សម្ដេចធិបតី៖ ការជួយនាវា Odyssey គឺជាគុណធម៌ និងគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះ

2026/11/05 01:37:18 pm        154

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុញ្ញាតឱ្យនាវាទេសចរណ៍ Villa Vie Odyssey ដែលមានផ្ទុកអ្នកទេសចរចំនួនជាង២០០នាក់ ឈប់សំចត ដើម្បីដាក់អ្នកទេសចរចុះដោយសារបញ្ហាតម្លៃប្រេងនោះ គឺជាគុណធម៌ និងគ្មានចង់បានអ្វីពីទេសចរទាំងអស់នោះទេ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការជួយសង្គ្រោះនាវាទេសចរណ៍ ដែលជាប់គាំងនៅកម្ពុជា ដោយសារបញ្ហាតម្លៃប្រេងហក់ឡើង គឺជាទឹកចិត្ត វប្បធម៌ និងគុណធម៌របស់ប្រជាពលរដ្ឋខ្មែរ។ ឃើញមនុស្សមានទុក្ខ ត្រូវតែជួយ នេះជាបេះដូងមនុស្សធម៌។

សម្តេចធិបតីបានលើកឡើងថា សូម្បីតែកម្ពុជាជួយនាវី Odyssey ដែលជាប់គាំង ក៏ក្រុមប្រឆាំងរិះគន់ដែរ ជាពិសេស «អាវៀចទាំងចិត្ត»។

សម្តេចថ្លែងថា៖«យើងមិនត្រឹមតែអនុញ្ញាតឲ្យ ជនបរទេសជាង២០០នាក់ នៅលើ នាវី Odyssey ចូល ហើយស្វាគមន៍យ៉ាងកក់ក្តៅ ដោយគ្មានចង់បានអ្វីទាំងអស់ពីភ្ញៀវបរទេសទាំងនោះ ដែលនេះជាវប្បធម៌ និងទឹកចិត្តប្រជនកម្ពុជា។ យើងមិនមែនជាអ្នកមាន តែពេលអ្នកទាំងនោះមានទុក្ខ គឺយើងបានជួយ។ នាវានេះបានចេញពីកម្ពុជាវិញ កាលពីម្សិលមិញ»។ សម្ដេច​បន្តថា ការជួយនាវា Odyssey គឺជាគុណធម៌ របស់ប្រជាជនកម្ពុជា។

សម្ដេចធិបតី បានបញ្ជាក់ថា ការជួយសង្គ្រោះមនុស្សដែលរសាត់អណ្តែតមកដល់ទឹកដីកម្ពុជា គឺប្រៀបបាននឹងការជួយរបស់ប្រទេសផ្សេងចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានរសាត់អណ្ដែតទៅដល់ គ្រារត់គេចពីសង្គ្រាមស៊ីវិលកាលពីអតីតកាលដូច្នោះដែរ។ កាលជំនាន់កូវីដ សម្ដេចតេជោ ហ៊ុន សែណ ព្រមទទួលកប៉ាល់ Wester Dam ដោយបេះដូង គុណធម៌ ខណៈដែលក្នុងនាមរដ្ឋអធិបតេយ្យ មានសិទ្ធិមិនឱ្យកប៉ាល់ចូល មនុស្សមិនឱ្យចុះ តែដោយសារជាមនុស្សដូចគ្នា ត្រូវតែគិតដល់មនុស្សធម៌ នេះជាទឹកចិត្ត វប្បធម៌ និងគុណធម៌របស់ប្រជាពលរដ្ឋខ្មែរ។

បច្ចុប្បន្ន នាវាទេសចរណ៍ Villa Vie Odyssey បានធ្វើដំណើរចាកចេញពីកម្ពុជាដោយសុវត្ថិភាព និងរលូនហើយ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីបានជាប់គាំងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយសប្តាហ៍។ ក្រុមអ្នកដំណើរអន្តរជាតិបានសម្តែងក្តីរំភើប និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ធំធេង និងភាពរួសរាយរាក់ទាក់របស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ៖ វ៉ាន់


អត្ថបទដែលទាក់ទង

រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបាន​អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
2026/11/05 04:58:34 pm        1
អភិបាលខេត្តកណ្ដាល កោតសរសើរចំពោះគ្រូអប់រំពិសេស និងបង្ហាញលទ្ធផលជោគជ័យលើវិស័យអប់រំ និងកីឡាទូទាំងខេត្តកណ្តាល
2026/11/05 04:27:07 pm        1
សម្តេចប្រធានរដ្ឋសភាគំាទ្រក្រុមហ៊ុនជប៉ុន ដែលមានគម្រោងវិនិយោគលើវិស័យថាមពលនិងអគ្គិសនី នៅកម្ពុជា
2026/11/05 04:22:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបាន​អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

2026/11/05 04:58:34 pm
​អភិបាលខេត្តកណ្ដាល កោតសរសើរចំពោះគ្រូអប់រំពិសេស និងបង្ហាញលទ្ធផលជោគជ័យលើវិស័យអប់រំ និងកីឡាទូទាំងខេត្តកណ្តាល
2026/11/05 04:27:07 pm
​UN៖ ការបិទផ្លូវចូលទៅទីក្រុង Taiz របស់យេម៉ែន ប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃ
2026/11/05 04:26:30 pm
​សកម្មជនក្រុងហុងកុង លោក Joshua Wong ជាប់ពន្ធនាគារ១០ឆ្នាំ ក្រោមបទចោទប្រកាន់សន្តិសុខជាតិ
2026/11/05 04:24:57 pm
​UN អំពាវនាវឱ្យមានការបើកផ្លូវជំនួយដោយសុវត្ថិភាព ខណៈការប្រយុទ្ធគ្នារារាំងដល់ការឆ្លើយតបជំងឺអេបូឡានៅកុងហ្គោ
2026/11/05 04:23:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/05 02:26:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 01:54:36 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm