អ្នកនាំពាក្យ៖ សេរីភាពនៃការបញ្ចេញមតិត្រូវធ្វើឡើងដោយការទទួលខុសត្រូវតាមច្បាប់ និង​គោរព​សិទ្ធិអ្នកដទៃ

2026/11/11 11:40:16 am        95

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍​បញ្ជាក់​តាមរយៈ​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា សេរីភាពនៃការបញ្ចេញ​មតិ​ត្រូវ​ធ្វើ​ឡើង​ប្រកប​​ដោយការទទួលខុសត្រូវដោយគោរពច្បាប់ គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ និង​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​ឡើយ។​ នេះគឺជាគោលការណ៍ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក។

ឆ្លើយតបចំពោះការលើកឡើងអំពីសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយនៅកម្ពុជា ក៏​ដូច​ជា​ដើម្បី​ចូលរួមលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយគុណភាព ឯកឧត្តម ប៉ែន បូណា បាន​បង្ហាញនូវមាត្រាច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិទាំងក្នុងក្របខណ្ឌជាតិ និង​អន្តរជាតិក្នុងនោះ មានដូចជា៖ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរី​ភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការ​បោះពុម្ព​ផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិ​ន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំ​ឱ្យប៉ះពា​ល់​ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់​ធ្នាប់​សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។

ចំណែក​មាត្រា១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា៖ ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២ នៃមាត្រានេះតម្រូវឱ្យមានករណីយកិច្ច និង​ការ​ទទួល​ខុសត្រូវពិសេស។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ដូច្នេះការប្រើប្រាស់​សិទ្ធិ​នេះ​អា​ច​មាន​កា​រ​រឹត​ត្បិត​មួយ​ចំនួន​ដែល​ត្រូវ​កំណត់​ដាច់ខាតដោយច្បាប់និងដែលចាំបាច់ដើម្បី៖(ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ)​ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈ ។

ដោយឡែក មាត្រា២៩ (២) នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សចែងថា៖ ក្នុង​ការ​ប្រើ​សិទ្ធិ​សេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុង​គោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញ​សេចក្ដី​ត្រូវ​ការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្ដាប់ធ្នាប់សាធារណៈ និងសុខុមាលភាព​ទូទៅ​នៅក្នុ​ង​សង្គមប្រជាធិបតេយ្យ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាធានា​ការ​ពារ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ និងសិទ្ធិនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតរបស់កម្ពុជា ក៏​ដូច​ជា​កតិកាសញ្ញាអន្តរជាតិ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដូចបាន​លើក​ឡើង​ខាង​លើ ពោលគឺសេរីភាពនៃការបញ្ចេញមតិ​ត្រូវ​ធ្វើឡើង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ដោយ​គោរព​ច្បាប់ គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ និងមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈនិងដល់សន្តិសុខជាតិឡើយ។ នេះគឺជាគោលការណ៍​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ទូទាំងពិភពលោក៕

 


អត្ថបទដែលទាក់ទង

ជនជាតិថៃ ៣៩នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពី កម្ពុជា
2026/11/11 12:26:47 pm        1
អ្នកនាំពាក្យ៖ មូលបទកិច្ចប្រជុំហ្វ្រង់កូហ្វូនី «សន្តិភាព វិបុលភាព និងស្ថិរភាព» ជា​អ្វី​ដែល​ពិភពលោក​ត្រូវការ
2026/11/11 11:51:13 am        1
អ្នកនាំពាក្យ៖ សេរីភាពនៃការបញ្ចេញមតិត្រូវធ្វើឡើងដោយការទទួលខុសត្រូវតាមច្បាប់ និង​គោរព​សិទ្ធិអ្នកដទៃ
2026/11/11 11:40:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិថៃ ៣៩នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពី កម្ពុជា

2026/11/11 12:26:47 pm
​អ្នកនាំពាក្យ៖ មូលបទកិច្ចប្រជុំហ្វ្រង់កូហ្វូនី «សន្តិភាព វិបុលភាព និងស្ថិរភាព» ជា​អ្វី​ដែល​ពិភពលោក​ត្រូវការ
2026/11/11 11:51:13 am
​អ្នកនាំពាក្យ៖ សេរីភាពនៃការបញ្ចេញមតិត្រូវធ្វើឡើងដោយការទទួលខុសត្រូវតាមច្បាប់ និង​គោរព​សិទ្ធិអ្នកដទៃ
2026/11/11 11:40:16 am
​លំហូរចរាចរណ៍តាមដងផ្លូវមួយចំនួន ត្រូវបានបញ្ចៀសទិស ដើម្បីសម្រួលដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ឲ្យប្រព្រឹត្តិទៅដោយរលូន
2026/11/11 11:31:26 am
​អគ្គមេបញ្ជាការ វង្ស ពិសេន ស្នើតួកគីយ៉េពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធានៅភ្នំពេញដើម្បី ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ
2026/11/11 10:56:48 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/11 09:28:18 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm