សម្ដេចធិបតី ផ្ដល់អនុសាសន៍ ១៦ចំណុច និងអំពាវនាវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

2026/11/06 10:59:32 am        112

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២៦) ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ១៦ចំណុច និងអំពាវនាវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។

សម្ដេចធិបតីបានថ្លែងថា ក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» រាជរដ្ឋាភិបាលសូមផ្តល់នូវអនុសាសន៍ដូចតទៅ៖

១- ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តពង្រឹងតួនាទីដឹកនាំ សម្របសម្រួល ក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី៣ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ រួមទាំង បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបាត់បង់ និងការខ្វះខ្ជាយអាហារ ព្រមទាំងលើកកម្ពស់ការផ្លា ឥរិយាបថសង្គម ពង្រឹងភាពជាដៃគូ និងកៀរគរធនធាន ដើម្បីពន្លឿនការលុបបំបាត់បញ្ហាអាហារូបត្ថម្ភប្រ ទម្រង់។ ក្នុងពេលជាមួយគ្នានេះ ត្រូវបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយចូលរួមអនុវត្ត គំនិតផ្តួចផ្តើមនានារបស់អង្គការសហប្រជាជាតិ រួមមានចលនាបង្កើនអាហារូបត្ថម្ភពិភពលោក អាហារូបត្ថម្ភដើម្បី ការលូតលាស់ មជ្ឈមណ្ឌលសម្របសម្រួលប្រព័ន្ធស្បៀង និងសម្ព័ន្ធជើងឯកបរិវត្តកម្មប្រព័ន្ធស្បៀងជាដើម។

២- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយចីរភាព ដើម្បីធានាបាននូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភគ្រប់គ្រាន់ តាមរយៈការលើកកម្ពស់ ផលិតភាព និងពិពិធភាវូបនីយកម្មដំណាំ សត្វ និងជលផល ការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល

កសិកម្ម ការពង្រឹងការងារស្រាវជ្រាវ នវានុវត្តន៍ និងការផ្សព្វផ្សាយបច្ចេកវិទ្យា ការបង្កើនសមត្ថភាពមន្ត្រីកសិកម្ម ឃុំ ការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់ចេញ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីលើកកម្ពស់វិស័យកសិកម្មនានា។

៣- ក្រសួងសុខាភិបាល ត្រូវបន្តពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាព ជាសកល កែលម្អគុណភាពសេវាសុខាភិបាល ពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសុខភាពបឋម និងលើកកម្ពស់ សុខភាពមាតា ទារក និងកុមារ តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ និងសេវាថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាព ពង្រឹងការបង្ការនិងគ្រប់គ្រងជំងឺមិនឆ្លង ការតាមដាន ការលូតលាស់របស់ទារកនិងកុមារចាប់ពីពេលមានគភ៌រហូតដល់កុមារអាយុ២៤ខែ ការផ្តល់មីក្រូសារជាតិបន្ថែម និងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែ ការបន្តផ្តល់អាហារបន្ថែម គ្រប់គ្រាន់ និងចម្រុះមុខអាហារដល់កុមារអាយុពី៦ខែ ដល់២៤ខែ សំដៅកាត់បន្ថយអត្រាក្រិសក្រិនកុមារអាយុ ក្រោម៥ឆ្នាំឱ្យនៅក្រោម១៩ភាគរយ និងអត្រាស្គមស្គាំងឱ្យនៅក្រោម៦ភាគរយ ត្រឹមឆ្នាំ២០៣០។

៤- ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ត្រូវជំរុញការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ ស្តីពីស្តង់ដាកម្ពុជា ប្រកាសស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ ព្រមទាំងគោល ការណ៍ណែនាំនានា ដូចជា ការបញ្ចូលមីក្រូសារជាតិទៅក្នុងផលិតផលម្ហូបអាហារ ការចេញវិធានការដាក់ ស្លាកសញ្ញាព័ត៌មានអាហារូបត្ថម្ភលើផលិតផលម្ហូបអាហារ ការការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំទំនិញ ការផ្តល់ព័ត៌មានដល់សាធារណជន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យជាយថាហេតុ។

៥- ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភ ដល់សិស្សានុសិស្សនៅក្នុង កម្មវិធីសិក្សា អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងត្រូវ ពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា និងហាមឃាត់ ការទទួលទាន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទ ផលិតផលម្ហូបអាហារដែលមានជាតិខ្លាញ់ អំបិល និងស្ករខ្ពស់ និងអាហារដែលគ្មានសុវត្ថិភាពឬ គ្មានអនាម័យ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។

៦- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនលទ្ធភាពទទួព បានអត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាត សេវាអនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព បរិក្ខារ អនាម័យ និងការផ្លាស់ប្តូរឥរិយាបថអនុវត្តអនាម័យតាមក្បួនខ្នាតត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំ បច្ចេកទេស និងផែនការយុទ្ធសាស្ត្រស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ដើម្បីរួម ចំណែកលើកកម្ពស់អាហារូបត្ថម្ភនៅក្នុងសហគមន៍ជនបទនិងទីក្រុង ត្រឹមឆ្នាំ២០៣០។

៧- ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ដឹកនាំដោយក្រសួងផែនការ ត្រូវសហការសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ អនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ឆ្នាំ២០២៥-២០៣០ ពង្រឹងនិងពង្រីកកម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារឱ្យបានទូលំទូលាយ និងពង្រីកការ ប្រើប្រាស់អង្ករបញ្ចូលមីក្រូសារជាតិ នៅក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀន និងស្បៀងបម្រុងកម្ពុជា។

៨- គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បន្តកែលម្អ និងពង្រីកវិសាលភាពនៃការធ្វើ អន្តរាគមន៍ផ្តល់ស្បៀងដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះអាសន្ននានា តាមរយៈការទ្រទ្រង់ជីវភាព និងផ្តល់គ្រាប់ពូជដំណាំដែលមានភាពធន់ និងផ្ទុកដោយអាហារូបត្ថម្ភកាន់តែ សម្បូរបែបសម្រាប់ស្ដារការដាំដុះឡើងវិញ និងបន្តផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃ ដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាពនៅក្នុងសហគមន៍ និងសាលារៀនឱ្យកាន់តែទូលំទូលាយ។

៩- ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថាប័ន ពាក់ព័ន្ធ ត្រូវបន្តដាក់បញ្ចូលនូវកម្មវិធីគាំពារសង្គមដែលគិតគូរពីអាហារូបត្ថម្ភទៅក្នុងកម្មវិធីគាំពារសង្គម តភ្ជាប់រវាងអន្តរាគមន៍ផ្នែកជំនួយសង្គម សុខាភិបាល អប់រំ និងសន្តិសុខស្បៀង និងធានាការទទួលបានសេវា អាហារូបត្ថម្ភចាំបាច់កាន់តែប្រសើរ សម្រាប់គ្រួសារងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន កុមារ មនុស្សវ័យចំណាស់ និងជនមានពិការភាព។

១០- ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់អាហារូបត្ថម្ភនិងជីវភាពរបស់ ប្រជាពលរដ្ឋ តាមរយៈការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងប្រព័ន្ធស្បៀង ការគាំទ្រកម្មវិធី កសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការរៀបចំផែនការបន្សា នៅថ្នាក់សហគមន៍ ការពង្រីកការដាំដើមឈើឡើងវិញ ដើម្បីបង្កើនគម្របបៃតង និងកាត់បន្ថយការបំភាយ ឧស្ម័នផ្ទះកញ្ចក់ ឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

១១- ក្រសួងកិច្ចការនារី បន្តពង្រឹងភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីវ័យជំទង់ តាមរយៈការអប់រំ អាហារូបត្ថម្ភ គោលនយោបាយឆ្លើយតបនឹងយេនឌ័រ និងអន្តរាគមន៍គាំពារសង្គមដែលគិតគូរដល់អាហារូបត្ថម្ភ។

១២- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ សុខភាព សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ សុវត្ថិភាពមុខរបរនិងការងារ និងអាហារូបត្ថម្ភរបស់កម្មករ និយោជិតនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន។

១៣- ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរាជធានី ខេត្ត រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវរៀបចំទិវាជាតិអាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ ការយល់ដឹងដល់សាធារណជនអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ។

១៤-ក្រសួងព័ត៌មាន និងស្ថាប័នសារព័ត៌មាន ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញយុទ្ធនាការអប់រំ និងការផ្លាស់ប្តូរឥរិយាបថសង្គមឱ្យបានទូលំទូលាយ អំពីសារៈសំខាន់នៃរបប អាហារសុខភាព និងទប់ស្កាត់ការផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារនិងភេសជ្ជៈណា ដែលបង្កផលប៉ះពាល់ អវិជ្ជមានដល់សុខភាព។

១៥- សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប ម្ចាស់សិប្បកម្ម សហគ្រាសខ្នាតមីក្រូ តូច មធ្យម និងធំ អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពម្ហូបអាហារ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីរួមចំណែកលើកកម្ពស់ អាហារូបត្ថម្ភ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។

១៦- សូមមាតា បិតា និងអ្នកថែទាំកុមារ យកចិត្តទុកដាក់ចិញ្ចឹមទារកនិងកុមារឱ្យបានល្អ តាមរយៈ ការលើកកម្ពស់របបអាហារសម្បូរសារជាតិចិញ្ចឹម ការអនុវត្តអនាម័យល្អ ព្រមទាំងការយកទារក និងកុមារ ទៅ តាមដានសុខភាពឱ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានសុខាភិបាល ដើម្បីកែលម្អស្ថានភាពអាហារូបត្ថម្ភ ទារក និងកុមារ។

សម្ដេចធិបតី អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន យុវជន និងប្រជាពលរដ្ឋគ្រប់រូប សូមបន្តការយកចិត្តទុកដាក់ អនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ សំដៅរួមចំណែកដល់ ការអភិវឌ្ឍមូលធនមនុស្ស ការបង្កើនប្រសិទ្ធភាពការងារ ការជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម ឈានឆ្ពោះដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕



អត្ថបទដែលទាក់ទង

អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តសៀមរាប
2026/11/06 03:49:49 pm        1
រដ្ឋមន្រ្ដីការងារ ចូលរួមអបអរសាទរពិធីសម្ពោធ «សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល» និងការចាប់ផ្តើមនៃក្លឹបសាលមនៅកម្ពុជា ដែលជាស្ពានភ្ជាប់ទំនាក់ទំនង និងជាកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍមូលធនមនុស្ស
2026/11/06 03:35:43 pm        1
សម្ដេចធិបតី ចាត់ក្រុមគ្រូពេទ្យ TYDA នាំអ្នកជំងឺចំនួន ៣នាក់ដែលបានជួបក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀងនៅខេត្តបាត់ដំបងមកព្យាបាលនៅភ្នំពេញ
2026/11/06 03:26:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តសៀមរាប

2026/11/06 03:49:49 pm
​រដ្ឋមន្រ្ដីការងារ ចូលរួមអបអរសាទរពិធីសម្ពោធ «សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល» និងការចាប់ផ្តើមនៃក្លឹបសាលមនៅកម្ពុជា ដែលជាស្ពានភ្ជាប់ទំនាក់ទំនង និងជាកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍមូលធនមនុស្ស
2026/11/06 03:35:43 pm
​សម្ដេចធិបតី ចាត់ក្រុមគ្រូពេទ្យ TYDA នាំអ្នកជំងឺចំនួន ៣នាក់ដែលបានជួបក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀងនៅខេត្តបាត់ដំបងមកព្យាបាលនៅភ្នំពេញ
2026/11/06 03:26:16 pm
​ទិវាសហគ្រិនស្ត្រីកម្ពុជា រំលេចតួនាទីស្ត្រីក្នុងការពង្រឹងសមត្ថភាពផលិតក្នុងស្រុក
2026/11/06 03:19:41 pm
​កម្ពុជា និងហ្វីលីពីនប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង
2026/11/06 02:05:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 06:28:05 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm