ចប់​រដូវ​កាល​ភ្លាម Liverpool ទិញ​បាន​ខ្សែប្រយុទ្ធ Fulham, Fabio Carvalho

2022/05/24 05:40:16 pm        211

​បាល់ទាត់៖ ​បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ភ្លាមក្រុម​ជើងឯក​រង English Premier League រដូវ​កាល​នេះ Liverpool បានប្រកាស​​ពីនាំយក​ខ្សែប្រយុទ្ធ Fulham, Fabio Carvalho ដែល​មកកាន់ Anfield ផ្លូវការ​នៅ​ថ្ងៃទី១ ខែកក្កដា​ខាងមុខ​។

​​កីឡាករ​វ័យ ១៩ឆ្នាំ​រូបនេះ​គឺជា​តួអង្គ​សំខាន់​របស់ Fulham ក្នុងការ​គ្រង​ជើងឯក League Championship ឡើងមក​កាន់ English Premier League រដូវ​កាល​ថ្មី​ខាងមុខ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១០គ្រាប់ និង​បញ្ជូន ៨​។ ​​តាមពិតទៅ Liverpool បាន​ព្យាយាម​នាំយក Carvalho តាំងពី​ខែមករា​ តែ​អ្វី​មិនបាន​សំរេច​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​។ ​​Fabio Carvalho បាន​យល់ព្រម​កិច្ចសន្យា ៥ឆ្នាំ​ជាមួយ Liverpool ក្នុងតម្លៃ​ផ្ទេរ ៥លាន​ផោន ហើយ Fulham នឹង​ទទួលបាន ២០% ប្រសិនបើ Liverpool លក់​ចេញ​វិញ​នៅ​ថ្ងៃ​អនាគត​។

​​Fabio Carvalho ធ្លាប់​លេង​តំណាងឱ្យ​ក្រុមយុវជន​អង់គ្លេស តែ​ក្រោយមក​ក៏បាន​បង្ហាញខ្លួន​ឱ្យ​ក្រុមយុវជន​អាយុ​ក្រោម ២១ឆ្នាំ​ព័រទុយហ្កាល់​កាលពី​ខែមីនា​កន្លងទៅ​។ ​​Carvalho គឺជា​កីឡាករ​ដែល​ចេញ​មកពី​ថ្នាល​យុវជន​របស់ Fulham ខណៈ​ថ្មីៗ​នេះ​ស្ថិតក្នុង​បេក្ខភាព​ចុងក្រោយ​បោះឆ្នោត​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​ ដែល​ឈ្នះ​ដោយ​កីឡាករ​របស់ Nottingham Forest, Brennan Johnson៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm