រាជរដ្ឋាភិបាលនឹងប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» និងគោលដៅទេសចរណ៍វប្បធម៌

2026/11/04 03:22:57 pm        162

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញឱ្យដឹងថាពីផែនការរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដើម្បីជាគោលដៅទេសចរណ៍វប្បធម៌។

ការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងក្នុងកម្មវិធីបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការគ្រប់គ្រង ការថែរក្សាទុក និងការអភិវឌ្ឍនៃវិស័យបណ្ណសារនៅកម្ពុជាយើង នៅមានកម្រិត និងមិនទាន់អាចឆ្លើយតបបានសមស្របនៅឡើយ ដោយសារយើងពុំទាន់មាននិហិតដ្ឋាន ឬឃ្លាំង និងប្រព័ន្ធគ្រប់គ្រងបណ្ណសារ ដែលមានលក្ខណៈស្តង់ដារួម ហើយបណ្ណសារភាគច្រើនមានសភាពពុកផុយ ដោយសារកត្តាអាយុកាល និងកត្តាអាកាសធាតុ។ ចំណែកឯការជួសជុល និងការធ្វើជាទម្រង់ឌីជីថលបណ្ណសារវិញ នៅសម្រេចបានតិចតួច ដោយសារខ្វះឧបករណ៍សម្ភារៈបច្ចេកទេស និងធនធាន ទាំងធនធានថវិកានិងធនធានមនុស្ស។

ឯកឧត្តមថ្លែងថា ក្នុងស្ថានភាពនេះ និងតាមការចង្អុលបង្ហាញរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី, ទីស្តីការគណៈរដ្ឋមន្ត្រីបាន និងកំពុងបន្ដរៀបចំឯកសារទស្សនទានស្តីពី ក្របខណ្ឌចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រសម្រាប់ធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិនៃកម្ពុជារយៈពេល១៥ឆ្នាំ (២០២៦-២០៤០) ព្រមទាំងប្រែក្លាយស្ថាប័ន បណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល។

ឯកឧត្តមមានប្រសាសន៍ថា៖ «លើសពីនេះ សម្តេច ក៏បានសម្រេចអនុញ្ញាត ឱ្យធ្វើសមាហរណកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ស្ថិតក្រោមទីស្ដីការគណៈរដ្ឋមន្ត្រីតែមួយ សំដៅសម្រេចឱ្យបាននូវការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ប្រកបដោយប្រសិទ្ធភាពនិងសន្សំសំចៃ ទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ដោយមានចក្ខុវិស័យប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល តម្កល់ឯកសារ ផ្សព្វផ្សាយចំណេះដឹង ស្រាវជ្រាវ បម្រើសេវាកម្ម ដោយមានការគ្រប់គ្រងតាមស្តង់ដាអន្តរជាតិ និងរៀបចំឱ្យមានព្រឹត្តិការណ៍វប្បធម៌» ដែលទាក់ទាញសហគមន៍ សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់មួយ (Landmark Cultural Tourism) ក្នុងរាជធានីភ្នំពេញ»។

ឯកឧត្តមបន្ថែមថា ការសម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការច្របាច់បញ្ចូលគ្នារវាងស្ថាប័នបងប្អូនទាំងពីរនេះ គឺមានលក្ខណៈកែទម្រង់ជាយុទ្ធសាស្រ្ត ស្របតាមស្ថានភាពបច្ចុប្បន្ន ព្រោះបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពិតជាមានសារៈសំខាន់ សម្រាប់ការទ្រទ្រង់ដល់ការការពារជាតិ, ការកសាង, និងការអភិវឌ្ឍជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ដោយម្ខាងមានមុខងារការពារការចងចាំ និងអត្តសញ្ញាណរបស់ជាតិពីអតីតកាល និងម្ខាងទៀតជាស្ពានចម្លងចំណេះដឹងទៅកាន់អនាគតកាល ក្នុងយុគសម័យឌីជីថល ដើម្បីបម្រើឱ្យការស្រាវជ្រាវ ការអប់រំ និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជំនាន់ក្រោយ ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យសង្គម-សេដ្ឋកិច្ចឌីជីថលដ៏រស់រវើក ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
2026/11/04 08:02:00 pm        1
អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm        1
ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

2026/11/04 08:02:00 pm
​អ្នកដំណើរលើ​នាវា Villa Vie Odyssey ចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថៃថា បាន​​ «ឃោសនា​» ខណៈ​កោតសរសើរ ចំពោះបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា
2026/11/04 07:53:05 pm
​ទីប្រឹក្សា​ IRGC៖ អ៊ីរ៉ង់គំរាមកំណត់គោលដៅមេដឹកនាំរបស់សត្រូវ បើមេបញ្ជាការរបស់ខ្លួនត្រូវបាន​វាយប្រហារ
2026/11/04 07:19:50 pm
​ឯកឧត្តម គីម វីរៈ អញ្ជើញចូលរួមពិធីបើកសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន ឆ្នាំ២០២៦
2026/11/04 07:00:15 pm
​ចិន បញ្ជាក់​ថា ការបញ្ចៀស​ជម្លោះថ្មី នៅតំបន់​មជ្ឈិមបូព៌ា គឺជា «អាទិភាពចម្បងបំផុត»
2026/11/04 06:57:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/04 05:11:52 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/03 10:39:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm