពការងារតាមរយៈការបណ្តុះបណ្តាល ការផ្សព្វ​ផ្សាយ ការចុះអធិការកិច្ច និងការតាមដាន ដើម្បីបង្ការគ្រោះថ្នាក់ការងារ ការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងបង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

 ឯកឧត្តមបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាព និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ព្រមទាំងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាប្រឈម ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមំាថា សិក្ខាសាលានេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមផ្តល់ជាមតិយោបល់ កែលម្អការអនុវត្តសកម្មភាព ដែលអនុវត្តក្រោមគម្រោងនាពេលកន្លងមក និងលើកទ្បើងនូវបញ្ហាប្រឈម ក៏ដូចជាអនុសាសន៍ផ្សេងៗដើម្បីដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៧-២០៣០៕

 

 

អត្ថបទដែលទាក់ទង

ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm        1
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm        1
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកគាំទ្ររបបរាជានិយមថៃ វាយ​មេដឹកនាំ​ពលករអន្តោរប្រវេសន៍មីយ៉ាន់ម៉ា​​ នៅមុខការិយាល័យ UN ក្នុងក្រុងបាងកក

2026/11/02 05:29:37 pm
​ប្រភព៖ ជប៉ុនពិចារណាផែនការចំណាយលើវិស័យការពារជាតិ ៥០០ពាន់លានដុល្លារ នៅ ៥ឆ្នាំបន្ទាប់​
2026/11/02 05:27:58 pm
​មានការផ្លាស់ប្តូរសារជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មន្ត្រីអ៊ីរ៉ង់នៅទីក្រុងដូហា
2026/11/02 05:20:51 pm
​មន្ត្រី៖ មនុស្ស ៩នាក់ ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះឯកជន Learjet នៅភាគខាងត្បូងរដ្ឋ Florida
2026/11/02 05:05:36 pm
​កូរ៉េខាងជើង៖ សមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញពីភាពចាំបាច់ក្នុងការពង្រឹងការទប់ស្កាត់
2026/11/02 04:59:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/01 11:58:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm