ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម

2022/05/23 09:40:07 pm        658

កំពង់ចាម៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើការងារយុវជន បានជួបសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុង​ការផ្តួលរំលំរបបអាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍ​ប្រទេសជាតិ​បាន​រីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះ​ ក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកប​ដោយ​ថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើង​ថែមទៀត។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀប​បានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ ដោយចាប់​ផ្តើម​ពី​ការជ្រើសរើសយកស្ថាបត្យករ ​និងវិស្វករដែលមានជំនាញត្រឹមត្រូវ ប្រកបដោយ​បទ​ពិសោធន៍​ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ​ដើម្បីធានា​បានទាំង​សោភ័ណភាព ​សុវត្ថិភាព និងផាសុកភាព។​ បន្ទាប់មកទើបត្រូវការអ្នកសាងសង់​ដែល​កេរ្តិ៍ឈ្មោះ​ប្រកប​ដោយ​ទំនុកចិត្តខ្ពស់ ដើម្បី​ធានា​បានភាពនូវភាព​រឹងមាំ​យូរអង្វែងរបស់របស់អគារ។

ក្នុងន័យនេះ​ សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជា​បេក្ខជន​ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជា​នៅទូទាំងប្រទេស គឺ​សុទ្ធ​តែជាអ្នក​មានបទពិសោធន៍ជាក់ស្តែង​យ៉ាង​លើសលប់​ក្នុង​ការ​រចនា​តាក់តែង និង​អនុវត្តនូវគោល​នយោបាយ​នានា​សម្រាប់ការដឹកនាំ និងគ្រប់គ្រង​ប្រទេសទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ដោយធ្លាប់​សម្រេច​បាននូវស្នាដៃ ​និងសមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។​ ការបន្តនូវស្មារតី និងសកម្មភាព​ដ៏​ឧត្តុង្គឧត្តម​នេះ​ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស​ប្រជាជនកម្ពុជា​គ្រប់ៗរូប។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម ​ក្រុមការងារចុះជួយមូលដ្ឋានគ្រប់ថ្នាក់ ក្រុមការងារយុវជនគណបក្សខេត្ត និង​អង្គការ​ចាត់បក្សជារចនាសម្ព័ន្ធចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារ​កិច្ច​ប្រកប​ដោយ​សាមគ្គីភាព​ក្នុងនាមជាកម្លាំងសរុប ​ដើម្បីបម្រើការពារប្រជាប្រពលរដ្ឋក្នុងមូលដ្ឋាន​បាន​ជាប់ជាប្រចាំ និង​ក្នុងគ្រប់កាលៈទេសៈ ​ជាពិសេសក្នុងដំណាក់នៃការប្រយុទ្ធជំងឺរាតត្បាត​សាកលកូវីដ-១៩ ក្នុង​រយៈពេលជាង ០២ឆ្នាំកន្លងទៅនេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm