កោះ​តៃវ៉ាន់៖ ចិនកំពុងធ្វើសមយុទ្ធ «រារាំងមិន​ឱ្យ​ចូលទៅកាន់តំបន់» នៅប៉ាស៊ីហ្វិកខាងលិច

2026/11/10 04:00:44 pm        126

អាជ្ញាធរជាន់ខ្ពស់​ការពារដែន​កោះ​តៃវ៉ាន់ លោក Wellington Koo បានប្រាប់​ឱ្យដឹង​នៅ​ថ្ងៃអង្គារ (ទី​១០ ខែវិច្ឆិកា ឆ្នាំ២០២៦) នេះថា ប្រទេសចិនកំពុងធ្វើសមយុទ្ធ «រារាំងមិន​ឱ្យ​ចូលតំបន់» នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ ១គ្រឿង រួមជាមួយកងនាវាផ្សេងទៀត ដោយ​ការលើកឡើងនេះកើតឡើង​បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការកើនឡើងនៃសកម្មភាពរបស់ចិន។

ប្រទេសចិន ដែលចាត់ទុកកោះ​ស្វ័យ​គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺតៃវ៉ាន់​ថា ជាទឹកដីរបស់ខ្លួននោះ តែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងចូលទៅក្នុងដែនអាកាស និងដែនទឹកជុំវិញកោះនេះជាប្រចាំ។

កាលពីសប្តាហ៍មុន លោក Joseph Wu អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខកោះ​តៃវ៉ាន់ បានបង្ហោះព័ត៌មានលម្អិតនៅលើគណនីបណ្ដាញ​សង្គម​ X របស់លោក អំពីការដាក់ពង្រាយនាវាចិនជាង ១០០​គ្រឿង ក្នុង​នោះ​រួមទាំងនាវាកងទ័ពជើងទឹក និងនាវាឆ្មាំល្បាត​ឆ្នេរ ដែលកំពុងប្រតិបត្តិការនៅក្បែរកោះ​តៃវ៉ាន់ ក្នុងសមុទ្រចិនខាងត្បូង និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ស្ថាប័នការពារដែន​កោះ​តៃវ៉ាន់ ក៏បានរាយការណ៍កាលពីសប្តាហ៍មុនផងដែរ អំពីការកើនឡើងយ៉ាងខ្លាំងនូវ​ចំនួនយន្តហោះរបស់កងទ័ពអាកាសចិន នៅជុំវិញកោះ​តៃវ៉ាន់ ទោះបីជាចិនមិនបានប្រកាសជាផ្លូវការ អំពីការធ្វើសមយុទ្ធណាមួយក៏ដោយ។ នៅ​ឯស្ថាប័ន​អង្គនីតិបញ្ញត្តិ លោក Koo បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រទេសចិនពិតជាបានធ្វើសមយុទ្ធរារាំងមិន​ឱ្យចូលទៅកាន់តំបន់ នៅប៉ាស៊ីហ្វិកខាងលិច ដោយមានក្រុមនាវាផ្ទុកយន្តហោះ Liaoning និងកងនាវាហ្វឹកហ្វឺនផ្សេងទៀតចូលរួម»។

យុទ្ធសាស្ត្រ «រារាំងមិន​ឱ្យចូលទៅកាន់តំបន់» ឬ A2AD សំដៅលើការទប់ស្កាត់កម្លាំងពីខាងក្រៅមិនឱ្យចូលមកជ្រៀតជ្រែក ក្នុងជម្លោះ ដែល​ក្នុងបរិបទរបស់​កោះ​តៃវ៉ាន់ មានន័យថា ជាការរារាំងកងកម្លាំងរបស់​សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តផ្សេងទៀត មិនឱ្យចូលជួយទីក្រុង​តៃប៉ិ ក្នុងករណីដែលទីក្រុងប៉េកាំងបើកការវាយប្រហារ។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹង​ការលើក​ឡើង​នេះ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
2026/11/10 07:05:19 pm        1
យុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
2026/11/10 05:22:46 pm        1
រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយអគ្គលេខាធិការ OIF ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
2026/11/10 05:15:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​

2026/11/10 07:21:55 pm
​ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
2026/11/10 07:15:23 pm
​ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
2026/11/10 07:14:00 pm
​សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
2026/11/10 07:11:45 pm
​ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
2026/11/10 07:05:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/10 06:14:10 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/10 09:22:28 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm