សម្ដេចធិបតី៖ ពីរទសវត្សកន្លងទៅនេះ តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាលស្ថានភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ

2026/11/06 11:07:18 am        142

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សកន្លងទៅនេះ តាមរយៈការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ស្ថានភាពអាហារូបត្ថម្ភ និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២៦) ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»។

តាមរយៈសារលិខិតសម្ដេចធិបតីថ្លែងថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបាន ទូលំទូលាយ អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកដល់ ការអភិវឌ្ឍមូលធនមនុស្ស និងបង្កើនប្រសិទ្ធភាពការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព។

សម្ដេចធិបតីបានបន្តថា ចំពោះទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ឆ្នាំនេះ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយក ប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» ដើម្បីជំរុញលើកទឹកចិត្តដល់គ្រប់តួអង្គដែលធ្វើការងារពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ឱ្យបង្កើនកិច្ចអន្តរាគមន៍ ដើម្បីធានាថា នៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាព និងទទួលបានការការពារចំពោះ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ តាមរយៈការលើកកម្ពស់ប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងការផ្លាស់ប្តូរឥរិយាបថសង្គម។

សម្ដេចធិបតីបានថ្លែងថា៖«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគដ៏មានប្រសិទ្ធភាពក្នុងការជួយពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ដែលការណ៍នេះរួមចំណែកដល់ការលើកកម្ពស់សមិទ្ធកម្មនៃការសិក្សា ការបង្កើនផលិតភាពការងារ ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងភាពធន់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងវិបុលភា»។

សម្ដេចធិបតីបានបញ្ជាក់ថា ដោយមានការប្តេជ្ញាចិត្តដ៏រឹងមាំ និងការធ្វើកិច្ចការរួមគ្នារវាងវិស័យនានា បញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋគ្រប់រូបដោយមិនទុកនរណាម្នាក់ចោលឡើយ។ ជាក់ស្តែង អត្រាប្រេវ៉ាឡង់នៃភាពក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០ភាគរយ មកត្រឹម២២ភាគរយ រីឯអត្រាស្គមស្គាំង បានធ្លាក់ចុះពី ១៧ភាគរយ មកត្រឹម ៩,៦ភាគរយ ហើយអត្រាកុមារមិនគ្រប់ទម្ងន់ បានធ្លាក់ចុះពី ៣៩ភាគរយ មកត្រឹម ១៦ភាគរយ។ ចំណែក ស្ថានភាពសុខភាពមាតា ទារក កុមារ និងការកាត់បន្ថយអត្រាមរណភាពកុមារ ក៏មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់។ ទោះជា យ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា ក្រិសក្រិន ស្គមស្គាំង កង្វះមីក្រូសារជាតិ និង ភាពស្លេកស្លាំង ការលើសទម្ងន់ ភាពធាត់ជ្រុល និងជំងឺមិនឆ្លងនានា ដែលទាមទារនូវដំណោះស្រាយប្រកបដោយ ប្រសិទ្ធភាព។

បើតាមសារលិខិតសម្ដេចធិបតី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងនោះការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទី១ គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាព បឋមនៅមូលដ្ឋាន និងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន ដែលជាកាតាលីករក្នុង ការអភិវឌ្ឍមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសង្គម។

រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពខ្ពស់បំផុត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយទទួលស្គាល់ថា ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពធន់ គឺអាស្រ័យជាចម្បងលើសុខភាព ចំណេះដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ហើយអាហារូបត្ថម្ភ គឺជាសសរស្តម្ភដ៏សំខាន់មួយ៕


អត្ថបទដែលទាក់ទង

អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តសៀមរាប
2026/11/06 03:49:49 pm        1
រដ្ឋមន្រ្ដីការងារ ចូលរួមអបអរសាទរពិធីសម្ពោធ «សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល» និងការចាប់ផ្តើមនៃក្លឹបសាលមនៅកម្ពុជា ដែលជាស្ពានភ្ជាប់ទំនាក់ទំនង និងជាកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍមូលធនមនុស្ស
2026/11/06 03:35:43 pm        1
សម្ដេចធិបតី ចាត់ក្រុមគ្រូពេទ្យ TYDA នាំអ្នកជំងឺចំនួន ៣នាក់ដែលបានជួបក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀងនៅខេត្តបាត់ដំបងមកព្យាបាលនៅភ្នំពេញ
2026/11/06 03:26:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តសៀមរាប

2026/11/06 03:49:49 pm
​រដ្ឋមន្រ្ដីការងារ ចូលរួមអបអរសាទរពិធីសម្ពោធ «សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល» និងការចាប់ផ្តើមនៃក្លឹបសាលមនៅកម្ពុជា ដែលជាស្ពានភ្ជាប់ទំនាក់ទំនង និងជាកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍមូលធនមនុស្ស
2026/11/06 03:35:43 pm
​សម្ដេចធិបតី ចាត់ក្រុមគ្រូពេទ្យ TYDA នាំអ្នកជំងឺចំនួន ៣នាក់ដែលបានជួបក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀងនៅខេត្តបាត់ដំបងមកព្យាបាលនៅភ្នំពេញ
2026/11/06 03:26:16 pm
​ទិវាសហគ្រិនស្ត្រីកម្ពុជា រំលេចតួនាទីស្ត្រីក្នុងការពង្រឹងសមត្ថភាពផលិតក្នុងស្រុក
2026/11/06 03:19:41 pm
​កម្ពុជា និងហ្វីលីពីនប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង
2026/11/06 02:05:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 06:28:05 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm