សម្ដេចធិបតី ចាត់ក្រុមគ្រូពេទ្យ TYDA នាំអ្នកជំងឺចំនួន ៣នាក់ដែលបានជួបក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀងនៅខេត្តបាត់ដំបងមកព្យាបាលនៅភ្នំពេញ

2026/11/06 03:26:16 pm        177

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំអ្នកជំងឺចំនួន ៣នាក់ ដែលសម្ដេចបានជួបសំណេះសំណាលដោយផ្ទាល់ក្នុងឱកាសសម្ដេចអញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ អ្នកជំងឺទាំង ៣នាក់នោះរួមមាន៖

១-លោកពូ ប្រាក់ រ៉ន អាយុ ៤៦ឆ្នាំ មកព្យាបាលជំងឺភ្នែកខាងឆ្វេងដែលជាភ្នែកសិប្បនិម្មិត ដោយត្រូវបន្តក់ថ្នាំបន្ថយការរលាក និងដាក់គ្រាប់ភ្នែកសិប្បនិម្មិតថ្មីជូនលោកពូ នៅមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងរាជធានីភ្នំពេញ។

២-លោកពូ ណែម ភឿន អាយុ ៥៧ឆ្នាំ មកព្យាបាលជំងឺទឹកដក់ក្នុងភ្នែកទាំងសងខាងរ៉ាំរ៉ៃ នៅមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងរាជធានីភ្នំពេញ។

៣-លោកពូ យិន ប៊ុនធឿន អាយុ ៥៩ឆ្នាំ មកពិនិត្យនិងព្យាបាលជំងឺរលាកទងសួតរ៉ាំរ៉ៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតក្នុងរាជធានីភ្នំពេញ។

រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរត្រូវបានទំនុកបម្រុងទាំងស្រុងដោយ សម្តេចធិបតី និង លោកជំទាវបណ្ឌិត៕

អត្ថបទដែលទាក់ទង

CWEA បន្តគាំទ្រភាពជោគជ័យអាជីវកម្មដែលមានស្ត្រីជាម្ចាស់ ដើម្បីរួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិ
2026/11/06 09:00:25 pm        1
តំណាង FASMEC ជំរុញឱ្យ SMEs ដែលប្រើបច្ចេកវិទ្យាឌីជីថល ចូលរួមក្នុងភូមិហ្រ្វង់កូហ្វូនី ជំរុញតភ្ជាប់ SMEs ទៅកាន់អន្តរជាតិ
2026/11/06 07:33:39 pm        1
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
2026/11/06 07:01:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​CWEA បន្តគាំទ្រភាពជោគជ័យអាជីវកម្មដែលមានស្ត្រីជាម្ចាស់ ដើម្បីរួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិ

2026/11/06 09:00:25 pm
​តំណាង FASMEC ជំរុញឱ្យ SMEs ដែលប្រើបច្ចេកវិទ្យាឌីជីថល ចូលរួមក្នុងភូមិហ្រ្វង់កូហ្វូនី ជំរុញតភ្ជាប់ SMEs ទៅកាន់អន្តរជាតិ
2026/11/06 07:33:39 pm
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
2026/11/06 07:01:07 pm
​ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា
2026/11/06 06:53:10 pm
​មីយ៉ាន់ម៉ាគ្រោងរៀបចំការបោះឆ្នោតបំពេញ​អាសនៈ​ នៅខែមេសា រួមទាំងតំបន់មានជម្លោះផង​ដែរ
2026/11/06 06:46:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/05 10:04:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm