បណ្ណសារដ្ឋានជាតិរក្សាទុកឯកសារអាយុកាលជាង២ពាន់ឆ្នាំមានតម្លៃជាប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន

2026/11/04 03:15:41 pm        188

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ បានថ្លែងថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិនៃកម្ពុជា មានរក្សាទុកឯកសារសរុបប្រវែង ២,០០០ ម៉ែត្រលីនេអ៊ែ (២,០០០ ម៉ែត្រ) និងបើគិតជាទំព័រស្មើនឹងប្រមាណ ២០លានទំព័រ ដែលឯកសារខ្លះ គឺជាឯកសារកម្រ និងជាច្បាប់ដើម ដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន។

ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងក្នុងកម្មវិធីបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា អគារបណ្ណសារដ្ឋានជាតិនៃកម្ពុជា ត្រូវបានសាងសង់ក្នុងសម័យអាណាព្យាបាលបារាំង នាឆ្នាំ១៩២៤ និងបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ១៩២៦ ហើយបន្តដំណើរការរហូតដល់របបប្រល័យពូជសាសន៍។ ក្រោយថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ស្ថាប័ននេះត្រូវបានរៀបចំឱ្យដំណើរការឡើងវិញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលចងក្រង និងរក្សាទុកឯកសារពីគ្រប់ជំនាន់។

ឧបនាយករដ្ឋមន្ត្រីបន្ថែមថា «ថ្វីត្បិតតែតួនៃអគារនេះមានចំណាស់ ១០០ឆ្នាំក្តី ក៏ប៉ុន្តែឯកសារដែលបានប្រមូលចងក្រង និងរក្សាទុកក្នុងអគារនេះ បានកត់ត្រាទុកនូវប្រវត្តិសាស្រ្ត, ដួងព្រលឹង, អត្តសញ្ញាណជាតិ និងអត្ថិភាពជាតិដែលមានអាយុកាលជាង២០០០ឆ្នាំ ក៏ដូចជាដំណើរឆ្លងកាត់នូវរបត់ប្រវត្តិសាស្រ្តរបស់ជាតិកម្ពុជាជាច្រើនដំណាក់ ទាំងភាពរុងរឿងដល់ចំណុចកំពូល និងទាំងការធ្លាក់ចុះដល់ចំណុចសូន្យ ដែលមានពេលខ្លះស្ទើរបាត់ឈ្មោះប្រទេសពីផែនទីពិភពលោក»។

ឧបនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នៅក្នុងបរិបទរដ្ឋបាលសាធារណៈទំនើប «បណ្ណសារ» មិនមែនគ្រាន់តែជាក្រដាសស្នាម ឬឯកសារចាស់ៗ ដែលត្រូវយកទៅតម្កល់ទុកក្នុងឃ្លាំងនោះឡើយ។ ផ្ទុយទៅវិញ «បណ្ណសារ» គឺជា «ការចងចាំ» របស់ជាតិ និងស្ថាប័ន, ជាប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការវិភាគ វាយតម្លៃ និងការសម្រេចចិត្ត ព្រមទាំងជាបទពិសោធសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះ «បណ្ណសារ» ក៏ជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ, ជាអត្តសញ្ញាណជាតិ និងមានអត្ថន័យទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ, រដ្ឋបាល, និងច្បាប់ ព្រមទាំងជាប្រភពនៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ការបាត់បង់បណ្ណសារ ឬការគ្រប់គ្រងមិនបានត្រឹមត្រូវ គឺមិនខុសអ្វីពីការបាត់បង់ការចងចាំរបស់ជាតិ និងភស្តុតាងប្រវត្តិសាស្ត្រទាំងមូលនោះទេ។

ឧបនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ក្នុងដំណើរនេះ កម្ពុជាត្រូវពង្រឹង «ភាពម្ចាស់ការ» របស់ខ្លួនលើប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិ។ កម្ពុជាមិនត្រឹមតែជាអ្នកទទួលជំនួយបច្ចេកទេស និងចំណេះដឹងពីដៃគូអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវអភិវឌ្ឍខ្លួនឱ្យ មានសមត្ថភាព, ជំនាញ និងភាពម្ចាស់ការពេញលេញ ក្នុងការគ្រប់គ្រង, ការស្រាវជ្រាវ, ការផ្ទៀងផ្ទាត់, ការបកស្រាយ និងការផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
2026/11/04 08:02:00 pm        1
អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm        1
ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

2026/11/04 08:02:00 pm
​អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm
​ទីប្រឹក្សា​ IRGC៖ អ៊ីរ៉ង់គំរាមកំណត់គោលដៅមេដឹកនាំរបស់សត្រូវ បើមេបញ្ជាការរបស់ខ្លួនត្រូវបាន​វាយប្រហារ
2026/11/04 07:19:50 pm
​ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm
​ចិន បញ្ជាក់​ថា ការបញ្ចៀស​ជម្លោះថ្មី នៅតំបន់​មជ្ឈិមបូព៌ា គឺជា «អាទិភាពចម្បងបំផុត»
2026/11/04 06:57:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 05:11:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm