ប្រធានាធិបតីរវ៉ាន់ដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា អំឡុង​ពេល​ចូល​រួម​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

2026/11/11 09:56:47 am        110

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ុល ខាហ្កាម៉េ (Paul Kagame) ប្រធានាធិបតី​នៃ​សាធារណរដ្ឋរវ៉ាន់ដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ អំឡុងពេល​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មានរ​បស់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិកម្ពុជា ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ប្រធានាធិបតី ប៉ុល ខាហ្កាម៉េ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានាធិបតី ក៏នឹងមានជំនួបពិភាក្សា​ការងារ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​របស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋ​សភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ កម្ពុជា និងរវ៉ាន់ដា នឹងមាន​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន លើវិស័យពាណិជ្ជកម្ម វិនិយោគ អាកាសចរណ៍ និងទេសចរណ៍។ ឯកសារទាំង​នេះនឹ​ងផ្ត​ល់​នូវ​កម្លាំ​ងច​លករ​ថ្មី​ដ៏​រឹ​ង​មាំ​ដល់​ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធថែមទៀត ព្រម​ទាំង​បើក​ផ្លូវ​ថ្មី​ៗ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជាតិ​ទាំងពីរ៕

 

 

អត្ថបទដែលទាក់ទង

សម្តេច ឃួន សុដារី អនុញ្ញាតជូនឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/11/11 10:50:06 am        1
យុវជន NPIC៖ ទោះកម្ពុជាជាប្រទេសតូច តែផ្តល់ទំនុកចិត្តខ្ពស់លើឆាកអន្តរជាតិ ធ្វើម្ចាស់ផ្ទះ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»
2026/11/11 10:38:12 am        1
ប្រធានាធិបតីរវ៉ាន់ដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា អំឡុង​ពេល​ចូល​រួម​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/11 09:56:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីអ៊ីស្រាអែល ព្រមានកុំឱ្យមានការបោះឆ្នោតឡើងវិញនៅក្នុងសម័យប្រជុំសភាថ្មី

2026/11/11 10:53:18 am
​អ៊ីរ៉ង់បដិសេធថាគ្មានការចរចាជាមួយអាមេរិក ឬគម្រោងជួបគ្នានៅប្រទេសកាតានោះទេ
2026/11/11 10:52:23 am
​សម្តេច ឃួន សុដារី អនុញ្ញាតជូនឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
2026/11/11 10:50:06 am
​យុវជន NPIC៖ ទោះកម្ពុជាជាប្រទេសតូច តែផ្តល់ទំនុកចិត្តខ្ពស់លើឆាកអន្តរជាតិ ធ្វើម្ចាស់ផ្ទះ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»
2026/11/11 10:38:12 am
​ប្រធានាធិបតីរវ៉ាន់ដា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា អំឡុង​ពេល​ចូល​រួម​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
2026/11/11 09:56:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/11 09:28:18 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm