ក្រសួងសុខាភិបាល ណែនាំសមាគម CASM ផ្សព្វផ្សាយការយល់ដឹងពីបញ្ហាដំណេក ទប់ស្កាត់ជំងឺមិនឆ្លង

2026/11/08 12:30:30 pm        148

ក្រសួងសុខាភិបាល ណែនាំសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា CASM បង្កើន​សកម្មភាព​ខ្លួន​ពង្រីក​ការ​ផ្សព្វផ្សាយ និងបង្កើនការផ្តល់សេវាសុខាភិបាលឲ្យក្រុមពេទ្យ និងពលរដ្ឋ​ទូទៅ​យល់​ដឹង​ពី​ដំណេក​ឲ្យបានច្រើន ខណៈវិបត្តិបត្តិដំណេក បង្កបញ្ហាប្រឈមច្រើន ជាពិសេស​បញ្ហា​ប្រឈម​ជំងឺ​មិន​ឆ្លង​នានា។

នៅក្នុងសន្និសីទប្រចាំឆ្នាំលើកទី១ វេជ្ជសាស្ត្រដំណេក ក្រោមប្រធានបទ «ដំណេកប្រសើរ ជីវិត​ស្រស់​បំព្រង​» នៅសណ្ឋាគាសុខា ថ្ងៃទី៧ ខែវិច្ឆិកានេះ ឯកឧត្តម សាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋ​លេខា​ធិការ​ក្រសួងសុខាភិបាល ថ្លែងថា សន្និសិទ ដែលមានវេជ្ជបណ្ឌិត អ្នកជំនាញជាតិ អន្តរជាតិ បក​ស្រាយ​រួម​គ្នាអំពីបញ្ហាដំណេកថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ រួមចំណែក​ផ្សព្វ​ផ្សាយ​យល់​ដឹង​អំពី​មូលហេតុ និងដំណោះស្រាយផ្នែកវិជ្ជសាស្ត្រនានា លើបញ្ហាដំណេកមិនល្អ។

ឯកឧត្តម សាស្ត្រាចារ្យ កុយ វ៉ាន់នី រំពឹងថា គ្រប់សិក្ខាកាមដែលចូលរួមថ្ងៃនេះ នឹង​យក​ចំណេះ​ដឹង​ដំណេក​នេះ​ទៅ​ផ្សព្វផ្សាយបន្ត និងរួមគ្នាផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព ប្រសិទ្ធភាព មាន​ភាព​ជោគជ័យទំាំងអស់គ្នា និងទាក់ទាញ​ប្រជាជ​ន​មាន​ជំនឿ​ទុក​ចិត្ត​ខ្ពស់​មក​លើវិ​ស័យសុ​ខាភិបាលក​ម្ពុជាកាន់តែខ្លាំងថែមទៀត។

លោក សាស្ត្រាចារ្យ ចាន់ សារិន ប្រធានសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា ថ្លែងថា អនាគតសមាគមមានបំណងបន្តពង្រឹងការយល់ដឹងអំពីសុខភាពវេជ្ជសាស្ត្រដំណេក បង្កើនការបណ្តុះបណ្តាលអ្នកជំនាញរយៈពេលខ្លី ដើម្បីពង្រីកសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងជំរុញការស្រាវជ្រាវ តាមបរិបទសុខាភិបាលរបស់កម្ពុជា។

លោកបន្តថា រោគសញ្ញាសំគាល់ជំងឺវេជ្ជសាស្ត្រមានដូចជា៖ ងងុយដេកពេលថ្ងៃ អស់កម្លាំង ស្រមុក​ខ្លាំងៗ ឬឈប់ដកដង្ហើមពេលគេង និងការថយចុះសមត្ថភាពប្រចាំថ្ងៃជាដើម បង្ក​ជា​បញ្ហា​ប្រឈម​ច្រើនដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបង្កកើតជំងឺមិនឆ្លងនានាទៀត ដែល​ត្រូវ​ធ្វើ​ការ​រួម​គ្នា ដើម្បីធានាថាអ្នកជំងឺទទួលបានការវាយតម្លៃជាក់លាក់ ការធ្វើរោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។

លោក បញ្ជាក់ថា វិបត្តិដំណេកនេះ លើបញ្ហាការពិបាកសម្រាន្ត បច្ចុប្បន្នបាននិងកំពុងកើតច្រើន ខណៈការសម្រាន្តគ្រប់គ្រាន់ អ្នកខ្លះត្រូវការសម្រាន្តតែចំនួន៥ម៉ោង អ្នកខ្លះទៀត ពី៦ទៅ៧ម៉ោង ដោយឡែកសម្រាប់បញ្ហាជំងឺដេកស្រម៉ុកស្ទះដង្ហើមវិញ គឺមានចំនួនអ្នកកើតប្រមាណ៥% សម្រាប់ពលរដ្ឋទូទៅវ័យចាប់ពីក្មេងដល់វ័យចាស់ៗ៕ អត្ថបទ៖ ​ស៊ុម សុខជា

អត្ថបទដែលទាក់ទង

យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០
2026/11/08 02:14:27 pm        1
ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
2026/11/08 02:04:32 pm        1
ភូមិវប្បធម៌ហ្វ្រង់កូហ្វូនីនៅសៀមរាប លើកកម្ពស់សន្តិភាព មិត្តភាព វប្បធម៌ និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ
2026/11/08 12:52:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនប្ដេជ្ញាខិតខំសិក្សាលើបច្ចេកវិទ្យា ដើម្បីការពារជាតិ និងអភិវឌ្ឍន៍ជាតិឆ្ពោះទៅឆ្នាំ២០៥០

2026/11/08 02:14:27 pm
​ពលរដ្ឋ និងយុវជនខេត្តមណ្ឌលគិរី រីករាយ​ចំពោះវេ​ទិកា​ការងារ​នាំ​យក​ឱកាស​ការងារ​មក​ដល់​មូលដ្ឋាន
2026/11/08 02:04:32 pm
​ភូមិវប្បធម៌ហ្វ្រង់កូហ្វូនីនៅសៀមរាប លើកកម្ពស់សន្តិភាព មិត្តភាព វប្បធម៌ និង​កិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ
2026/11/08 12:52:38 pm
​ក្រសួងសុខាភិបាលក្រុមហ៊ូទី៖ ការវាយប្រហារតាមអាកាសសម្លាប់មនុស្ស ៣៣នាក់ នៅជិតរដ្ឋធានីរបស់យេម៉ែន
2026/11/08 12:34:31 pm
​ក្រសួងសុខាភិបាល ណែនាំសមាគម CASM ផ្សព្វផ្សាយការយល់ដឹងពីបញ្ហាដំណេក ទប់ស្កាត់ជំងឺមិនឆ្លង
2026/11/08 12:30:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/07 08:14:21 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/04 07:30:30 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm