សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ឯកសារប្រមាណ៨ម៉ឺនកូពី ត្រូវបានបំផ្លាញក្នុងរបបខ្មែរក្រហម និងបានបញ្ជាក់ថាការបាត់បង់នេះជាការសោកស្ដាយជាទីបំផុត តែទោះជាយ៉ាងណា អ្នកថែរក្សាការចងចាំរបស់ជាតិ ដែលជាមន្ត្រីទទួលបន្ទុកការបណ្ដុះបណ្ដាលថ្មី បានខិតខំស្រាវជ្រាវចងក្រង និងថែរក្សាទុកឯកសារនានាឡើងវិញរហូតដល់សព្វថ្ងៃនេះ។
សម្តេចធិបតីធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងឱកាសអញ្ជើញបើកពិព័រណ៍ខួប១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ នៃកម្ពុជា (១៩២៦-២០២៦) នាថ្ងៃទី៤ ខែវិច្ឆិកា នេះ បានលើកឡើងថា ចាប់តាំងពីការកកើត រហូតដល់អាយុកាល១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ បានឆ្លងកាត់របត់ និងព្យុះភ្លៀងប្រវត្តិសាស្ត្រយ៉ាងច្រើន ពិសេសក្នុងយុគសម័យដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលនៅពេលនោះ កន្លែងនេះ ត្រូវបានគេបោះបង់ចោល និងយកធ្វើជាកន្លែងចិញ្ចឹមសត្វ និងបំផ្លិចបំផ្លាញឯកសារជាច្រើន ជាដើម។
សម្ដចធបិតី បានញ្ជាក់ថា ពិតណាស់យើងសង្គ្រាម ហើយមានការបាត់បង់មួយចំនួន។ ខ្ញុំបានសួរទៅអ្នកថែរក្សានៅបណ្ណាល័យជាតិយើងនោះ ថាក្រោយសម័យប៉ុល ពត ឯកសារសល់ប្រមាណ២ម៉ឺនកូពី ដែលមុនសម័យប៉ុល ពត មានឯកសារប្រមាណ១០ម៉ឺនកូពី ជាការសោកស្ដាយដែលបាត់អស់ច្រើន តែវាក៏ជាកត្តាមួយដែលត្រូវតែបន្តថែរក្សាអ្វីដែលយើងមាន និងបង្កើនបន្ថែម ព្រោះឯកសារថ្ងៃនេះ និងជាប្រវត្តិសាស្ត្រ៥០-១០០ឆ្នាំខាងមុខទៀត។ ចឹងបានក្នុងបណ្ណសារដ្ឋានជាតិ មានតម្កល់ទាំងរាជកិច្ច ឯកសារអតីតកាល និងបច្ចុប្បន្ន ផែនទីសន្ធិសញ្ញាផ្សេងៗ ដែលជាឯកសារចាំបាច់។ បណ្ណាល័យជាតិ ក៏ដូចគ្នា ក៏បានថែរក្សាទុកឯកសារមួយចំនួន មានលក្ខណៈប្រវត្តិសាស្ត្រ និងការចែកចាយ ជាមូលដ្ឋាននៃបណ្ដុំឯកសារ ធនធាន សម្រាប់អ្នកស្រាវជ្រាវ។
សម្ដេចធិបតី បានបញ្ជាក់ថា ថាចាប់តាំងពីឆ្នាំ១៩៧៩ ឯកសារនានាត្រូវបានស្រាវជ្រាវចងក្រងរក្សាថែឡើងវិញ ដែលការថែរក្សាឯកសារប្រវត្តិសាស្ត្រមានតម្លៃលើសពីវប្បធម៌ ដែលអាចរួមចំណែកដល់ការការពារជាតិរយៈពេលវែង។
សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាមានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកសារដែលបានចងក្រងរក្សាទុក ជាប្រភេទឯកសារប្រវត្តិសាស្ត្រ និងរាជការ ឯកសារគតិយុត្ត និងរដ្ឋបាល ឯកសាររូបថត និងផែនទី ប្លង់ដី សេដ្ឋកិច្ច និងសារពើពន្ធ និងឯកសារនានា និងក្បួនច្បាប់ដែលសរសេរជាភាសាខ្មែរបុរាណ សំស្ក្រឹត និងភាសាបាលីជាដើម ដែលនេះសុទ្ធតែជាងតឹកតាងយ៉ាងសំខាន់ក្នុងការកសាងប្រវត្តិសាស្ត្រខ្មែរសម័យបុរាណ។
ពិព័រណ៍បណ្ណសារដ្ឋានជាតិ នៅពេលននេះ មិនត្រឹមតែរំលឹកនូវអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាថ្លែងការជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្ស ការថែទាំ និងធ្វើទំនើបកម្មមរតកបេតិកភណ្ឌឯកសារ និងការចងចាំរបស់របស់ជាតិ៕អត្ថបទ៖ វ៉ាន់










