អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់អាជីវករ និងម្ចាស់ហាងនានាផ្អាកលក់គ្រឿងស្រវឹង ២ថ្ងៃអំឡុងថ្ងៃបោះឆ្នោត

2022/05/23 08:08:15 pm        1.3 K

ភ្នំពេញ៖ បន្ទាប់ពីទទួលបានសេចក្តីណែនាំពីរាជរដ្ឋាភិបាល និងមានការណែនាំបន្ថែមពីថ្នាក់ដឹកនាំខេត្តកណ្តាល នៅពេលនេះ បណ្តាអាជ្ញាធរមូលដ្ឋានសង្កាត់នៅខេត្តកណ្តាល បានចុះផ្សព្វផ្សាយនិងណែនាំដល់បណ្តាពលរដ្ឋ និងអាជីវករ ហាងមានលក់និងពិសារគ្រឿងស្រវឹងនានា សូមផ្អាកពិសារគ្រឿងស្រវឹង១ថ្ងៃ និងផ្អាកការលក់ដូរគ្រឿងស្រវឹង២ថ្ងៃ គឺថ្ងៃទី៤ និង ថ្ងៃទី៥ ខែមិថុនា ដែលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

បើតាម អាជ្ញាធរ និងកងកម្លាំងនគរបាលសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បាន​ថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែឧសភានេះថា នៅពេលនេះ ក្រុមការងារសាលាសង្កាត់ព្រែកឬស្សី បាននិងកំពុងសហការជាមួយកម្លាំង​នគរបាលក្នុងមូលដ្ឋានខ្លួន ​ចុះធ្វើការណែនាំ​បណ្តាអាជីករ និង​ម្ចាស់ហាងនានា​ដែលលក់គ្រឿងស្រវឹងទាំង​អស់​សូមអោយគាត់សហការផ្អាកការ​លក់ដូរ​គ្រឿងស្រវឹង២ថ្ងៃ ​ពោលនៅក្នុងមុនថ្ងៃបោះឆ្នោត១ថ្ងៃ ​និងថ្ងៃបោះឆ្នោត១ថ្ងៃទៀត ដើម្បី​សម្រួល​ពលរដ្ឋផ្អាកការពិសារគ្រឿងស្រវឹងមុនថ្ងៃបោះឆ្នោតមួយថ្ងៃ អោយការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​ឃុំសង្កាត់ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហឹង្សា។

បើតាមបណ្តាអាជីករអ្នកលក់ស្រវឹងនានា បានថ្លែងថា បន្ទាប់ពីទទួលបានការណែនាំ​ពី​អាជ្ញាធរ​មូលដ្ឋាន ​នៅថ្ងៃមុនបោះឆ្នោត ​និងថ្ងៃបោះឆ្នោត ​នឹងផ្អាកការលក់ដូរគ្រឿងស្រវឹង​នេះចំនួន​២ថ្ងៃគឺនៅថ្ងៃទី៤ និង ថ្ងៃទី៥ ខែមិថុនា​ ដើម្បីជម្រុញ​ពលរដ្ឋខ្មែរ​ ផ្អាកការពិសារគ្រឿង ១ថ្ងៃមុន​ថ្ងៃបោះ ហើយយើងក៏ត្រូវបិទហាងដើម្បីចូលរួមបោះឆ្នោតផងដែរ។

សូមបញ្ជាក់ថា តាមសេចក្តីណែនាំរាជរដ្ឋាភិបាលស្តីពី ការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង​មួយ​ថ្ងៃមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានណែនាំ៖ ១. ប្រជាពលរដ្ឋ ​និងជនបរទេសទាំងអស់ដែលរស់នៅក្នុងកម្ពុជា ត្រូវរួមសហការ​ជាមួយ​រាជរដ្ឋាភិបាល ​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប គ្រប់លំដាប់ថ្នាក់ ​ពាណិជ្ជករនិងអាជីវករ ដោយ​ត្រូវផ្អាកការលក់ដូរ ​និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត ​និងថ្ងៃបោះឆ្នោត គឺថ្ងៃទី៤ និង​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការ​បំភិតបំភ័យ​គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្តាល​មកពីការពិសាគ្រឿង​ស្រវឹង​គ្រប់ប្រភេទ។ ២. ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់​ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ ​អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋាន​របស់ខ្លួនឱ្យអនុវត្តការផ្អាកការលក់ដូរ ​និងពិសាគ្រឿងស្រវឹង ដើម្បីចូលរួមធ្វើឱ្យកិច្ចដំណើរការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ​ឆ្នាំ២០២២ នាថ្ងៃទី៥ ​ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ​ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ ​សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm