ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS វគ្គ២ ឆ្នាំ២០២៦ មានភាពប្លែកទាំងទីលាន សម្ភារ​បរិក្ខារ និងមានការគាំទ្រច្រើនជាងមុន

2026/11/09 11:52:24 am        62

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOSវគ្គទី២ ឆ្នាំ២០២៦ លោក ពេជ្រ សុខា បានបង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងការប្រកួតជុំវគ្គទី១ ជាពិសេសការកែលម្អទីលានប្រកួត សម្ភារបរិក្ខារ សន្តិសុខ និងការសម្រួលដល់ការចូលរួមរបស់កីឡាករ កីឡាការិនី ជាមួយនិងសន្ទុះនៃការគាំទ្ររបស់ស្សនិកជន ។

ក្នុងបទសម្ភាសន៍កាលពីម្សិលមិញ នៅទីលានប្រណាំងវាលឥន្ទ្រី (ទួលពង្រ) ស្ថិតនៅក្នុងសង្កាត់ ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ពេជ្រ សុខា បានបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គទី២នេះ ក្រុមការងារបានកែលម្អ និងរៀបចំទីលានប្រណាំងឱ្យកាន់តែធំទូលាយ មានស្តង់ដារសមស្រប មិនចាញ់ប្រទេសក្នុងតំបន់អាស៊ាន ដើម្បីផ្តល់ភាពងាយស្រួលដល់កីឡាករ។

អ្នករៀបចំបានបន្ថែមថា អ្វីដែលគួរឱ្យរីករាយនោះ គឺការចូលរួមរបស់ទស្សនិកជនមានចំនួនច្រើន ខណៈកីឡាករ និងម្ចាស់ឧបត្ថម្ភក៏បានចូលរួមគាំទ្រយ៉ាងសកម្មផងដែរ។ ការគាំទ្រទាំងនេះ គឺជាកម្លាំងចិត្ត សំខាន់សម្រាប់ជំរុញឱ្យកម្មវិធីកាន់តែរីកចម្រើន និងរួមចំណែកលើកកម្ពស់វិស័យកីឡាយានយន្តនៅកម្ពុជា។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងខាងលើនេះ គណៈកម្មការរៀបចំការប្រកួតបានកំណត់យក៧ វិញ្ញាសារដាក់ឱ្យប្រកួតប្រជែង ក្នុងនោះមានដូចជា៖វិញ្ញាប្រណាំងកម្រិតថ្នាក់ “A” ប្រភេទម៉ូតូកម្រិតជំនាញ -ថ្នាក់ “B” ប្រភេទម៉ូតូថ្នាក់ពាក់កណ្តាលជំនាញ -ថ្នាក់ “C” ប្រភេទម៉ូតូថ្នាក់ដំបូង -ថ្នាក់ “D” ប្រភេទម៉ូតូថ្នាក់នារី -ថ្នាក់ “E” ប្រភេទម៉ូតូថ្នាក់ក្មេង -ថ្នាក់ “F” យុវវ័យពាក់កណ្តាលជំនាញ និង-ថ្នាក់ “G” វ័យចំណាស់ពាក់កណ្តាលជំនាញ (អាយុ40ឆ្នាំឡើងទៅ)៕

អត្ថបទដែលទាក់ទង

ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង
2026/11/09 12:04:13 pm        1
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS វគ្គ២ ឆ្នាំ២០២៦ មានភាពប្លែកទាំងទីលាន សម្ភារ​បរិក្ខារ និងមានការគាំទ្រច្រើនជាងមុន
2026/11/09 11:52:24 am        1
ព្រះខ័នរាជស្វាយរៀង ឈរកាន់តំណែងក្លិបមិនទាន់ស្គាល់ចាញ់ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ខណៈថាយ​ហ្គឺរបញ្ចប់កំណត់ត្រាវិសាខា ក្នុងសប្ដាហ៍ទី៧
2026/11/09 11:25:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump៖ កងកម្លាំង Iron Gate កំពុងបំពេញការងារពេញលេញកាត់ផ្តាច់ការផ្គត់ផ្គង់ទៅអ៊ីរ៉ង់

2026/11/09 12:29:23 pm
​ជនអន្តោប្រវេសន៍ក្នុងក្បួនដំណើរនៅម៉ិកស៊ិក សង្ឃឹមថានឹងមានឱកាសចូលសហរដ្ឋអាមេរិក
2026/11/09 12:28:46 pm
​ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុរថភ្លើងនៅអេហ្ស៊ីបកើនឡើងច្រើននាក់ និងអ្នករបួសជាង១០០នាក់
2026/11/09 12:23:52 pm
​ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង
2026/11/09 12:04:13 pm
​ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS វគ្គ២ ឆ្នាំ២០២៦ មានភាពប្លែកទាំងទីលាន សម្ភារ​បរិក្ខារ និងមានការគាំទ្រច្រើនជាងមុន
2026/11/09 11:52:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/09 06:25:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/09 08:49:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm