កីឡា​អេឡិចត្រូនិក​កម្ពុ​ជា និង​វៀតណាម​ចាប់​ដៃ​គ្នា​ពង្រឹង​ការ​អភិវឌ្ឍ​លើ ២​ចំណុច​សំខាន់ៗ​

2022/05/24 04:57:10 pm        231

​អេឡិចត្រូនិក៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​វៀតណាមបាន​ធ្វើ​ការចុះ​អនុស្សារណ​យោគយល់​គ្នា ដើម្បី​ពង្រឹង​កិច្ចសហការ​លើ​គម្រោង​អភិវឌ្ឍន៍ ២​ចំណុច​សំខាន់ៗក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការ​ចុះ​អនុស្សារណយោគយល់​គ្នា​នេះធ្វើឡើង​នៅ​ទីក្រុង​ហាណូយ មុន​ពិធី​បិទ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ ដោយ​លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​វៀតណាម ហើយក៏​មានការ​ចូលរួម​ធ្វើជា​សាក្សី​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​វៀតណាម​ផងដែរ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ​នេះ ទី​១-​ផ្ដោតលើ​ការសន្យា​របស់​ភាគី​វៀតណាមក្នុង​ការជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ សម្រាប់​ត្រៀម​រៀបចំ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា និង​ទី​២-​ផ្ដោតលើ​ការបណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​កីឡាករ​-​កីឡាការិនីតាមរយៈ​ការហ្វឹកហាត់ និង​ប្រកួត​ដកស្រង់​បច្ចេកទេស​គ្នា​ទៅវិញទៅមក សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំក្រោយ។​​

​សូមបញ្ជាក់ថា កីឡា​អេឡិចត្រូនិកគឺជា​ចំណុច​ចាប់ផ្ដើមដែល​គណៈកម្មាធិការ​ជាតិ CAMSOC បាន​ជំរុញ​ជាមួយ​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ផ្សេងៗ ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដើម្បី​ពង្រឹង​ការអភិវឌ្ឍ ទាំង​ធនធាន​បច្ចេកទេស និង​ធនធានមនុស្សឆ្ពោះទៅរក​គុណភាព​ខ្ពស់ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ស្របទៅនឹង​យុទ្ធសាស្ដ្រ​ចំណាយ​តិច តែ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជាក្លាយជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        125
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        136
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm