អត្តពលិកនគរបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព ក្រោយចូលរួម​ការ​ប្រកួត​កីឡា​នគរបាល​ពិភពលោក​នៅ​សាធារណរដ្ឋដូមីនីក

2026/11/05 12:46:04 pm        157

ភ្នំពេញ៖ ប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ។

នៅអាកាសយាន្តដ្ឋានតេជោ ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការចូលរួមលើកនេះ គឺជាបទពិសោធន៍ដ៏សំខាន់មួយសម្រាប់ក្រុមអត្តពលិកនគរបាលកម្ពុជា ក្នុងការវាស់ស្ទង់សមត្ថភាព និងស្វែងយល់ពីកម្រិតបច្ចេកទេសរបស់អត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលមានសមត្ថភាពខ្ពស់។លោកអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ការចូលរួមប្រកួតនេះ ក៏ទទួលបានការស្វាគមន៍ និងការកោតសរសើរពីសំណាក់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងគណៈកម្មមាធិការរៀបចំការប្រកួតផងដែរ។ ទន្ទឹមនឹងនេះលោកបានជំរុញឱ្យអត្តពលិកទាំងអស់យកបទពិសោធន៍ពីការប្រកួតលើកនេះ មកពិនិត្យ និងកែលម្អចំណុចខ្វះខាតរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពបច្ចេកទេស និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ (The 4th USIP World Police Games 2026)បានប្រព្រឹត្តទៅនៅទីក្រុង Santo Domingo សាធារណរដ្ឋដូមីនីក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានប្រទេសចំនួន ៣២ ចូលរួមប្រកួតប្រជែង។

ហើយ ក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយ៤គ្រឿងដោយ កីឡាករ នុត សេរីរដ្ឋា ឈ្នះមេដាយសំរិទ្ធលើប្រភេទកីឡាយូដូក្នុងវិញ្ញាសាប្រភេទទម្ងន់ក្រោម៦៦គីឡូក្រាម កីឡាករ ស៊ន់ បញ្ញាវឌ្ឍន៍ ឈ្នះមេដាយសំរិទ្ធយូដូក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម កីឡាការិនី សុខ វរល័ក្ខណ ឈ្នះមេដាយសំរិទ្ធមួយគ្រឿងលើវិញ្ញាសាហែលរបៀបកង្កែប៥០ម (Woman 50m Breaststroke) និងប្រភេទកីឡាបាល់ទះលើឆ្នេរខ្សាច់ ទទួលបានមេដាយប្រាក់ ធ្វើបានដោយកីឡាករ ធី ម៉េងហួង និងកីឡាករ មឿន ម៉េងឡាយ ៕


អត្ថបទដែលទាក់ទង

កាតក្រហម ៥១សន្លឹក បំបែកកំណត់ត្រាពិភពលោក ក្នុងការប្រកួតបាល់ទាត់យុវជននៅប្រេស៊ីល
2026/11/05 03:14:17 pm        1
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការ​វាស់​ស្ទង់​សមត្ថភាព និង​ដុស​ខាត់​មន្ត្រី​ប្រតិបត្តិ​ឆ្ពោះទៅ​ធ្វើម្ចាស់ផ្ទះការប្រកួត​អន្តរជាតិធំៗ ៣
2026/11/05 02:48:38 pm        1
Persib Bandung យកឈ្នះ Melbourne Victory ២-១ ធានាកៅអីវគ្គ ១៦ ក្រុមចុងក្រោយ AFC Champions League Two
2026/11/05 02:22:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តកណ្ដាល កោតសរសើរចំពោះគ្រូអប់រំពិសេស និងបង្ហាញលទ្ធផលជោគជ័យលើវិស័យអប់រំ និងកីឡាទូទាំងខេត្តកណ្តាល

2026/11/05 04:27:07 pm
​UN៖ ការបិទផ្លូវចូលទៅទីក្រុង Taiz របស់យេម៉ែន ប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ
2026/11/05 04:26:30 pm
​សកម្មជនក្រុងហុងកុង លោក Joshua Wong ជាប់ពន្ធនាគារ១០ឆ្នាំ ក្រោមបទចោទប្រកាន់សន្តិសុខជាតិ
2026/11/05 04:24:57 pm
​UN អំពាវនាវឱ្យមានការបើកផ្លូវជំនួយដោយសុវត្ថិភាព ខណៈការប្រយុទ្ធគ្នារារាំងដល់ការឆ្លើយតបជំងឺអេបូឡានៅកុងហ្គោ
2026/11/05 04:23:24 pm
​សម្តេចប្រធានរដ្ឋសភាគំាទ្រក្រុមហ៊ុនជប៉ុន ដែលមានគម្រោងវិនិយោគលើវិស័យថាមពលនិងអគ្គិសនី នៅកម្ពុជា
2026/11/05 04:22:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm