ក្រោយ​ចាញ់​គីរីវង់ អាស៊ី​អឺរ៉ុប​កែប្រែ​ច្រើន​ចំណុច​ដើម្បី​រក​ពិន្ទុ​ពី​ក្រុម​ការពារ​ជាតិ​

2021/04/27 09:59:58 am        81

​បាល់ទាត់៖ មកដល់ពេលនេះ​ក្លិប​បាល់ទាត់​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​តបាន​ត្រៀមលក្ខណៈ​ជិត ​១០០%​ ហើយជួប​ជាមួយ​ក្លិប​កង​យោធពល​ខេមរភូមិន្ទ សប្ដាហ៍​ទី​៣ ​ការប្រកួត​លី​គ​កំពូល​កម្ពុជា រឺ​មិត្ត​ហ្វូ​ន​ខាំ​បូ​ឌា​លី​គ ២០២១ រសៀល​ថ្ងៃ​ទី​២៤ ខែ​មិនា​។​

​ការប្រកួត​នេះ​ធ្វើឡើង​នៅ​ទីលាន​ AEU Sport Park នៅ​ស្វាយជ្រុំ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ដោយមាន​ការផ្សាយ​ផ្ទា​ល់​ពី​ផេ​ក​ផ្លូវការ​កម្ពុជា​ថ្មី​។​ ​លោក សុខ វាសនា គ្រូ​បង្វឹក​ក្លិប​​អាស៊ី​អឺរ៉ុប បាន​ប្រាប់ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ក្រោយ​ចាញ់​គីរីវង់​សុខ​សែន​ជ័យ ក្លិប​មានការ​កែប្រែ​មួយ​ចំនួន​ក្នុង​តំបន់​ការពារ និង​សម្រួច​តំបន់​ប្រយុទ្ធដើម្បី​រក​ពិន្ទុ​សម្រាប់​ការប្រកួត​នេះ​។ តែ​មាន​ការ​សោកស្តាយដែល​ទើប​លេង​បាន​មួយ​ប្រកួត យើង​ជួប​បញ្ហា​កូ​វីដ​-១៩ ហើយ​មិន​ដឹង​ថា​ ក្រុម​ផ្សេង​គេ​ហ្វឹកហាត់​ដល់​ដែរ​នោះ​ទេ​។​ ​អាស៊ី​អឺរ៉ុប​បើក​យុទ្ធនា​ការប្រកួត​លី​គ​កំពូល​កម្ពុជា​ ដោយ​ចាញ់ក្លិប​គីរីវង់​សុខ​សែន​ជ័យ ២​ទល់នឹង​៤ នៅ​ទឹកដី​ខេត្តតាកែវ​។ ​លោក ហោ សុខ​ហេង គ្រូបង្វឹក​ក្រុម​កងយោធពល​ខេមរភូមិន្ទ បាន​ប្រាប់ឲ្យដឹង​នៅពេល​ថ្មីៗ​នេះ​ថា ក្រុម​របស់លោក​បាន​ត្រៀ​ម និង​រៀបចំ​រួចរាល់​សម្រាប់​ការប្រកួត​នេះហើយ​។

លោក​បន្តថា ​ក្រុម​អាស៊ី​អឺរ៉ុប​ជា​ក្រុម​មិនអាច​វាយតម្លៃ​បានទេ ទោះ​មាន​ចំណាត់​ថ្នាក់ទាប​រដូវ​កាល​មុន​ក៏ដោយ តែ​កីឡាករ​រៀបចំខ្លួន របៀប​នៃ​ការលេង​ទាំង​ការពារ និង​ប្រយុទ្ធ​គឺ​ល្អ​។ ​កង​យោធ​ព​ល​ខេមរភូមិន្ទ បើក​ការប្រកួត​ដំបូង​រក​បាន​តែ ១ពិន្ទុក្រោយពី​ស្មើ ០​ទល់នឹង​០ ​ជាមួយ​ក្លិប​វិសាខា​កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា​កន្លង​ទៅ​នេះ​។​ ​ប្រកួត​សប្តាហ៍​ទី​២ ​របស់ក្លិប​ទាំងពីរ​នេះ អាស៊ី​អឺរ៉ុប​ជាមួយ​ម្ចាស់​ជើងឯក​បឹងកេត និង​ទី​ហ្វី​អា​មី​ជា​មួយ​ណា​ហ្កាត្រូវ​លើក​ទៅលេង​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា​ដូចគ្នា​។​ ​តាំងពី​ឆ្នាំ​២០១៨ រហូតដល់​២០២០ ក្រុម​ទាំងពីរ​ជួប​គ្នា​ ៦​ដង ទាំង​ពានរង្វាន់​សម្ដេច​តេ​ជោ និង​លី​គ​កំពូល​កម្ពុជា ក្នុង​នោះ​អាស៊ី​អឺរ៉ុបឈ្នះ​តែ​ម្តង​គាត់ ហើយក៏​មិនដែល​ស្មើ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        22
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        86
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm