សម្តេច ម៉ែន សំអន៖ ទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និង​ទទួល​​លទ្ធផល​ជាទីមោទនៈ

2026/11/04 02:37:58 pm        240

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបិទជាផ្លូវការនូវគម្រោង «សុខភាពបន្តពូជ និងសិទ្ធិ និងការលើកកម្ពស់យន្តការសម្របសម្រួលដំណើរការស្នើសុំរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់ស្ត្រីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែលភូគីត្រានាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំង លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) ប្រចាំកម្ពុជា ផងដែរ។

តាមការលើកឡើងរបស់ លោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អំពីសកម្មភាពការងារ រយៈពេល ៣ឆ្នាំ បានបង្ហាញថា សមាគមនារីបានជួយដល់ស្ត្រីបម្រើការនៅសេវាកម្សាន្តប្រមាណ ២០,០០០នាក់ បានទទួលចំណេះដឹងពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសេវាពន្យារកំណើត និងការទទួលបានប័ណ្ណសុខភាព៖ ដោយសមាគមនារីបានសហការសម្របសម្រួលចុះឈ្មោះស្ត្រីស្នើសុំប័ណ្ណថែទាំសុខភាពបានចំនួន ៣,៨៩៣នាក់ និងទទួលបានប័ណ្ណរួចរាល់ចំនួន ២,១៣៤នាក់ (រួមមានប័ណ្ណ ម.ស.ស, ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ ឬប័ណ្ណក្រីក្រ)។

ឆ្លៀតក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព ដោយផ្តល់អាទិភាពលើវិស័យគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយក្នុងនោះ ការអភិវឌ្ឍធនធានមនុស្ស គឺជាចំណុចស្នូលដ៏មានសារៈសំខាន់បំផុត ។ទន្ទឹមនោះ សមាគមនារី និងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ឌិភាព និងទទួលមានលទ្ធផលជាទីមោទនៈ បើទោះបីជា យើងកំពុងរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ្រស្មាញ នៃសភាពការណ៍អន្តរជាតិនិងឥទ្ធិពលពី សង្គ្រាមរុស្សី-អ៊ុយក្រែន សង្ក្រាមនៅមជ្ឈឹមបូព៌ា ពិសេសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាព ទឹកដីកម្ពុជាយ៉ាងណាក្តី។

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍គន្លឹះចំនួន ៥ ចំណុចដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ៖

១. ជំរុញឱ្យស្ត្រីក្នុងវិស័យនេះទទួលបានរបបថែទាំសុខភាពដោយស្មើភាព និងគ្មានការរើសអើង។

២.បន្តអនុវត្តសេវាផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។

៣.ពង្រឹងភាពជាដៃគូ រវាងរដ្ឋ មូលដ្ឋាន អង្គការសង្គមស៊ីវិល និងម្ចាស់គ្រឹះស្ថានផ្ទាល់។

៤.ចែករំលែកព័ត៌មាន លើកទឹកចិត្តឱ្យមានការរាយការណ៍ពីបញ្ហាប្រឈមនានាដើម្បីដោះស្រាយទាន់ពេលវេលា។

៥.សំណូមពរដល់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍បន្តឧបត្ថម្ភដល់អង្គការក្នុងស្រុកដើម្បីដំណើរការគម្រោងសុខភាពបន្តពូជ និងការប្រយុទ្ធប្រឆាំងជំងឺអេដស៍បន្តទៀត៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
2026/11/04 08:02:00 pm        1
អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm        1
ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

2026/11/04 08:02:00 pm
​អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm
​ទីប្រឹក្សា​ IRGC៖ អ៊ីរ៉ង់គំរាមកំណត់គោលដៅមេដឹកនាំរបស់សត្រូវ បើមេបញ្ជាការរបស់ខ្លួនត្រូវបាន​វាយប្រហារ
2026/11/04 07:19:50 pm
​ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm
​ចិន បញ្ជាក់​ថា ការបញ្ចៀស​ជម្លោះថ្មី នៅតំបន់​មជ្ឈិមបូព៌ា គឺជា «អាទិភាពចម្បងបំផុត»
2026/11/04 06:57:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 05:11:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm