កម្ពុជាតែងតែធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពរបស់យោធាថៃក្នុងការកែប្រែស្ថានភាពនៅលើដីជាក់ស្ដែង

2026/11/04 03:02:31 pm        199

កម្ពុជាតែងតែធ្វើការតវ៉ាជាផ្លូវការ និងសកម្ម ប្រឆាំង​សកម្មភាព​នានា​របស់​កង​កម្លាំង​ថៃ​លើ​ទីតាំង​ដែល​ពួក​គេកា​ន់​កាប់​ដោយខុសច្បាប់ កាលពីឆ្នាំ២០២៥ ពិសេសគឺសកម្មភាព​កែប្រែ​ស្ថាន​ភាព​នៅ​លើ​ដីជាក់​ស្ដែង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទប្រចាំថ្ងៃ ស្ដីពីស្ថានការណ៍ព្រំដែន នៅ​ថ្ងៃទី០៤ ខែវិច្ឆិកា នេះ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៥ ដែល​បាន​បើក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា និងក្រោយមានកិច្ចព្រមព្រៀងនានា ភាគីថៃបាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ជា​ច្រើន​មក​លើក​អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយមិនគោរពកិច្ចព្រមព្រៀងជាមួយគ្នាឡើយ ដូច​ជា​កា​រការជីកលេណដ្ឋាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ និងសំណង់ផ្សេង ដែល​ជា​ស​កម្មភាពកែប្រែស្ថានភាពនៅលើដីជាក់ស្ដែង។

អ្នកនាំពាក្យ បានបញ្ជាក់ថា កម្ពុជាបន្តការតវ៉ាផ្លូវការចំពោះសកម្មភាពរបស់ភាគីថៃលើទឹកដីកម្ពុជា និង​ការ​កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ដែលបណ្តាល​ឱ្យ​ប្រជាព​លរដ្ឋ​ស៊ីវិល​កម្ពុជា​ប្រមាណ​ពីរ​ម៉ឺន​នាក់​ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយ។

ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែធ្វើការតវ៉ាយ៉ាងសកម្មខ្លាំងក្លា ប្រឆាំង​នឹង​សកម្ម​ភាព​នានា​របស់កងកម្លាំងថៃ នៅលើទីតាំងទាំងឡា​យ​ដែល​ពួក​គេ​ដណ្ដើម​កាន់​កាប់​ដោយ​ខុស​ច្បាប់​តាំង​ពីឆ្នាំ២០២៥ ដែលសកម្មភាពទាំង​នោះ​មាន​ដូច​ជា​ការ​កសាង​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ​នានា ​លេណដ្ឋាន ផ្លូវ និងសំណង់ផ្សេងទៀត ដែលជាសកម្មភាព​កែប្រែ​ស្ថានភាព​លើ​ដី​ជាក់​ស្ដែង​។ ​ការតវ៉ារបស់រាជរដ្ឋាភិបាល គឺធ្វើឡើងនៅគ្រប់​កន្លែង​ទាំង​អស់​មិន​ទុក​ចន្លោះ​ប្រហោង​ណា​មួយ​ឡើយ ​ដើម្បីការពារដែនអធិបតេយ្យជាតិកម្ពុជា និងទុកជាឯកសារ​គតិយុត្ត​ទុក​ដោះ​ស្រាយ​តាម​ច្បាប់​អន្តរជាតិ​។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់កម្លាំងនោះឡើយ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោល​ការណ៍​ខ្សែ​ព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នា​នា​ពេល​កន្លង​មក។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុច​រិត​ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥​, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការ​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់​រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕អត្ថបទ៖ វ៉ាន់




អត្ថបទដែលទាក់ទង

សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
2026/11/04 08:02:00 pm        1
អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm        1
ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

2026/11/04 08:02:00 pm
​អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm
​ទីប្រឹក្សា​ IRGC៖ អ៊ីរ៉ង់គំរាមកំណត់គោលដៅមេដឹកនាំរបស់សត្រូវ បើមេបញ្ជាការរបស់ខ្លួនត្រូវបាន​វាយប្រហារ
2026/11/04 07:19:50 pm
​ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm
​ចិន បញ្ជាក់​ថា ការបញ្ចៀស​ជម្លោះថ្មី នៅតំបន់​មជ្ឈិមបូព៌ា គឺជា «អាទិភាពចម្បងបំផុត»
2026/11/04 06:57:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 05:11:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm