យុវជនម្នាក់នៅកំពង់ឆ្នាំង កំពុងទទួលជោគជ័យលើការចិញ្ចឹមមាន់ស្រែ ក្រោយបញ្ចប់ការសិក្សា

2022/05/24 06:49:53 pm        739

កំពង់ឆ្នាំង៖ កសិករវ័យក្មេងម្នាក់ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ជំនាញផ្នែកពេទ្យសត្វ បានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែយកសាច់លក់ កំពុងទទួលបានជោគជ័យ ដោយមាន់ត្រូវបានគេបញ្ជាទិញរាល់ថ្ងៃ ខណៈតម្រូវការទីផ្សារកាន់តែកើនឡើងជាបន្តបន្ទាប់ ។

កសិករឈ្មោះ ណក់ ផល្លី ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ នៅក្នុងភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គាត់បានចាប់យកមុខរបរចិញ្ចឹមមាន់ស្រែយកសាច់លក់ រយៈពេលជាច្រើនឆ្នាំហើយ ដោយមាន ទ្រុងមាន់ធំៗទំហំ១០ម៉ែត្រ គុណ៦០ម៉ែត្រ ចំនួន២ខ្នង និងមានមាន់ស្រែកំពុងចិញ្ចឹមរាប់ពាន់ក្បាល បានលក់ចេញ និងរកចំណូលជួយបង្កើនជីវភាពគ្រួសារជារៀងរាល់ថ្ងៃ ។

យុវជនរូបនេះបន្តថា មាន់ស្រែនេះដំបូងទិញកូន ដែលមានអាយុ៣អាទិត្យ ពីអ្នកស្រុកនៅ​តាមមូលដ្ឋាន​ និងតាមសហគមន៍ ក្នុង១ក្បាល តម្លៃ៤ ៥០០រៀល យកមកចិញ្ចឹមថែបំប៉នក្នុងទ្រុង ឲ្យចំណីគ្រាប់ៗទិញពីទីផ្សារ ឲ្យវាស៊ីតិចតួចតែប៉ុណ្ណោះ ដែលភាគច្រើផលិតចំណីធម្មជាតិ​ដោយ​ខ្លួនឯង ​ឲ្យមាន់ស៊ីទើបវាឆាប់ធំធាត់ ហើយការចិញ្ចឹមត្រឹមរយៈពេល ៣ខែ ទទួលផលបានមាន់ ដែលមានសុខភាពល្អ ស្របតាមស្តង់ដា និងមានអ្នកមកបញ្ជាទិញច្រើន ហើយគាត់ក៏កំពុង​ពង្រីក​មុខ​របរនេះបន្ថែម ។

លោក ណក់ ផល្លី បានបន្ថែមថា សម្រាប់ចំណីធម្មជាតិដែលផលិតខ្លួនឯងនោះ មានពោត សណ្តែកសៀង ម្សៅត្រី ​កាល់ស្យូម បាស់ស្មិច​ យក​មកកិន​លាយ​ជាមួយកន្ទក់ ឲ្យស៊ីរយៈពេល​៣ខែនឹងធំធាត់ ​ដែលមាន់ ១ក្បាលៗ មានទម្ងន់ចាប់ពីជាង ១គីឡូកន្លះ ឬជិត២គីឡូក្រាម ​ហើយ លក់ក្នុង ១គីឡូក្រាម តម្លៃពី ១៦ ០០០រៀល ទៅ១៧០០០រៀល ​ ដែលអតិថិជន មានអ្នកលក់​បន្តនៅផ្សារ និ​ងម៉ូយធ្វើម្ហូបបុណ្យការ ​មកទិញដល់កសិដ្ឋាន ។

កសិករដដែល បានបញ្ជាក់ថា ការចិញ្ចឹមមាន់មិនងាយស្រួលប៉ុន្មានឡើយ ដោយត្រូវ​មាន​ដើមទុនច្រើន ​ត្រូវរៀនបច្ចេកទេសចិញ្ចឹម ត្រូវចេះផលិតចំណីធម្មជាតិ និងមានអ្នកថែទាំឲ្យ​ចំណី​ទឹកជាប្រចាំ ​ត្រូវចាក់វ៉ាក់សាំងឲ្យតាមដំណាក់កាលវាធំ ​និងនៅពេលវាមានជំងឺជាដើម គឺគ្មាន​ពេលទំនេរឡើយ​ មិនតែប៉ុណ្ណោះក៏ត្រូវការជួលកម្មករ៣ទៅ៤នាក់ ​ឲ្យជួយធ្វើការ​នេះផងដែរ ទើប​អាចចិញ្ចឹមវាបាន ៕អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        318
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm