កងទ័ពថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់ និងព្យាយាមបង្កើតអង្គហេតុជាក់ស្ដែង

2026/11/10 12:18:47 pm        109

តាមរយៈសន្និសីទសារព័ត៌មាន​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម​ ប៉ែន បូណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ កងទ័ពថៃ នៅតែបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់អន្តរជាតិ និងព្យាយាមបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនដណ្តើមគ្រប់គ្រងដោយកម្លាំងផ្ទុយពីច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានថ្លែង​ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញរយៈពេល ២៦ឆ្នាំដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា បានស្គាល់សន្តិភាពដ៏យូរអង្វែងបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ស្រាប់តែសង្គ្រាមបានកើតឡើងកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ ២០២៥ តាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរួចទៅហើយ។

ឯកឧត្តមបន្តថា កងទាហានថៃបានបើកការវាយប្រហារមកលើដែនអធិបតេយ្យ បូរណភាពទឹកដី និងមកលើទីតាំងស៊ីវិលជាច្រើន ចូលជ្រៅក្នុងទឹកដីកម្ពុជា ដោយបង្កវិនាសកម្មធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងបង្កឱ្យមានជនភៀសសឹកជាង៦៤ម៉ឺននាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង។

បើតាម​ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា រហូតមកទល់ពេលនេះមានជនភៀសសឹកជាង២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ពង្រាយបន្លាលួស ទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ។ កងទ័ពថៃ នៅតែបន្តកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោយខុសច្បាប់អន្តរជាតិ និងព្យាយាមបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនដណ្តើមគ្រប់គ្រងដោយកម្លាំងផ្ទុយពីច្បាប់អន្តរជាតិ ។

ឯកឧត្តមថ្លែង​បញ្ជាក់ថា​ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព និងនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដូចជាប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាពិសេសកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងពេញលេញនូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់ និងស្នើឱ្យភាគីថៃគោរពនិងអនុវត្តគ្រប់ចំណុចដូចគ្នា ដោយមិនត្រូវមើលរំលងចំណុចណាមួយឡើយ។

ឯកឧត្តម​អ្នកនាំពាក្យថ្លែង​ថា គិតចាប់តាំងពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន១២លើកហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្ត កាលពីពេលកន្លងទៅ។ សំណើរនេះធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាត ឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

អត្ថបទដែលទាក់ទង

យុវជនខ្មែរនៅតែពេញនិយមរៀនភាសាបារាំងដែលជាស្ពានសំខាន់មួយក្នុងធ្វើដំណើរទៅកាន់ទំនាក់ទំនងសកល
2026/11/10 01:24:38 pm        1
សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
2026/11/10 01:02:18 pm        1
រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
2026/11/10 12:57:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនខ្មែរនៅតែពេញនិយមរៀនភាសាបារាំងដែលជាស្ពានសំខាន់មួយក្នុងធ្វើដំណើរទៅកាន់ទំនាក់ទំនងសកល

2026/11/10 01:24:38 pm
​សម្ដេ​ចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងក្រុមគ្រួសារ អញ្ជើញធ្វើបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និង​ដារពិស្តារ​ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
2026/11/10 01:02:18 pm
​រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
2026/11/10 12:57:16 pm
​វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាធ្វើឡើងក្រោមមូលបទ «ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប»
2026/11/10 12:33:00 pm
​រ៉ូបូតចូលរួមរត់ម៉ារ៉ាតុងនៅតំបន់អង់តាក់ទិក ប៉ុន្តែត្រូវបោះបង់ការប្រកួតក្រោយរត់បាន ៣ គីឡូម៉ែត្រ
2026/11/10 12:25:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/09 09:26:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 10:37:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/10 09:14:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm