កម្ពុជាប្ដេជ្ញាឥតងាករេ អនុវត្តកាតិកាសញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍រងការកេងប្រវ័ញ្ច

2022/05/24 03:00:15 am        863

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តដោយឥតងាករេ ក្នុងការចូលរួមគាំទ្រដំណើរការ នៃការអនុវត្តកាតិកាសញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ចនៅលើពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា កិច្ចប្រជុំអង្គការសហប្រជាជាតិ “ស្តីពីវេទិកាពិនិត្យឡើងវិញនូវទេសន្តរប្រវេសនន៍អន្តរជាតិ” (IMRF) បានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយមានប្រទេសចំនួន១៩៥ លើពិភពលោកចូលរួម ហើយកម្ពុជាក្នុងនាមជាប្រទេសជ័យលាភីមួយ នៅក្នុងចំណោមប្រទេស៣៣ ក្នុងពិភពលោក នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ បានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនៃកិច្ចប្រជុំនេះ និងបានត្រឡប់មកវិញដោយសុវត្ថិភាព។

សេចក្តីប្រកាសព័ត៌មានបន្តថា ភាគីកម្ពុជា លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹក នាំគណៈប្រតិភូអន្តរក្រសួង មួយក្រុមទៅចូលរួមប្រជុំ ក្រៅពីកិច្ចប្រជុំអង្គការសហប្រជាជាតិ បានប្រជុំព្រឹត្តិការណ៍អមចំនួន២៣ផ្សេងទៀត ដែលក្រុមនៃប្រទេស ឬជាកិច្ចសហការរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ឬអង្គការឯកទេស ជាមួយប្រទេសមួយចំនួន ត្រូវបានរៀបចំឡើង ។

ប្រភពបន្ថែមថា ទន្ទឹមនឹងកិច្ចប្រជុំរួមនេះ ដោយផ្តោតលើប្រធានបទពាក់ព័ន្ធជុំវិញការអនុវត្តគោលបំណងអាទិភាពទាំង២៣ របស់កតិការសញ្ញាពិភពលោក ដែលរួមទាំងបទពិសោធន៍ល្អ ភាពប្រឈម ដំណោះស្រាយ និងអនុសាសន៍ឬសំណូមពរផ្សេងៗ ដែលអាចធ្វើឲ្យដំណើរការនៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ប្រព្រឹត្តិទៅបានជោគជ័យ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជនទេសន្តរប្រវេសន៍ ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា គណៈប្រតិភូកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួន ដែលពាក់ព័ន្ធនឹងជម្រើសជាអាទិភាពរបស់កម្ពុជា និងបានចូលរួមផ្តល់បទពិសោធន៍ និងធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់ពីការប្តេជ្ញាចិត្តដោយឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកាតិការណ៍សញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍ ដែលបាននិងកំពុងរងនូវការកេងប្រវ័ញ្ច អំពើហិង្សា អំពើជួញដូរមនុស្ស ការងារដោយបង្ខំ និងរហូតដល់ជាទាសភាពជាដើម ហើយបទពិសោធន៍របស់កម្ពុជា បានធ្វើឲ្យបណ្តាប្រទេសអបអរសាទរ និងកោតសរសើរជាខ្លាំង៕ អត្ថបទ: បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm