ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង(៥៥បន្ទប់) នៃ​វិទ្យាល័យ​​ទ្រៀល

2026/11/03 10:07:12 am        178

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញ​ជា​អធិបតី​ភាព​​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង(៥៥បន្ទប់) នៃ​វិទ្យាល័យ​​ទ្រៀល នៅកំពង់ធំ ។​

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

សម្ដេចធិបតី៖ ធនធានមនុស្សនឹងក្លាយទៅជាទ្រព្យរបស់ជាតិសម្រាប់រយៈពេលវែង ដែលកើតចេញពីផលនៃការវិនិយោគលើវិស័យអប់រំ។

សម្ដេចធិបតី៖ ចាប់តាំងពីការប្រកាសបង្កើតជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា បានចូលរួមច្រើនក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបានជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ដូចជាការកសាងអគារសិក្សា មន្ទីរពេទ្យ វត្តអារាម សារមន្ទីរ ការឧបត្ថម្ភសម្លៀកបំពាក់ សម្ភារសិក្សា គ្រឿងឧបភោគបរិភោគដល់សិស្ស និងកុមារកំព្រា ជាដើម។

សម្ដេចធិបតី៖ ដើម្បីសាលារៀនដំណើរការបានល្អ មិនមែនត្រឹមតែមានសាលារៀនល្អទេ ប៉ុន្តែកត្តាគន្លឹះ គឺគ្រូបង្រៀន ដូច្នេះត្រូវតែខិតខំគិតគូរបង្កលក្ខណៈងាយស្រួលដល់លោកគ្រូអ្នកគ្រូ។

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល តែងចាត់ទុកការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើប្រទេសជាតិ ព្រោះការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និងជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងប្រទេសផង។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានកំណត់យកវិស័យអប់រំជាអាទិភាពចម្បងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ ការកែលម្អហេដ្ឋារចនាសាលារៀន ការពង្រឹងសមត្ថភាពគ្រូបង្រៀន លើកកម្ពស់គុណភាពការបង្រៀន ការរៀន និងជំរុញការសិក្សាពេញមួយជីវិត។

សម្ដេចធិបតី៖ ខេត្តកំពង់ធំ ជាខេត្តអាទិភាពមួយក្នុងចំណោមខេត្តអាទិភាព១០ ដែលត្រូវបានដាក់ឱ្យអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភតាមសាលារៀន ដែលបានចាប់ផ្ដើមនៅឆ្នាំ១៩៩៩ ក្រោមការសហការឧបត្ថម្ភរបស់អង្គការស្បៀងអាហារពិភាពលោក (World Food Program) និងដែលបានចាប់ផ្ដើមចំនួន៦០សាលានៅទូទាំងប្រទេស ដោយគិតគូរពីសហគមន៍ដែលមានការលំបាក ក្រីក្រ ព្រោះការហូបចុកគ្រប់គ្រាន់គឺជាកត្តាមួយសំខាន់ក្នុងការជួយទៅដល់សិស្ស ផ្ដល់នូវសុខភាព និងសុខភាពខួរក្បាលក្នុងការរៀនសូត្រ។

សម្ដេចធិបតី៖ មកដល់ឆ្នាំ២០២៦នេះ មានសាលារៀនចំនួន១១១៤ បានអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់សិស្ស ខណៈសិស្សប្រមាណ៣០ម៉ឺននាក់ បានទទទួលផលពីកម្មវិធីនេះ ចំណែកសហគមន៍ក៏ទទួលផលពីកម្មវិធីនេះដែរតាមរយៈការលក់ផលិតផលផ្គត់ផ្គង់សាលា ដែលជាកសិផលរបស់កសិករក្នុងស្រុក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ប្រកាសស្វាគមន៍ និងអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមកសាង និងពង្រីកសាលារៀនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ខណៈនៅតាមជនបទកំពុងមានកំណើនសិស្សច្រើនហើយខ្វះថ្នាក់រៀន និងខ្វះគ្រូ ដែលក្នុងមួយថ្នាក់នៃសាលារៀនខ្លះមានសិស្សរៀនជិត ៨០នាក់ក៏មាន។

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងគិតគូរពង្រឹងការសិក្សារៀនសូត្ររបស់សិស្សនៅថ្នាក់បឋម ដែលជាថ្នាក់សំខាន់ មិនត្រឹមតែកសាងអគារសិក្សាល្អ បំពេញបន្ថែមគ្រូនោះទេ តែត្រូវគិតគូរអំពីសុខភាពជាចម្បង។

សម្ដេចធិបតី៖ ឧបសគ្គធំចំពោះវិស័យអប់រំ គឺកង្វះសាលារៀន ដែលកាលពីអតីតកាល មុនសង្គ្រាម ដើម្បីបានរៀនសូត្រ គឺកុមារជាច្រើនត្រូវទៅបួស និងចាកចេញពីស្រុកទៅឆ្ងាយ។ ហើយការសិក្សារៀនសូត្រ ក៏បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ។ ដូច្នេះហើយបានជាក្រោយចប់សង្គ្រាម សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយក្នុងវិស័យអប់រំនេះ កុំឱ្យក្មេងៗជំនាន់ក្រោយ មានការលំបាកដូចក្មេងជំនាន់មុន គឺការពង្រាយសាលានៅទូទាំងប្រទេស។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការរៀបចំការសិក្សាដោយបង្កើនលើការអានជាចំបង ចំណែកការបញ្ជាក់ថ្នាក់រៀនឌីជីថល គឺសម្រាប់ការជំរុញបន្ថែមមិនត្រូវយកធ្វើជាគោលនោះទេ ត្រូវយកការអានជាគោល។

សម្ដេចធិបតី៖ សម្រាប់ការកសាងសាលារៀន គឺមកដល់ពេលនេះក្នុង១៦៥២ឃុំសង្កាត់ទូទាំងប្រទេស គឺមានឃុំខ្លះ មានអនុវិទ្យាល័យច្រើនជាង១។ គ្រប់ស្រុក-ក្រុង មានវិទ្យាល័យ។ ពិតណាស់ឥឡូវមានកំណើនប្រជាជន សាលារៀនមិនគ្រប់ បណ្ដាលឱ្យមានការបោះបង់ការសិក្សាខ្លះនៅថ្នាក់វិទ្យាល័យ ដោយសារសាលារៀនឆ្ងាយ ដូច្នេះត្រូវជំរុញពង្រីកបន្ថែម។ ក្រោមការជួយជ្រោមជ្រែងបពីវិស័យឯកជន សាលារៀននៅទីប្រជុំជនរីកច្រើន ដូច្នេះយើងអាចផ្ដោតអារម្មណ៍ទៅទីជនបទវិញ ព្រោះកន្លែងខ្លះកកើតភូមិថ្មី ដែលរាជរដ្ឋាភិបាលបានបង្កើតជូនពលរដ្ឋ និងផ្ដល់ដី ក្រោមគម្រោងផ្ដល់ដី និងLASED ជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់លើការពង្រឹងអំណាននៅថ្នាក់បឋម ដើម្បីជំរុញការអានដល់សិស្ស។

សម្ដេចធិបតី៖ ដើម្បីអភិវឌ្ឍវិស័យអប់រំ សម្ដេចតេជោ ហ៊ុន សែន ច្រើនអាណត្តិកន្លងមកនេះ បានកសាងសាលារៀនរាប់ពាន់ខ្នង ប៉ុន្តែល្បឿនកំណើនសាលារៀន នៅយឺតជាងមនុស្ស រួមទាំងការពង្រីកភូមិសាស្ត្រ ដែលបញ្ហានេះហើយបានជាគោលដៅរបស់យើង គឺត្រូវបន្ថែមសាលារៀន និងគ្រូ។ នេះជាគោលដៅអភិវឌ្ឍវិស័យអប់រំលើដីតែម្ដង មិនមានតែលើក្រដាសនោះទេ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា វិន័យនៅក្នុងថ្នាក់រៀន និងការផ្ដោតអារម្មណ៍របស់សិស្ស គឺជាកត្តាសំខាន់នៅក្នុងថ្នាក់រៀន ខណៈសម្ដេចមើលឃើញថា ការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀនបានបង្កផលប៉ះពាល់ជាច្រើនដល់ការសិក្សា និងទំនាក់ទំនងទំនងនៅក្នុងថ្នាក់របស់សិស្ស។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សង្ឃឹមថា នៅឆ្នាំ២០២៦-២០២៧ ខាងមុខនេះ ថ្នាក់រៀនរបស់កម្ពុជានៅទូទាំងប្រទេសនឹងគ្មានការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន ឬក្នុងម៉ោងសិក្សាទៀតនោះទេ, សម្ដេចណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តសហការធ្វើការងារនេះជាមួយបណ្ដារាជធានីខេត្តឱ្យបានច្បាស់លាស់។

 

 

 

អត្ថបទដែលទាក់ទង

សក្តានុពលទេសចរណ៍វប្បធម៌គោលដៅទេសចរណ៍ដ៏ទាក់ទាញ និងផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា ត្រូវបានបង្ហាញទៅដល់ពិភពលោកក្នុងទីក្រុងទុនហ័ង ខេត្តគ័នស៊ូ ប្រទេសចិន
2026/11/04 01:07:07 pm        1
ប្រមុខការទូតកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១
2026/11/04 12:56:03 pm        1
អាវុធហត្ថរាជធានីជួបសំណេះសំណាលបេក្ខជន ២៩២នាក់​មុន​ត្រូវ​ទៅ​ពិនិត្យ​កាយ​សម្បទា​ចូល​ហ្វឹក​ហ្វឺន​កាតព្វ​កិច្ចយោធា
2026/11/04 10:54:43 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សក្តានុពលទេសចរណ៍វប្បធម៌គោលដៅទេសចរណ៍ដ៏ទាក់ទាញ និងផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា ត្រូវបានបង្ហាញទៅដល់ពិភពលោកក្នុងទីក្រុងទុនហ័ង ខេត្តគ័នស៊ូ ប្រទេសចិន

2026/11/04 01:07:07 pm
​Carrick មោទនភាពចំពោះកូនក្រុម ក្រោយ Man Utd បញ្ចប់ដំណើរមិនឈ្នះជាមួយនឹងការវាយបកពីក្រោយ ២ គ្រាប់យកឈ្នះ Roma ៣-២
2026/11/04 01:06:59 pm
​ប្រមុខការទូតកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១
2026/11/04 12:56:03 pm
​មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល គាំទ្រលោក Eisenkot ឱ្យឡើងកាន់តំណែងជំនួសលោក Netanyahu
2026/11/04 12:53:20 pm
​លោក Trump ថារូបលោកនឹងទទួលយកលទ្ធផលបោះឆ្នោតពាក់កណ្ដាលអាណត្តិ ហើយត្រៀមធ្វើការជាមួយបក្សប្រជាធិបតេយ្យ
2026/11/04 12:52:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 09:32:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm