មាន​ប្រទេស​ចំនួន ​២០ ​ដែល​បាន​ផ្ដល់​អាវុធ​ថ្មីៗ​ឲ្យ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន

2022/05/24 06:37:38 pm        1.1 K

​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​ប្រកាស​ថា ប្រទេស​ចំនួន ​២០ ​បាន​ផ្ដល់​កញ្ចប់​ជំនួយ​សន្តិសុខ​ថ្មី​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ទប់​ទល់នឹង​កងកម្លាំង​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ​សម្ព័ន្ធមិត្ត​កាលពី​ថ្ងៃ​ចន្ទ។

​ក្នុង​ការ​ជួបជុំ​លើក​ទី​២ ​របស់​ក្រុម​សម្ព័ន្ធមិត្ត​មានការ​ចូលរួម​ពី​ប្រទេស និង​អង្គការ​ជិត ​៤០ ដែល​កំពុង​បង្កើត​ក្រុម​ទំនាក់ទំនង​ការពារ​ជាតិបាន​ជួបពិភាក្សា​ផ្ដោត​លើ​ការ​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ប្រទេស​ចំនួន​ ២០ បាន​សន្យា​ជួយ​ខាង​គ្រឿង​សព្វាវុធ គ្រាប់រំសេវ និង​ការ​ផ្គត់ផ្គង់​ផ្សេងទៀត​ដើម្បី​ជួយ​គាំទ្រ​ទីក្រុង Kyiv​។ ​ក្រុម​នេះ​ត្រូវ​បាន​រាយការណ៍​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​នលោក Oleksiy Reznikov ស្ដីពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​សង្គ្រាម​រយៈពេល​ ៣​ខែ ដែល​​ភាគី​ទាំង​២ ​កំពុង​វាយ​ប្រយុទ្ធ​គ្នា​នៅ​តាម​សមរភូមិ​មុខ ​លើ​ដែនដី​ដែល​រុស្ស៊ី​ដណ្ដើម​បាន​ក្នុង​ភាគ​ខាងកើត និង​ខាងត្បូង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Austin និយាយ​ថា ប្រទេស​ជាច្រើន​កំពុង​បរិច្ចាគ​គ្រាប់​កាំភ្លើង​ធំ ប្រព័ន្ធ​ការពារ​ដែនសមុទ្រ រថក្រោះ និង​រថពាសដែក​ផ្សេងទៀត​ដែល​ជា​តម្រូវ​ការចាំបាច់​បំផុត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm