NOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល

2026/11/10 11:56:43 am        78

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានជួបប្រជុំពិភាក្សា និងធ្វើបទបង្ហាញពីវឌ្ឍនៈភាព ស្ដីពីកាត្រៀមរៀបចំព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកចំនួន ២ គឺពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ក្រោយទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

កិច្ចប្រជុំនេះដែរ ធ្វើឡើងក្នុងគោលបំណងឲ្យតំណាងក្រុមហ៊ុន បានធ្វើបទលម្អិតស្ដីពីផែនការត្រៀមរៀបចំការប្រកួតកីឡាវាយកូនហ្គោលលំដាប់ពិភពលោកចំនួន ២ គឺការប្រកួតពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship 2026 ដែលមានកីឡាករវាយកូនគោលអាជីពល្បីៗជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់អន្ដរជាតិធំៗ និងបុគ្គលមានឥទ្ធិពលជាច្រើនចូលរួមការប្រកួត ហើយព្រឹត្តិការណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាវាយកូនគោ និងផ្សព្វផ្សាយពីសក្ដានុពល និងគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងភាពកក់ក្ដៅរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក។

គួរដឹងថា ដោយមានកិច្ចសហការដ៏ល្អពីស្ថាប័ន Legends Tour ក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត នឹងទទួលធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកចំនួន ២ ដែលមានប្រាក់រង្វាន់សរុប ១.៤៥លានដុល្លារ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត តែមួយគត់ ក្នុងនោះការប្រកួត Vattanac Legends Championship 2026 នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងកីឡាករអាជីពអន្តរជាតិកំពូលៗចំនួន ៦០រូប ដើម្បីដណ្តើមប្រាក់រង្វាន់សរុប ៦៥០,០០០ដុល្លារអាមេរិក និងការប្រកួត Vattanac Tour Championship 2026 គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ។ នេះគឺជាព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រប្រចាំរដូវកាលដ៏អស្ចារ្យបំផុត ដែលអនុញ្ញាតឱ្យតែកីឡាករកំពូល ៦០រូប ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេពេញមួយរដូវកាលចូលរួមប្រកួត និងដណ្តើមប្រាក់រង្វាន់សរុប ៨០០,០០០ ដុល្លារអាមេរិក នៅទឹកដីកម្ពុជា៕​ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm        1
NOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
2026/11/10 11:56:43 am        1
ក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
2026/11/10 11:33:18 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនខ្មែរនៅតែពេញនិយមរៀនភាសាបារាំងដែលជាស្ពានសំខាន់មួយក្នុងធ្វើដំណើរទៅកាន់ទំនាក់ទំនងសកល

2026/11/10 01:24:38 pm
​សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
2026/11/10 01:02:18 pm
​រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
2026/11/10 12:57:16 pm
​វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាធ្វើឡើងក្រោមមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»
2026/11/10 12:33:00 pm
​រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/09 09:26:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 10:37:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/10 09:14:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm