ប្រធាន CWEA ជំរុញឱ្យស្រ្តីចូលរួមប្រកួតបច្ចេកវិទ្យា និងពិព័រណ៍ផលិតផលក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បី​រំលេចនូវវប្បធម៌ខ្មែរ

2026/11/07 01:01:11 pm        126

សមាគមសហគ្រិនស្ត្រីកម្ពុជា ជំរុញឱ្យសហគ្រិនស្រ្តីចូលរួមប្រកួតប្រកួតប្រជែងលើផ្នែកបច្ចេកវិទ្យា ក្នុងភូមិហ្វ្រង់កូហ្វូនី និងការចូល រួមពិព័រណ៍ផលិតផលសក្តានុពលមាន លើគ្រឿងតម្បាញ់ និងសូត្រ ដើម្បីរំលេចនូវវប្បធម៌ខ្មែរ និងវិស័យម្អូបអាហារ ជាពិសេសនំខ្មែរ ដើម្បីចូលរួមទាក់ទាញឱ្យបានខ្លាំងក្លា ពីគណៈប្រតិភូ អ្នកធុរកិច្ច និងទេសចរណ៍មកពីបណ្តាប្រទេសនានា។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការ ប្រកួតប្រជែង និងការចូលរួមពិព័រណ៍ផលិតផលសក្តានុពលមានរបស់សហគ្រិនស្រ្តី នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះថា ទាក់ ទិនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នេះគឺជាឱកាសកម្រលើកទី១ នៅក្នុងប្រវត្តិសាស្រ្តរបស់ ប្រទេសកម្ពុជា ដែលតាមរយៈនេះ ក្នុងនាមវិស័យឯកជន និងក្នុងនាមសមាគមសហគ្រិនស្ត្រីកម្ពុជា, លោកជំទាវនឹងជំរុញសហគ្រិន ស្រ្តីឱ្យមានការឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មុខមាត់របស់ប្រទេសជាតិយើង។

លោកជំទាវ បន្តថា ទាក់ទិនសហគ្រិនស្រ្តី, សមាគមសហគ្រិនស្ត្រីកម្ពុជា មានបេសកកម្មគាំទ្រការចាប់ផ្តើមការរីកចម្រើន និង ភាពជោគជ័យរបស់អាជីវកម្មដែលមានស្ត្រីជាម្ចាស់ និងដឹកនាំដោយស្ត្រី ដើម្បីរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ដូច្នេះតាមរយៈ ព្រឹត្តិការណ៍ខាងលើនេះ សមាគមនឹងជំរុញសហគ្រិនស្រ្តីដែលមានជំនាញ ចូលរួមប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យា ដើម្បីបង្ហាញអំពី ភាពអង់អាចរបស់ស្រ្តីនៅក្នុងអាជីវកម្ម។ ក្រៅពីនេះសមាគមនឹងលើកទឹកចិត្តដល់សហគ្រិនស្រ្តី ឱ្យចូលរួមពិព័រណ៍ផលិតផលដែល មានសក្តានុពលដូចជា ការតម្បាញ់ និងសូត្រខ្មែរ ដើម្បីបង្ហាញអំពីវប្បធម៌ដ៏ផូរផង់និងការរីកចម្រើន ដែលត្រូវបានរក្សាមកដល់ បច្ចុប្បន្ន និងការចូលរួមតាំងពិព័រណ៌លើវិស័យម្ហូបអាហារផងដែរ ដែលបច្ចុបន្នវិស័យត្រូវបានសហគ្រិនស្រ្តីយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសការផលិតនិងវេចខ្ចប់នំខ្មែរ មានជាច្រើនរសជាតិ ដែលកំពុងទទួលបានការគាំទ្រ ឱ្យចូលរួមនៅក្នុងភូមិហ្វ្រង់កូហ្វូនី ដែលជា កន្លែងឱ្យបណ្តាសហគ្រាសឯកជន និងសហគ្រាសរដ្ឋរបស់កម្ពុជា អាចដាក់តាំងបង្ហាញនូវផលិតផលសំខាន់ៗរបស់ជាតិទៅកាន់ អន្តរជាតិ។

ជុំវិញកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ, អនុគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក៏ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ត្រៀមក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនៅក្នុងភូមិវប្បធម៌ហ្វ្រង់កូហ្វូនី ដែលជា ឱកាសដ៏កម្រ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏មានរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» ដែលជាឱកាសសម្រាប់បង្ហាញនូវវប្បធម៌ និងទំនៀមទំលារបស់ប្រទេសជាសមាជិក ជាង ៩០ ជាពិសេសផលិតផលមានសក្តានុពល និងសេវាកម្មរបស់សហគ្រិនទាំងអស់ ជូនដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក គណៈ ប្រតិភូពីគ្រប់ទ្វីប និងសាធារណជនជាតិ-អន្តរជាតិ និងអ្នកធ្វើធុរកិច្ចផ្សេងៗ ដែលព្រឹត្តិការណ៍នោះត្រូវបានរំពឹងថា នឹងមានអ្នកចូលរួម ទស្សនាជាង ១០ ម៉ឺននាក់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​កោះពេជ្រ
2026/11/07 02:22:02 pm        1
កម្ពុជា-អាល្លឺម៉ង់ ពិនិត្យវឌ្ឍនភាព និងកម្មវិធីទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់
2026/11/07 02:14:19 pm        1
វេទិកាផ្គូផ្គងអាជីវកម្ម (Business Matching) បើកផ្លូវឱ្យផលិតផលខ្មែរឈានទៅកាន់ទីផ្សារ និងកិច្ចសហការរយៈពេលវែង
2026/11/07 01:57:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សំបកកង់រថយន្តស្នាដៃកូនខ្មែរ ទទួលការគាំទ្រយ៉ាងផុលផុស ក្នុង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​កោះពេជ្រ

2026/11/07 02:22:02 pm
​កម្ពុជា-អាល្លឺម៉ង់ ពិនិត្យវឌ្ឍនភាព និងកម្មវិធីទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់
2026/11/07 02:14:19 pm
​មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ថា ប្រទេសខ្លួនត្រូវតែមើលឃើញអាមេរិកចាត់វិធានការជាក់ស្តែងមុនឈានចូលដំណាក់កាលការទូតថ្មី
2026/11/07 02:07:47 pm
​វេទិកាផ្គូផ្គងអាជីវកម្ម (Business Matching) បើកផ្លូវឱ្យផលិតផលខ្មែរឈានទៅកាន់ទីផ្សារ និងកិច្ចសហការរយៈពេលវែង
2026/11/07 01:57:49 pm
​ប្រធាន CWEA ជំរុញឱ្យស្រ្តីចូលរួមប្រកួតបច្ចេកវិទ្យា និងពិព័រណ៍ផលិតផលក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បី​រំលេចនូវវប្បធម៌ខ្មែរ
2026/11/07 01:01:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 07:57:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/06 10:36:00 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm