ACL2៖ ភ្នំពេញក្រោន រក្សាការមានប្រៀបខ្ពស់ ខណៈពូល H ឡើងកម្ដៅខ្លាំង ក្រោយ Kuching ឈ្នះ Gangwon

2026/11/06 11:18:08 am        131

ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា នៅតែបន្តរក្សាភាពមានប្រៀបខ្ពស់ជាងគេក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ទោះបីជាត្រូវក្រុមម្ចាស់ផ្ទះ Kitchee SC របស់ហុងកុង បានយកឈ្នះវិញ ដោយលទ្ធផល ២-១ យ៉ាងប្រកៀកប្រកិត នៅក្នុងជំនួបជើងទី២ នៃពានរង្វាន់ AFC Champions League Two (ACL2) 2026/27 នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលស្ថានភាពប្រកួតប្រជែងក្នុងពូលH កាន់តែឡើងកម្ដៅខ្លាំង បន្ទាប់ពីក្រុម Kuching City របស់ម៉ាឡេស៊ី បានបង្កការភ្ញាក់ផ្អើលយកឈ្នះក្រុមខ្លាំង Gangwon FC របស់កូរ៉េខាងត្បូង ២-០។

សម្រាប់ជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Mong Kok ដែលជាទឹកដីស្គាល់បរាជ័យលើកដំបូងរបស់ក្រុមភ្នំពេញក្រោន គឺការភ្លាត់របូតគ្រាប់បាល់ដ៏លឿន ត្រឹម ២នាទី បន្ទាប់ពីចាប់ផ្ដើមការប្រកួត ដែលរកបានដោយកីឡាករ Ruslan Mingazov ហើយកាន់តែលំបាក ក្រោយកីឡាករ កើត ពេជ្រ ទទួលបានកាតក្រហមនៅចុងវគ្គទី១ ដែលធ្វើឲ្យភ្នំពេញក្រោន សល់គ្នាត្រឹម ១០នាក់។ យ៉ាងណាមិញការខំប្រឹងរបស់ក្រុមសិង្ហក្រហម បានវាយបកគ្រាប់តាមស្មើវិញ ដោយកីឡាករ Guytho Mijland នៅនាទី៨៦ តែសោកស្ដាយនៅនាទីបន្ថែម កីឡាករទើបប្ដូរចូល Kendy Renato ក៏បានតែតបញ្ចូលទីផុតដៃអ្នកចាំទី អ៊ុំ វិចិត្រ នៅនាទី៩០+១ ជួយឲ្យក្រុម Kitchee ទទួលបានជ័យជម្នះវិញ ២-១ បន្ទាប់ពីរងបរាជ័យ ២-០ កាលពីជើងទី១ នៅទឹកដីកម្ពុជា។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើទៀតនោះ គឺការប្រកួតក្នុងពូលជាមួយគ្នា រវាងក្រុម Kuching City និងក្រុម Gangwon FC នៅថ្ងៃជាមួយគ្នា បន្ទាប់ពីជើងទី១ ក្រុមកូរ៉េខាងត្បូង បានយកឈ្នះ ១-០ ក្នុងដី តែបានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះរបស់ម៉ាឡេស៊ី ២-០ វិញ នៅជើងទី២ ដែលរកបានដោយកីឡាករ Safawi Bin Rasid នៅនាទី១៣ និងនាទី២០។

ជុំវិញលទ្ធផលទាំងអស់នេះ ពិសេសការបរាជ័យលើកដំបូងរបស់ភ្នំពេញក្រោន ទោះបីត្រូវខកខានឱកាសកក់កៅអីវគ្គបន្ដដោយស្វ័យប្រវត្តិ តែភ្នំពេញក្រោន នៅតែមានមានប្រៀបជាងគេ ដ្បិតពួកគេរក្សាបានកៅអីកំពូលតារាង និងមាន ៩ពិន្ទុ ពោលគឺត្រូវការត្រឹម ៣ពិន្ទុប៉ុណ្ណោះពី ២ប្រកួតចុងក្រោយ ដើម្បីឡើងវគ្គបន្ដ រួមជាមួយលទ្ធផលពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្ដែអ្វីដែលឡើងកម្ដៅ គឺការរកបានជ័យជម្នះលើកដំបូងរបស់ Kuching City បានធ្វើឲ្យពួកគេ ឡើងឈរលេខ៣ និងមាន ៤ពិន្ទុ ស្មើក្រុម Gangwon FC ដែលធ្លាក់មកឈរលេខ៤ ហើយតាមពីក្រោយក្រុមកំពុងឈរលេខ២ Kitchee ដែលមាន ៥ពិន្ទុក្នុងដៃ។

ស្របពេលក្រុមនីមួយៗ សល់ ២ប្រកួតក្នុងដៃ ខណៈពិន្ទុរវាងក្រុមឈរលេខ២ ដល់លេខ៤ មានគម្លាតត្រឹម ១ពិន្ទុបែបនេះ នឹងធ្វើឲ្យការប្រកួតប្រជែងចុងក្រោយឡើងកម្ដៅកាន់តែខ្លាំង ដ្បិតក្រុមទាំងអស់ សុទ្ធតែត្រូវទាមទារនូវជ័យជម្នះ ដើម្បីក្ដោបឱកាសប្រជែងកៅអីវគ្គបន្ដ ហើយក៏នឹងជះឥទ្ធិពលដល់ក្រុមភ្នំពេញក្រោន របស់កម្ពុជា ក្នុងស្វែងរកពិន្ទុបន្ថែមពីពួកគេ ដើម្បីធានាកៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះផងដែរ។ សម្រាប់ ២ប្រកួតចុងក្រោយរបស់ភ្នំពេញ នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Kuching City នាថ្ងៃទី២៦ ខែវិច្ឆិកា និងចុងក្រោយជួបក្រុមភ្ញៀវ Gangwon នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm        1
ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ ខណៈអង្គរថាយហ្គឺរ ជួបវិសាខា ថ្ងៃអាទិត្យនេះ
2026/11/06 12:28:57 pm        1
Cristiano Ronaldo៖ ដំណើរជាង២៣ឆ្នាំជាមួយព័រទុយហ្កាល់ ពីក្តីស្រមៃរបស់ក្មេងប្រុសម្នាក់ ទៅជារឿងព្រេងបាល់ទាត់ដែលពិភពលោកចងចាំ
2026/11/06 11:44:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចែកពូជស្រូវ និងស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តសៀមរាប

2026/11/06 03:49:49 pm
​រដ្ឋមន្រ្ដីការងារ ចូលរួមអបអរសាទរពិធីសម្ពោធ «សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល» និងការចាប់ផ្តើមនៃក្លឹបសាលមនៅកម្ពុជា ដែលជាស្ពានភ្ជាប់ទំនាក់ទំនង និងជាកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍមូលធនមនុស្ស
2026/11/06 03:35:43 pm
​សម្ដេចធិបតី ចាត់ក្រុមគ្រូពេទ្យ TYDA នាំអ្នកជំងឺចំនួន ៣នាក់ដែលបានជួបក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀងនៅខេត្តបាត់ដំបងមកព្យាបាលនៅភ្នំពេញ
2026/11/06 03:26:16 pm
​ទិវាសហគ្រិនស្ត្រីកម្ពុជា រំលេចតួនាទីស្ត្រីក្នុងការពង្រឹងសមត្ថភាពផលិតក្នុងស្រុក
2026/11/06 03:19:41 pm
​កម្ពុជា និងហ្វីលីពីនប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង
2026/11/06 02:05:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/05 06:28:05 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm