អត្ដពលិក ១៤ជាតិសាសន៍ ជិះកង់ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រធំៗ​ចំនួន២

2026/11/09 10:27:44 am        89

ព្រឹត្តិការណ៍ជិះកង់កម្សាន្ដចម្ងាយ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ រៀបចំក្លិបអ្នកជិះកង់អូដាកចម្រុះកម្ពុជា ដោយមានកិច្ចសហការ និងការគាំទ្រពេញទំហឹងពីក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានប្រព្រឹត្តដោយជោគជ័យ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជិត ៦០០នាក់ មកពី ១៤ជាតិសាសន៍ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រធំៗចំនួន ២ គឺអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩-វិច្ឆិកា និងការស្វាគមន៍មកកាន់ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមដ៏ធំ នៃការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។

កម្មវិធីកីឡាទេសចរណ៍ដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព និងការចូលរួមជិះកង់ផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អមជាមួយមន្ដ្រីថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុបប្រមាណជិត ៦០០នាក់ ក្នុងនោះក៏មានអត្តពលិកបរទេស ១៤ជាតិសាសន៍ចូលរួមផងដែរ ដែលញាំងឲ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធម និងបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម និងសង្គមជាតិទាំងមូល។

ឯកឧត្តម ហួត ហាក់ បានចាត់ទុកនេះ គឺជាសកម្មភាពមួយ ក្នុងចំណោមកម្មវិធីជាច្រើន ដែលក្រសួងទេសចរណ៍ បានរៀបចំ និងសហការរៀបចំ ក្នុងគោលបំណងទី១ ដើម្បីអបអរសាទរទិវាបុណ្យឯករាជាតិ និងទី២ អបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការទទួលធ្វើម្ចាស់ផ្ទះលើកដំបូង នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ ជាមួយគ្នា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំ និងចូលរួម ធ្វើឲ្យកម្មវិធីជិះកង់កម្សាន្ដនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ជាមួយគ្នា ឯកឧត្តម វ៉ាហេង ដាវុធ បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ រហូតជនបរទេស ក្នុងការចូលរួមជិះកង់អបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រធំៗទាំងពីរ ។ កីឡាមិនត្រឹមនាំមកនូវសុខភាព ទំនាក់ទំនង សាមគ្គីភាពចម្រុះជាតិសាសន៍នោះទេ តែក៏បានចូលរួមលើកកម្ពស់កេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ តាមរយៈសកម្មភាពកីឡាទេសចរណ៍ និងព្រឹត្តិការណ៍នានា រួមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

ក្នុងនោះឱកាសនោះដែរ លោក ឈួន សុភ័ក្ដ្រសាដា តំណាងក្លិបអ្នកជិះកង់អូដាកចម្រុះកម្ពុជា បានបង្ហាញមោទនភាព ដែលជានិច្ចកាលក្លិបរបស់ខ្លួន តែងមានឱកាសរៀបចំព្រឹត្តិការណ៍ ជាប្រយោជន៍សម្រាប់សង្គមជាតិ ហើយតាំងទទួលបានការគាំទ្រពីអាជ្ញាធរ ពិសេសក្រសួងទេសចរណ៍ ហើយកាន់តែមានអត្ថន័យថែមទៀត សម្រាប់កម្មវិធីជិះកង់កម្សាន្ដ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ ដើម្បីអបអរសាទរព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ដ្រពីរ នៅពេលនេះ។

ទន្ទឹមជាមួយគ្នា ក្រៅពីថ្នាក់ដឹកនាំ និងតំណាងក្លិបរៀបចំ លោក រ៉េម បូ តំណាងក្រុមម៉ូតូធំ BMW Cambodia ក៏មានមោទនភាពដូចគ្នា ដែលបានចូលរួមចំណែកសម្របសម្រួលក្បួនកង់តាមដងផ្លូវធ្វើឲ្យព្រឹត្តិការណ៍នេះ ដំណើរការទៅរលូន ប្រកបដោយសុវត្ថិភាព ហើយក្រុមរបស់ខ្លួនក៏រីករាយនឹងបន្ដចូលរួមរាល់សកម្មភាពផ្សេងៗទៀត ដែលរួមចំណែកជួយដល់ការងារសង្គមផងដែរ។

គួរដឹងថា ជនបរទេស ១៤ជាតិសាសន៍ ដែលបានចូលរួមជិះកង់អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងស្វាគមន៍មកកាន់ ភូមិហ្វ្រង់កូហ្វូនី  រួមមានបារាំង អាមេរិក ចិន ហូឡង់ អូទ្រីស អ៉ីតាលី អាល្លឺម៉ង់ កាណដា ឥណ្ឌា សិង្ហបុរី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ដោយមានការស្វាគមន៍យ៉ាងកក់ក្ដៅ ទាំងពេលចេញដំណើរពីទីស្ដីការក្រសួងទេសចរណ៍ និងបញ្ចប់នៅភូមិហ្វ្រង់កូហ្វូនី ក្នុងបរិវេណសួនច្បារមុខវត្តបទុមវតី ពីឯកឧត្តម ហួត ហាត់ និងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ៕អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

យុវជន U17 កម្ពុជា ចាញ់ហ្វីលីពីនទាំងប្រផិតប្រផើយ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U17 Asian Cup
2026/11/09 10:35:23 am        1
អត្ដពលិក ១៤ជាតិសាសន៍ ជិះកង់ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រធំៗ​ចំនួន២
2026/11/09 10:27:44 am        1
ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

2026/11/09 10:56:34 am
​ក្រសួងបរិស្ថានផ្ដល់កូនឈើចម្រុះ ៣ពាន់ដើមដល់ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ ​ជំរុញ​យុទ្ធនា​ការ​គម្រប​បៃតង និងការអភិវឌ្ឍសហគមន៍តាមព្រំដែន
2026/11/09 10:54:40 am
​ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
2026/11/09 10:43:34 am
​ក្រុមសមាជិកសភាថ្មីៗរបស់នូវែលសេឡង់ ចាប់ផ្តើមទៅកាន់សភា ខណៈស្ថានភាពរដ្ឋាភិបាលនៅមិនទាន់ច្បាស់លាស់
2026/11/09 10:38:57 am
​លោកTrump៖ មនុស្សជាច្រើនមិនពេញចិត្តចំពោះការលើកឡើងរបស់លោកVanceពាក់ព័ន្ធនឹងអ៊ីរ៉ង់
2026/11/09 10:38:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/09 06:25:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/09 08:49:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm