យុវជន U17 កម្ពុជា ចាញ់ហ្វីលីពីនទាំងប្រផិតប្រផើយ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U17 Asian Cup

2026/11/09 10:35:23 am        81

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុគួរឲ្យស្ដាយ បន្ទាប់ពីរងបរាជ័យទាំងប្រផិតប្រផើយ ទល់នឹងក្រុមជម្រើសជាតិយុវជន U17 ហ្វីលីពីន ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកពូលA នៃវគ្គជម្រុះពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម ១៧ឆ្នាំ AFC U17 Asian Cup 2027 កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសមីយ៉ាន់ម៉ា។

ការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមទាំងពីរ បានលេងដោយប្រុងប្រយ័ត្នរៀងខ្លួន មុនមានគ្រាប់បាល់កើតឡើង ដោយកីឡាករ Kai Fabian Tejok Muller ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យក្រុមយុវជនហ្វីលីពីន ១គ្រាប់មុន នៅនាទី៣៩ មុនកីឡាករ ឡុង ប៊ិច រកបានគ្រាប់តាមស្មើឲ្យគោព្រៃជំទង់កម្ពុជា នៅនាទី៤៥+១។ យ៉ាងណាសោកស្ដាយវគ្គទី២ ក្រុមយុវជនកម្ពុជា ពុំមានឱកាសរកគ្រាប់បាល់បន្ថែម ស្របពេល Kai Fabian Tejok Muller រកបានគ្រាប់ទី២ នៅនាទី៦៩ ជួយឲ្យក្រុមយុវជន U17 ហ្វីលីពីន ទទួលបានជ័យជម្នះ ២-១ តែម្ដង។

គួរដឹងថា ការប្រកួតជម្រុះពានរង្វាន់យុវជនក្រោមអាយុ ១៧ឆ្នាំប្រចាំទ្វីបអាស៊ី ដែលក្រុមគោព្រៃជំទង់កម្ពុជា ចូលរួមក្នុងពូលA គឺមានបេក្ខភាពប្រកួតប្រជែង ៥ក្រុម ក្រៅពីកម្ពុជា គឺមានហ្វីលីពីន ឥណ្ឌូនេស៊ី អាហ្វហ្គានីស្ថាន និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ បច្ចុប្បន្នក្រុមយុវជនអាហ្វហ្គានីស្ថាន កំពុងឈរកំពូលតារាង និងមាន ៣ពិន្ទុស្មើហ្វីលីពីន បន្ទាប់ពីពួកគេបានយកឈ្នះក្រុមជម្រើសជាតិយុវជន U17 មីយ៉ាន់ម៉ា ៤-១ នៅល្ងាចថ្ងៃជាមួយគ្នា។ សម្រាប់ប្រកួតបន្ទាប់វិញ កម្ពុជា នឹងត្រូវជួបអាហ្វហ្គានីស្ថាន នាថ្ងៃទី១១ ខែវិច្ឆិកាខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

យុវជន U17 កម្ពុជា ចាញ់ហ្វីលីពីនទាំងប្រផិតប្រផើយ ក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC U17 Asian Cup
2026/11/09 10:35:23 am        1
អត្ដពលិក ១៤ជាតិសាសន៍ ជិះកង់ ៧៣គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ អបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រធំៗ​ចំនួន២
2026/11/09 10:27:44 am        1
ម្ចាស់ពាន Ballon d’Or, Harry Kane បន្តកិច្ចសន្យាជាមួយ Bayern Munich ដល់ឆ្នាំ២០២៩
2026/11/06 01:33:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

2026/11/09 10:56:34 am
​ក្រសួងបរិស្ថានផ្ដល់កូនឈើចម្រុះ ៣ពាន់ដើមដល់ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ ​ជំរុញ​យុទ្ធនា​ការ​គម្រប​បៃតង និងការអភិវឌ្ឍសហគមន៍តាមព្រំដែន
2026/11/09 10:54:40 am
​ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
2026/11/09 10:43:34 am
​ក្រុមសមាជិកសភាថ្មីៗរបស់នូវែលសេឡង់ ចាប់ផ្តើមទៅកាន់សភា ខណៈស្ថានភាពរដ្ឋាភិបាលនៅមិនទាន់ច្បាស់លាស់
2026/11/09 10:38:57 am
​លោកTrump៖ មនុស្សជាច្រើនមិនពេញចិត្តចំពោះការលើកឡើងរបស់លោកVanceពាក់ព័ន្ធនឹងអ៊ីរ៉ង់
2026/11/09 10:38:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/09 06:25:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/09 08:49:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm