សម្ដេច ស ខេង៖ បើគ្មានសន្តិភាព មិនអាចកសាងលទ្ធិប្រជាធិបតេយ្យបាននោះទេ

2022/05/23 11:57:09 pm        657

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា បើប្រទេសគ្មានសុខសន្តិភាព មិនអាចកសាងលទ្ធិប្រជាធិបតេយ្យបាននោះទេ ព្រោះលទ្ធិប្រជាធិបតេយ្យរស់រានមានជីវិតទៅបានអាស្រ័យលើកត្តាសុខសន្តិភាព។

ក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើ១០បន្ទប់ ក្នុងបរិវេណអនុវិទ្យាល័យខ្នាចរមាស ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សុខសន្តិភាពជាកត្តាគន្លឹះនាំឱ្យមានលទ្ធិប្រជាធិបតេយ្យ ហើយធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។

បន្ថែមពីនេះ សម្ដេច ស ខេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមាន​ឈ្មោះក្នុង​បញ្ជីបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំឃុំ-សង្កាត់សំដៅអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនជាបន្តទៅទៀត។

សម្ដេច ក៏បានប្រាប់ដល់ប្រជាពលរដ្ឋ កុំឱ្យជឿលើការញុះញង់ណាមួយដែលផ្ទុយ​នឹងច្បាប់ និង​មាន​និន្នាការ​បន្ទុចបង្អាក់​ដល់ដំណើរការបោះឆ្នោត ព្រមទាំងការ​ឃោសនា​ទាំង​ឡាយណាក្នុង​ន័យ​អវិជ្ជមាន ភូតកុហក ឬបំភ្លៃការពិត ដែលជាទង្វើអសីលធម៌ធ្វើឱ្យ​ប៉ះពាល់​ដល់ការរីកចម្រើន​របស់​សង្គមជាតិព្រោះការបោះឆ្នោតពិតជាមានសារៈសំខាន់ខ្លាំងណាស់។

សម្ដេចក្រឡាហោម ​បានណែនាំដល់អាជ្ញាធរភូមិ ​ឃុំ ត្រូវផ្ដល់កិច្ចសហការឱ្យបានជិតស្និទ និង​ល្អប្រសើរជាមួយ​គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាល​នៃ​ដំណើរការ​បោះឆ្នោត ជាពិសេសបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្ស​នយោបាយ​ដែល​បាន​ចុះឈ្មោះ​ចូលរួមប្រកួតប្រជែងការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ​ឱ្យធ្វើសកម្មភាព​ដោយសេរី​ និងស្មើភាពក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតស្របតាមច្បាប់​ បទបញ្ជា នីតិវិធី​នៃការបោះឆ្នោតដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី​ ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា៕អត្ថបទ៖ សុភ័ក្រ្ត

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm