ប្រមុខ​ការទូត​រុស្ស៊ី​៖ ក្រុង Moscow មិន​ប្រាកដ​ថា​ ខ្លួន​នឹង​បន្ត​ទំនាក់ទំនង​ជាមួយ​លោក​ខាងលិច​ទៀត​ទេ ហើយ​ខ្លួន​នឹង​ងាក​ទៅ​រក​ចិន​

2022/05/24 05:51:51 pm        1.2 K

រុស្ស៊ី៖ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុង Moscow នឹង​ពិចារណា​សំណើ​ពី​លោក​ខាង​លិច​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ និង​ពិចារណា​ថា ​តើ​រឿង​នោះ​វា​ចាំបាច់​ដែរ ​ឬ​អត់ ប៉ុន្តែ​នឹង​ផ្ដោតលើ​ទំនាក់ទំនង​ដែល​កំពុង​រីកចម្រើន​ជាមួយ​ប្រទេស​ចិន​។

​នៅ​ក្នុង​អំឡុង​សួរ​សំនួរ​ និង​ចម្លើយ​នៅ​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង Moscow លោក Sergei Lavrov បាន​និយាយ​ថា បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ដុត​បញ្ឆេះ​ឲ្យ​មាន​ជំងឺ​ខ្លាច​រុស្ស៊ី ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​ ដែល​ក្រុង Moscow ហៅថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ​លោក​ថា រុស្ស៊ី​កំពុង​ធ្វើ​ការ​ដើម្បី​ជំនួស​ទំនិញ​ដែល​ត្រូវ​បាន​នាំចូល​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ហើយ​នៅ​ពេល​ខាង​មុខ​នឹង​ពឹង​ផ្អែកលើ​តែ​បណ្ដា​ប្រទេស​ដែល​អាច​ទុក​ចិត្ត​បាន ដោយ​មិន​សម្លឹង​លើ​លោក​ខាង​លិច​ទេ។

​លោក Lavrov បាន​បង្ហាញ​ការ​សោកស្ដាយ​ជាមួយ​បណ្តា​ប្រទេស​លោក​ខាង​លិច ដែល​លោក​បាន​និយាយ​ថា បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្លាស់ប្តូ​រគោល​កា​នៃ​ទំនាក់ទំនង​អន្តរជាតិ ចំពោះ​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​រុស្ស៊ី​។​ លោក​បាន​និយាយ​ថា យើង​ត្រូវតែ​បញ្ឈប់​ការពឹងផ្អែក​តាម​មធ្យោបាយ​ណាមួយ ​លើ​ការ​ផ្គត់ផ្គង់​អ្វីៗ​គ្រប់យ៉ាង​ពី​លោក​ខាង​លិច ដើម្បី​ធានា​ការ​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​សម្រាប់​សន្តិសុខ សេដ្ឋកិច្ច ឬ​សង្គម​នៃ​មាតុភូមិ​ដ៏​សំខាន់​របស់​យើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm