អភិបាលខេត្តកោះកុង ជូនដំណើរយុវជន ៩០នាក់ទៅបំពេញកាតព្វកិច្ចយោធា

2026/11/04 09:11:26 am        173

កោះកុង៖ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុងជូនដំណើរយុវជន៩០នាក់ ក្នុងចំណោម២០០នាក់ទៅបំពេញកាតព្វកិច្ចយោធា បន្ទាប់ពីបានដាក់ពាក្យស្នើសុំរួចរាល់។

លោកជំទាវអភិបាលខេត្តកោះកុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី ទទួលខុសត្រូវ ការលះបង់ និងឆន្ទៈរបស់ក្មួយៗ យុវជន ដែលបានស្ម័គ្រចិត្ត ដោយភាពជឿជាក់ចូលរួមបំពេញកាតព្វកិច្ចតាមការកំណត់របស់រដ្ឋ។ ការចូលបំពេញកាតព្វកិច្ចយោធា មិនមែនគ្រាន់ជាការចាកចេញពីគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏ល្អមួយ សម្រាប់ក្មួយៗក្នុងការរៀនសូត្រ បណ្តុះវិន័យ ពង្រឹងកាយសម្បទា វិជ្ជាជីវៈ និងធ្វើការ ជាក្រុមដោយស្មារតីទទួលខុសត្រូវ និងការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អ ជាកម្លាំងដ៏មានសារៈសំខាន់ និងមានប្រយោជន៍បំផុតសម្រាប់សង្គម និងប្រទេសជាតិ។

ក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរយុវជន៩០នាក់ លោកជំទាវ ឈី វ៉ា ចាត់ទុកយុវជនស្មគ្រ័ចិត្តទាំង៩០នាក់នៅថ្ងៃទី៤ ខែវិច្ឆិកានេះថា មានស្មារតីទទួលខុសត្រូវ មានឆន្ទៈ និងភាពក្លាហានក្នុងការចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋចំពោះជាតិ និងមាតុភូមិ។ នេះជាកាយវិការដ៏មានអត្ថន័យមួយ ដែលបង្ហាញពីសេចក្តីស្រឡាញ់ជាតិ ការគោរពច្បាប់ និងការយល់ដឹងអំពីតួនាទីរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ។

រដ្ឋបាលខេត្តកោះកុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីក្នុងយន្តការកាតព្វកិច្ចយោធា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាណាព្យាបាលទាំងអស់ ដែលបានខិតខំសហការគ្នា សម្របសម្រួល ផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះយុវជនដែលគ្រប់អាយុតាមច្បាប់កំណត់ ឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា។ លទ្ធផលដែលយើងសម្រេចបាននៅថ្ងៃនេះ មិនមែនជាស្នាដៃរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែឯងនោះទេ ប៉ុន្តែជាលទ្ធផលនៃការរួមគ្នា ការទទួលខុសត្រូវ និងកិច្ចសហការយ៉ាងល្អរវាងគ្រប់ភាគីពាក់ព័ន្ធ។

ទន្ទឹមនោះ អាជ្ញាធរ សូមអំណរគុណជាពិសេសចំពោះអាណាព្យាបាល ដែលបានយល់ដឹង គាំទ្រ និងលើកទឹកចិត្តកូនៗរបស់ខ្លួនឱ្យចូលរួមបំពេញកាតព្វកិច្ចដ៏មានតម្លៃនេះ។ ខ្ញុំយល់ច្បាស់ថា ការឱ្យកូនចាកចេញពីផ្ទះទៅរស់នៅ និងហ្វឹកហាត់ក្នុងបរិយាកាសថ្មី គឺជារឿងមួយដែលធ្វើឱ្យឪពុកម្តាយមានការនឹករលឹក និងបារម្ភ ប៉ុន្តែការគាំទ្ររបស់លោក លោកស្រី គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កូនៗ និងជាការរួមចំណែកដ៏មានតម្លៃក្នុងការកសាងធនធានមនុស្សសម្រាប់ជាតិ៕ អត្ថបទ ឈឹម មករា

អត្ថបទដែលទាក់ទង

អាវុធហត្ថរាជធានីជួបសំណេះសំណាលបេក្ខជន ២៩២នាក់​មុន​ត្រូវ​ទៅ​ពិនិត្យ​កាយ​សម្បទា​ចូល​ហ្វឹក​ហ្វឺន​កាតព្វ​កិច្ចយោធា
2026/11/04 10:54:43 am        1
កម្ពុជារៀបចំពិធីឆ្លងព្រះភូមិនៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ប្រតិភូ​ចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០
2026/11/04 10:45:31 am        1
បញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្រប​តាម​ផែន​ការ​របស់​រាជរដ្ឋាភិបាល
2026/11/04 10:22:21 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជិះកង់ជាង ៥០០នាក់ ត្រៀមចូលរួមជិះកង់អបអរទិវាបុណ្យឯករាជ្យជាតិ និងភូមិហ្វ្រង់កូហ្វូនី ចុងសប្ដាហ៍នេះ

2026/11/04 11:32:11 am
​អាវុធហត្ថរាជធានីជួបសំណេះសំណាលបេក្ខជន ២៩២នាក់​មុន​ត្រូវ​ទៅ​ពិនិត្យ​កាយ​សម្បទា​ចូល​ហ្វឹក​ហ្វឺន​កាតព្វ​កិច្ចយោធា
2026/11/04 10:54:43 am
​កម្ពុជារៀបចំពិធីឆ្លងព្រះភូមិនៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ប្រតិភូ​ចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០
2026/11/04 10:45:31 am
​បញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្រប​តាម​ផែន​ការ​របស់​រាជរដ្ឋាភិបាល
2026/11/04 10:22:21 am
​កូរ៉េខាងជើង ប្តេជ្ញាផលិតនាវាចម្បាំងទំនើបបំផុត ខណៈបន្តសម្ញែងសមត្ថភាពអាវុធជាបន្តបន្ទាប់
2026/11/04 10:00:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 09:32:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/03 06:45:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm