កេរដំណែលការទូតដ៏វៃឆ្លាតរបស់ព្រះបរមរតនកោដ្ឋនាំឱ្យកម្ពុជាក្លាយជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

2026/11/10 02:23:01 pm        269

កេរដំណែលការទូតដ៏វៃឆ្លាតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ គឺ​ជា​គ្រឹះ​ស្ថាន​ដ៏​រឹងមាំបំផុតដែលនាំឱ្យកម្ពុជាទទួលបានសិទ្ធិ និងភាពស្របច្បាប់​ពេញ​លេញ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី២០ ដែល​ប្រព្រឹត្ត​ទៅ​ចា​ប់​ពី​ថ្ងៃ​ទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅរាជធានីភ្នំពេញ។ នេះបើតាម នេះបើ​តាម​ការ​បញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ថ្លែងក្នុងកិច្ចសម្ភាសន៍ស្តីពី «កម្ពុជាជាម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​ លើកទី២០»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា កាលពី ៥៨ឆ្នាំមុន គឺនៅឆ្នាំ១៩៦៩ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះករុណាបិតានៃយើង គឺសម្ដេចព្រះនរោត្តមសីហនុ កាលពីពេលនោះ ទ្រង់គង់នៅជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា គឺព្រះអង្គបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំអន្តរជាតិមួយធ្វើឡើងនៅទីក្រុងញ៉ាមេ (Niamey) ប្រទេសនីហ្សេរ (Niger) ហើយកិច្ចប្រជុំនេះ មានគោលដៅដើម្បីពិនិត្យមើលថា តើអាចប្រើមធ្យោបាយអ្វីខ្លះសម្រាប់ប្រទេសដែលប្រើភាសាបារាំងដូចគ្នានេះ នៅក្នុងការសហប្រតិបត្តិការជាមួយគ្នានៅក្នុងពិភពលោកមួយដែលពេលនោះចែកចេញជាពីរប្លុក ដែលពិភពលោកស្ថិតនៅក្នុងសង្គ្រាមត្រជាក់។

ឯកឧត្តមបន្តថា គំនិតដំបូងនៃការបង្កើត ស្ថាប័ន «ហ្វ្រង់កូហ្វូនី» គឺជាការធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកភាសា និងវប្បធម៌ ដោយយកភាសាបារាំងដើម្បីពង្រឹងនូវភាពចម្រុះនៃវប្បធម៌របស់ប្រទេសនានាដែលប្រើ ភាសាបារាំងនេះដូចគ្នា។ ប៉ុន្ដែមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៧០ នៅទីក្រុងញ៉ាមេ (Niamey) ប្រទេសនីហ្សេរ (Niger) ដដែល គឺអង្គការមួយត្រូវបានកើតឡើង ហៅថា ទីភ្នាក់ងារសហប្រតិបត្តិការ វប្បធម៌ និងបច្ចេកទេស ទីភ្នាក់ងារនេះ បានក្លាយទៅជា អង្គការអន្តរជាតិ «ហ្វ្រង់កូហ្វូនី» នៅឆ្នាំ ២០០៥ ដូចដែល ឃើញសព្វថ្ងៃនេះ។

ឯកឧត្តមបានឱ្យដឹងថា កាលពីឆ្នាំ២០០៥ មានរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន ៥៣ ហើយសព្វថ្ងៃនេះ អង្គការអន្តរជាតិ «ហ្វ្រង់កូហ្វូនី» មានសមាជិកជារដ្ឋ និងរដ្ឋាភិបាលចំនួន ៩០ ក្នុងនោះមាន ៥៣ ជាសមាជិកពេញសិទ្ធិ ៥ ជាសមាជិកបម្រុង និង ៣២ ជាសមាជិកសង្កេតការណ៍។ ប្រទេសជាសមាជិកទាំងអស់ គឺមកពីទ្វីពទាំង ៥ ។

ឯកឧត្តមបន្តថា ពីដំបូងឡើយ អង្គការនេះ ធ្វើត្រឹមតែកិច្ចសហប្រតិបត្តិការលើភ្នែកភាសា និងវប្បធម៌ ប៉ុន្ដែជាច្រើនឆ្នាំក្រោយមក អង្គការនេះ បានពង្រីកនូវបេសកកម្ម និងគោលដៅរបស់ខ្លួនដើម្បីឱ្យក្លាយទៅជាទីលំហរ ឬទីកន្លែងមួយដែលមិនត្រឹមតែសម្រាប់វិស័យអប់រំប៉ុណ្ណោះទេ តែជាកិច្ចសហការខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងការស្រាវជ្រាវផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃការបង្កើតស្ថាប័ន «ហ្វ្រង់កូហ្វូនី» (La Francophonie) នៅក្នុងសន្និសីទទីក្រុងញ៉ាមេ (Niamey Conference) កាលពីខែកុម្ភៈ ឆ្នាំ១៩៦៩ នៅប្រទេសនីហ្សេរីយ៉ា (ឬប្រទេសនីហ្សេ — Niger)។ ព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានពិភពលោកទាំងមូលទទួលស្គាល់ និងចាត់ទុកព្រះអង្គជា «ព្រះបិតាស្ថាបនិកម្នាក់» (Founding Father) នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) រួមជាមួយប្រមុខរដ្ឋទ្វីបអាហ្វ្រិក ៣ រូបទៀត គឺលោក Léopold Sédar Senghor (ប្រធានាធិបតីសេណេហ្គាល់) លោក Habib Bourguiba (ប្រធានាធិបតីទុយនីស៊ី) និងលោក Hamani Diori (ប្រធានាធិបតីនីហ្សេ)៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
2026/11/10 07:05:19 pm        1
យុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
2026/11/10 05:22:46 pm        1
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយអគ្គលេខាធិការ OIF ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
2026/11/10 05:15:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​

2026/11/10 07:21:55 pm
​ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
2026/11/10 07:15:23 pm
​ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
2026/11/10 07:14:00 pm
​សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
2026/11/10 07:11:45 pm
​ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
2026/11/10 07:05:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/10 06:14:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/10 09:22:28 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm