ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង

2026/11/09 12:04:13 pm        78

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា ឯកឧត្តមទ កែវ រ៉េមី បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​ការ​រីក​ចម្រើន​របស់​កីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ​លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដោយមើលឃើញថា កីឡាករ កីឡាការិនី មាន​សមត្ថភាព និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ទាំងផ្នែកបច្ចេកទេស វិន័យ និងស្មារ​តី​ប្រកួត​ប្រជែង។

ក្នុងពិធីបិទ និងបំពាក់មេដាយជូនដល់ជ័យលាភី នៃការប្រកួតកីឡាជាតិ កាលពីម្សិលមិញ នៅ​អគារ​ស្នាក់​ការសហព័ន្ធយុវជនរាជធានីភ្នំពេញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​សហព័ន្ធកីឡាតេក្វាន់-ដូITF កម្ពុជា បានគូសបញ្ជាក់ថា តាមរយៈពិនិត្យ និង​តាម​ដាន​ការ​ប្រកួត​ក្នុង​​រយៈ​ពេល​​​៣​ថ្ងៃកន្លងមក យើងអាចវាយតម្លៃថា ការរៀបចំការប្រកួតមានភាពរីកចម្រើន ហើយ​កីឡាករ​ កីឡាការិនីក៏បានបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនបានល្អប្រសើរ។ ឯកឧត្តម សង្កត់​ធ្ងន់​ថា វិន័យគឺជាកត្តាសំខាន់បំផុតសម្រាប់អត្តពលិក ព្រោះបើគ្មានវិន័យ ការ​អភិវឌ្ឍ​សមត្ថភាព​កីឡា​ក៏មិនអាចឈានទៅរកភាពជោគជ័យបានឡើយ។

ទន្ទឹមនឹងនេះ សហព័ន្ធមានគម្រោងពិនិត្យ និងវាយតម្លៃចំពោះកីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជ័យ​លាភី និងមានសមត្ថភាព ស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើន​ចំនួន​កីឡាករ​ចូល​ក្នុង​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ​ថ្មី​ព្រោះ​ថា​កម្ពុជា​នឹង​គ្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​តេក្វាន់​ដូ​ITF​ជើង​ឯក​អាស៊ី​លើកទី១២ នៅក្នុងឆ្នាំ២០២៨នាពេលខាងមុខ។

ដោយឡែកម្ចាស់មេដាយមាស វិញ្ញាសាប្រយុទ្ធ៥២គីឡូក្រាមកីឡាករ ហេងហៃ វ៉ិចទ័រ បង្ហាញថា ការ​ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ឆ្នាំនេះ មានភាពស្វិតស្វាញខ្លាំង ដោយ​កីឡាករដែលចូលរួមសុទ្ធតែមានសមត្ថភាព និងបច្ចេកទេសល្អៗ ជាពិសេសការវាយចេញ និង​ការ​ធ្វើចលនារហ័ស។ កីឡាករ​រូបនេះបានដាក់ក្តីសង្ឃឹមថានឹង​បាន​ចូលរួម​ហ្វឹក​ហាត់​ជា​ជម្រើស​ជាតិ​ដើម្បី​ត្រៀមខ្លួនប្រកួតប្រជែងកីឡាតេក្វាន់ដូITFជើងឯកអាស៊ីលើកទី១២ នៅ​ក្នុង​ឆ្នាំ​២០២៨​នា​ពេលខាងមុខ។

សូមបញ្ជាក់ថា កីឡាជាតិឆ្នាំនេះ ប្រភេទកីឡាតេក្វាន់ដូ ITF ប្រកួតចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែ​វិច្ឆិកា មានកីឡាករ កីឡាការិនី ចូលរួមពី រាជធានី-ខេត្ត និងក្រសួង ចំនួន​១៣​ក្រុម​ប្រកួត​ប្រជែង​លើ​១២​វិញ្ញាសា ជាលទ្ធផល ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស៤ច្រើនជាងគេ៕

អត្ថបទដែលទាក់ទង

ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង
2026/11/09 12:04:13 pm        1
ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS វគ្គ២ ឆ្នាំ២០២៦ មានភាពប្លែកទាំងទីលាន សម្ភារ​បរិក្ខារ និងមានការគាំទ្រច្រើនជាងមុន
2026/11/09 11:52:24 am        1
ព្រះខ័នរាជស្វាយរៀង ឈរកាន់តំណែងក្លិបមិនទាន់ស្គាល់ចាញ់ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ខណៈថាយ​ហ្គឺរបញ្ចប់កំណត់ត្រាវិសាខា ក្នុងសប្ដាហ៍ទី៧
2026/11/09 11:25:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump៖ កងកម្លាំង Iron Gate កំពុងបំពេញការងារពេញលេញកាត់ផ្តាច់ការផ្គត់ផ្គង់ទៅអ៊ីរ៉ង់

2026/11/09 12:29:23 pm
​ជនអន្តោប្រវេសន៍ក្នុងក្បួនដំណើរនៅម៉ិកស៊ិក សង្ឃឹមថានឹងមានឱកាសចូលសហរដ្ឋអាមេរិក
2026/11/09 12:28:46 pm
​ចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុរថភ្លើងនៅអេហ្ស៊ីបកើនឡើងច្រើននាក់ និងអ្នករបួសជាង១០០នាក់
2026/11/09 12:23:52 pm
​ប្រធានសហព័ន្ធតេក្វាន់ដូ ITF បង្ហាញមោទនភាពចំពោះការរីកចម្រើនរបស់អត្តពលិក មាន​ការ​អភិវឌ្ឍ​ទាំង​ផ្នែក​បច្ចេកទេស វិន័យ និងស្មារតីប្រកួតប្រជែង
2026/11/09 12:04:13 pm
​ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS វគ្គ២ ឆ្នាំ២០២៦ មានភាពប្លែកទាំងទីលាន សម្ភារ​បរិក្ខារ និងមានការគាំទ្រច្រើនជាងមុន
2026/11/09 11:52:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/09 06:25:47 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/09 08:49:20 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm