កម្ពុជា-ដាណឺម៉ាក ពិភាក្សាត្រៀមអបអរខួប ៦០ឆ្នាំនៃចំណងការទូតប្រទេស​ទាំងពីរនៅឆ្នាំ២០២៧

2026/11/03 03:25:53 pm        142

នាថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ នៅទីសី្តការក្រសួង, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម Danny Annan ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពវប្បធម៌ ដែលមានសក្តានុពល ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឆ្នាំ២០២៧។

ជាកិច្ចចាប់ផ្តើមលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកឧត្តម ឯកអគ្គរាជទូតព្រមទាំងវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងដាណឺម៉ាក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌។

ឆ្លងតាមរយៈជំនួបពិភាក្សារវាង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងឯកឧត្តម Danny Annan ក៏បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការជាក់ស្តែង ដោយផ្តោតលើការជំរុញ និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ព្រមទាំងបានឯកភាពគ្នាពិចារណាលើការរៀបចំកម្មវិធីវប្បធម៌ធំៗចំនួន ៣ សម្រាប់ឆ្នាំ២០២៧ ខាងមុខ រួមមាន៖ ពិព័រណ៍ម្ហូបអាហារ (Food Exhibition): ការបង្ហាញពីសិល្បៈធ្វើម្ហូប និងរសជាតិអាហារបែបប្រពៃណី ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងការផ្លាស់ប្តូរចំណង់ចំណូលចិត្តរវាងប្រជាជាតិទាំងពីរ។ មហោស្រពភាពយន្ត (Film Festival): ការចាក់បញ្ចាំងខ្សែភាពយន្តដែលឆ្លុះបញ្ចាំងពីតថភាពសង្គម អត្តសញ្ញាណ និងសិល្បៈនៃការផលិតភាពយន្តរបស់ប្រទេសទាំងពីរ។ ការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក (Cultural Exchange Programs): ព្រឹត្តិការណ៍សិល្បៈចម្រុះដែលអនុញ្ញាតឱ្យសិល្បករ និងអ្នកជំនាញវប្បធម៌បានដកស្រង់បទពិសោធន៍ពីគ្នា។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ នឹងបន្តធ្វើការពិភាក្សាលម្អិតបន្ថែមទៀត ដើម្បីរៀបចំផែនការសកម្មភាពផ្សេងៗទៀត ឱ្យកាន់តែសម្បូរបែប ក្នុងគោលបំណងធ្វើឱ្យព្រឹត្តិការណ៍អបអរសាទរខួបអនុស្សាវីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ដាណឺម៉ាក ឆ្នាំ២០២៧នេះ ប្រព្រឹត្តទៅដោយរលូន និងមានអត្ថន័យជ្រាលជ្រៅបំផុត៕ អត្ថបទ រដ្ឋា

 

អត្ថបទដែលទាក់ទង

កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី
2026/11/03 07:12:01 pm        1
អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm        1
ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
2026/11/03 06:25:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី

2026/11/03 07:12:01 pm
​រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយមន្ត្រីអាស៊ីអាគ្នេយ៍ ស្រប​ពេល​ក្រុង​ប៉េកាំងជំរុញទំនាក់ទំនង
2026/11/03 06:59:30 pm
​អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
2026/11/03 06:57:03 pm
​វិមានក្រឹមឡាំងអះអាង​ពីការមាន​កិច្ចចរចាសន្តិភាពត្រីភាគី ស្តីពីអ៊ុយក្រែន នៅអារ៉ាប់រួម​ សប្តាហ៍ក្រោយ
2026/11/03 06:48:11 pm
​ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
2026/11/03 06:25:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 12:22:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 05:48:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm