(កម្ពុជា)៖ កីឡា យ៉យ កុសល ដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡាជនពិការតេជោសែនបឹងបៃតង លើវិញ្ញា វាយកូនឃ្លីលើតុជនពិការឯកត្តជន Class4។
មេដាយមាសមួយគ្រឿងរបស់កីឡាករ យ៉យ កុសល នាពេលនេះធ្វើឱ្យរាជធានីភ្នំពេញឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងចំណាត់ថ្នាក់មេដាយ និងមានមេដាយមាស៣គ្រឿងដូចគ្នាខេត្តកណ្ដាលដែរ។
ក្រោយក្លាយជាម្ចាស់ជើងឯកកីឡាជាតិឆ្នាំនេះ យ៉យ កុសល បានប្រាប់ឱ្យថានេះជាលើកទី៣ហើយដែលរួមគេ បានប្រឡូក ក្នុងកីឡាជាតិជនពិការហើយសុទ្ធតែទទួលបានលទ្ធផលដ៏ល្អ។ ខណៈនោះរូបគេក៏បានពោលសរសើរដល់ការរៀបចំការប្រកួតលើកនេះថាពិតជាធ្វើបានល្អ និងអរគុណដល់ថ្នាក់ដឹកនាំដែលតែងតែគិតគួរដល់បងប្អូនដែលមានពិការភាព។
សូមជម្រាបជូនថាក្នុងប្រភេទកីឡាវាយកូនឃ្លីលើតុជនពិការ ក្រុមដែលដណ្ដើមបានមេដាយមាសរាជធានីភ្នំពេញ បាត់ដំបង និងខេត្តកំពង មេដាយប្រាក់បានទៅលើក្រុមមកពីខេត្តកែប ព្រៃវែង និងខេត្តកែប។ ចំណែកមេដាយសំរឹទ្ធបានទៅខេត្តកណ្ដាលពីរគ្រឿង និងខេត្តកំពង់ចាម៕




