(ចិន ហុងកុង)៖ ល្ងាចនេះក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្លឹបបាល់ទាត់ចិនហុងកុង ឃីតឈី អេសស៊ី ក្នុងពូលH នៅពហុកីឡដ្ឋានម៉ុងកុក ចិនហុង វេលាម៉ោង៥និង០០នាទីល្ងាចម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានប្រាប់ឱ្យដឹងថា នេះជាការប្រកួតប្រជែងដ៏ខ្លាំងក្លា តែយ៉ាងណាក្រុមរបស់លោកត្រូវការឈ្នះដើម្បីឡើងវគ្គ១៦ក្រុមចុងក្រោយ។ “យើងរំពឹងថាការប្រកួតនិងស្វិតស្វាញ ពិព្រោះក្លឹប Kitchee ក៏ត្រូវការឈ្នះក្នុងដីរបស់ពូកគេដែរ។ ម្យ៉ាងទៀតយើងមកទីនេះ ត្រូវការបីពិន្ទុ ដើម្បីឡើងទៅវគ្គបន្ត ហើយពេលនេះវាទើបតែពាក់កណ្ដាលផ្លូវនៃការប្រកួតក្នុងពូល។ ដូច្នោះយើងត្រូវផ្ដោតយកចិត្តទុកដាក់លើការប្រកួត និងធ្វើឱ្យបានល្អដើម្បីទទួលបានជ័យជំនះ។”
ចំណែកអ្នកចាំទី អ៊ុំ វិចិត្រ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាពេលនេះក្រុមត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដ៏សំខាន់នេះ ហើយនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបន្តទៅវគ្គបន្ទាប់ទៀត។
បីប្រកួតក្នុងពូល H នេះជើងឯករងកម្ពុជាភ្នំពេញក្រោនធ្វើបានល្អឥតខ្ចោះ ដោយឈ្នះបីប្រកួតជាប់គ្នា គឺឈ្នះក្លឹបម៉ាឡេស៊ី Kuching City ២ទល់១ ក្នុងដី ឈ្នះក្លឹបកូរ៉េខាងត្បូង Gangwon FC ក្រៅដី ២ទល់នឹង១ និងឈ្នះ Kitchee SC ២ទល់នឹង០ ចុងម៉ោងនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕


